Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបសសី នៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបសសី នៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយលោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធីប្រចាំខេត្តសៀមរាប ចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបសសី នៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមដោយអនុប្រធាននាយដ្ឋានអភិវឌ្ឍសហគមន៍ ប្រធានការិយាល័យចុះបញ្ជីនិងជម្រុញសហគមន៍កសិកម្ម ប្រធានការិយាល័យនីតិកម្មនិងដោះស្រាយវិវាទសហគមន៍កសិកម្ម ប្រធានការិយាល័យអភិវឌ្ឍសហគមន៍ អភិបាលរងស្រុកបន្ទាយស្រី អាជ្ញាធរភូមិ ឃុំ ស្រុក ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក និងសមាជិកសហគមន៍ សរុបចំនួន ៤៨នាក់ (ស្រី២៥នាក់)។

អង្គមហាសន្និបាតបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយសម្រេចបោះឆ្នោតជ្រើសរើស៖

✓ក្រុមប្រឹក្សាភិបាល ៥រូប

✓គណ:កម្មាធិការត្រួតពិនិត្យ ៣រូប។

+អង្គមហាសន្និបាតក៏បានអនុម័តលើ៖

✓ឈ្មោះ ទីតាំងមុខរបរ ភាគហ៊ុន និងប្រាក់ភាគលាភ

✓ផែនការអាជីវកម្ម

✓លក្ខខន្តិក: និងបទបញ្ជាផ្ទៃក្នុង។

សហគមន៍នេះជាសហគមន៍កសិកម្មទំនើបលើផលិតកម្មបន្លែមួយទៀត ដែលបានបង្កើតឡើងនៅខេត្តសៀមរាប បន្ទាប់ពីសហគមន៍ទំនើបស្រូវនាងអំ នៅភូមសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។ សហគមន៍នេះមានសមាជិកដំបូង ៣៦គ្រួសារ លើផ្ទៃដីផលិតកម្ម ២៧ហិកតា។

Leave a Reply

Your email address will not be published.