Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលា/បណ្តុះបណ្តាលស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គមនិងអាកាសធាតុ នៃកម្មវិធី ASPIRE-AT

សិក្ខាសាលា/បណ្តុះបណ្តាលស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គមនិងអាកាសធាតុ នៃកម្មវិធី ASPIRE-AT

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————————–

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT អញ្ជើញជាអធិបតីបើកសិក្ខាសាលា/បណ្តុះបណ្តាលស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គមនិងអាកាសធាតុ នៃកម្មវិធី ASPIRE-AT ។
សិក្ខាសាលា/បណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗដូចជា៖
-ពិភាក្សាស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី បញ្ហាប្រឈម និងដំណោះស្រាយ លើផ្នែកត្រួតពិនិត្យ និងវាយតម្លៃ ហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គមព្រមទាំងអាកាសធាតុ
-ណែនាំ និងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធអំពីសេចក្តីព្រាងផែនការសកម្មភាពយេនឌ័ររបស់កម្មវិធី ASPIRE-AT
-ពិភាក្សាកែសម្រួលបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពយេនឌ័ររបស់កម្មវិធី ASPIRE-AT
-ពង្រឹងសមត្ថភាពបន្ថែមដល់អង្គភាពអនុវត្តកម្មវិធី។
សិក្ខាសាលា/បណ្តុះបណ្តាលនេះ រៀបចំទ្បើងនៅខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT និងមានសិក្ខាកាមចូលរួមសរុប ១១៤នាក់ (ស្រី ១៤នាក់)។

Leave a Reply

Your email address will not be published.