Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធី និងគម្រោង នៅខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ

ពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធី និងគម្រោង នៅខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ

កម្មវិធី ASPIRE-AT៖

—————

សកម្មភាពក្រុមការងារលេខាធិការដ្ឋានកម្មវិធី បានទៅពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធី និងគម្រោង នៅខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង៖

បង្កើនទំនាក់ទំនងល្អ ទំនុកចិត្ត និងប្រសិទ្ធភាពប្រើប្រាស់ធនធាន សំដៅសម្រេចគោលដៅកម្មវិធី និងគម្រោងនានា ពោលគឺរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យកសិកម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជូនកសិករ។

ក្រុមការងារបានជួបប្រជុំជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមខេត្តនីមួយៗ។ កិច្ចប្រជុំបានប្រពឹត្តិទៅដោយផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

  1. សកម្មភាពដែលបានគ្រោង បានទទួលថវិកា និងបានអនុវត្ត
  2. លទ្ធផលសំខាន់ៗដែលសម្រេចបាន (រួមទាំង Outputs និង Outcomes) និងលទ្ធភាពសម្រេចបានសូចនាករ ដែលបានគ្រោង
  3. ភាពពាក់ព័ន្ធគ្នា និងកិច្ចសហការរវាងគម្រោង និងដៃគូអភិវឌ្ឍន៍ផ្សេងៗ
  4. គុណសម្បត្តិ និងការលំបាកក្នុងការអនុវត្តលក្ខខណ្ឌតម្រូវរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងរបស់ដៃគូអភិវឌ្ឍន៍ ក្នុងផ្នែក ៖ គ្រប់គ្រងធនធានថវិកា និងធនធានមនុស្ស លទ្ធកម្ម ការបញ្ចូលប្រើប្រាស់ព័ត៌មានវិទ្យា បច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលកកើតឡើងវិញ បរិយាប័ន្នភាព ផលប៉ះពាល់ដល់សង្គម អ្នកទន់ខ្សោយ បរិស្ថាន និងទិដ្ឋភាពយេនឌ័រ ។ល។
  5. វឌ្ឍនភាពក្នុងការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប ព្រមទាំងបញ្ហាប្រឈមសំខាន់ៗ
  6. កិច្ចការគួរអនុវត្ត ដើម្បីគាំទ្រការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ ដែលទើបចូលបម្រើការងារ
  7. ការរក្សានិរន្តរភាពនូវមេរៀន បទពិសោធន៍ និងសមិទ្ធផលសំខាន់ៗរបស់កម្មវិធី និងគម្រោងមុន និងបច្ចុប្បន្ន
  8. ស្ថានការណ៍ និងស្ថានភាពជាក់ស្តែង របស់វិស័យ អាជីវកម្ម និងទីផ្សារកសិផល ដែលធ្វើឱ្យពិបាកអនុវត្តកម្មវិធី និងគម្រោង ហើយចាំបាច់ត្រូវ Modify
  9. មតិយោបល់ អនុសាសន៍ ឬ សំណូមពរផ្សេងៗ។

ក្រុមការងារក៏បានធ្វើទស្សនកិច្ចសិក្សាតាមខេត្តនីមួយៗ ដូចខាងក្រោម៖

១. នៅខេត្តបាត់ដំបង៖

  • គម្រោងប្រព័ន្ធស្រោចស្រពបន្លែ នៅសហគមន៍កសិកម្មសាមគ្គីកំពង់ចម្លង
  • សហគមន៍កសិកម្មមៀនរតនៈមណ្ឌល
  • សហគ្រាសកែច្នៃផ្លែឈើ ពេជ្រចិន្តា

២. នៅខេត្តប៉ៃលិន៖

  • គម្រោងកម្មវិធីជំរុញកំនើនជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤
  • ក្រុមហ៊ុន ជីន វ័រ យៀន ទិញ-លក់ផលិតផលមៀនប៉ៃលិន
  • ចំការមៀនប៉ៃលិនរបស់សហគមន៍កសិកម្មមៀនប៉ៃលិន និងជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍កសិកម្មដែលមានតម្រូវការកម្ចីពីធនាគារ ARDB

៣. នៅខេត្តបន្ទាយមានជ័យ៖

  • គម្រោង Nurture (កសិដ្ឋានបន្លែ)
  • សហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា
  • ទីតាំងគ្រោងសាងសង់ផ្សារបោះដុំកសិផល។

ជាមួយក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ត្រូវបានបញ្ចប់តាមផែនការដែលបានគ្រោងទុក និងទទួលបានលទ្ធផលគួរជាទីមោទកៈ។

 

Leave a Reply

Your email address will not be published.