Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំជាមួយសហគមន៍កសិកម្មសារិកាកែវ ក្នុងខ្សែច្រវ៉ាក់តម្លៃបន្លែ

កិច្ចប្រជុំជាមួយសហគមន៍កសិកម្មសារិកាកែវ ក្នុងខ្សែច្រវ៉ាក់តម្លៃបន្លែ

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំដោយ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ជួបប្រជុំជាមួយសហគមន៍កសិកម្មសារិកាកែវ ក្នុងខ្សែច្រវ៉ាក់តម្លៃបន្លែ នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ១៧នាក់ (ស្រី ៣នាក់)។

កិច្ចប្រជុំនេះ ក្នុងគោលបំណង៖

(១) ពិភាក្សាអំពីផលិតផល និងទីផ្សារកសិកម្ម

(២) ពិភាក្សាអំពីកិច្ចសន្យាផលិតកម្មកសិកម្ម (Contract farming)

(៣) ការជ្រើសរើសកសិករនាំមុខ ១នាក់ ក្នុង១សហគមន៍កសិកម្ម

(៤) ការប្រមូលប្រាក់សមាជិកភាព និងប្រាក់ទិញភាគហ៊ុន

(៥) ការបើកគណនីធនាគារ

(៦) ការធ្វើបច្ចុប្បន្នភាពព័ត៌មានទិន្នន័យរបស់សហគមន៍កសិកម្ម

(៧) ពិភាក្សាអំពីការជ្រើសរើសសមាជិកជំនួសលេខា នៃសហគមន៍កសិកម្ម ដែលបានលាឈប់។

បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារបានចុះពិនិត្យដំណាំបន្លែក្នុងផ្ទះសំណាញ់ ១កន្លែង និងចំការឪឡឹក ១កន្លែង នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់។

 

Leave a Reply

Your email address will not be published.