ការជួបប្រជុំជាមួយសហគមន៍កសិកម្មបន្លែធម្មជាតិទួលទទឹងរុងរឿង នៅឃុំទួលទទឹង ស្រុកព្រៃនប់
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំដោយ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ទៅជួបប្រជុំជាមួយសហគមន៍កសិកម្មបន្លែធម្មជាតិទួលទទឹងរុងរឿង នៅឃុំទួលទទឹង ស្រុកព្រៃនប់ មានអ្នកចូលរួមសរុប៖ ៨នាក់ និងសហគមន៍កសិកម្មមាន់ស្រែព្រៃនប់ នៅឃុំព្រៃនប់ ស្រុកព្រៃនប់ មានអ្នកចូលរួមសរុប៖ ១០នាក់ (ស្រី ៣នាក់)។
ការជួបប្រជុំនេះមានគោលបំណង៖
(១)ពិភាក្សាអំពីការប្រមូលប្រាក់សមាជិកភាព និងប្រាក់ភាគហ៊ុន
(២)ធ្វើបច្ចុប្បន្នភាពព័ត៌មានទិន្នន័យរបស់សហគមន៍កសិកម្ម
(៣)ជ្រើសរើសកសិករឆ្នើម ១នាក់ ក្នុង ១សហគមន៍ សម្រាប់ F2F
(៤)រៀបចំផែនការមុខរបរទីផ្សារ និងផែនការអាជីវកម្មរបស់សហគមន៍
(៥)ពិភាក្សាអំពីកិច្ចសន្យាផលិតកម្មកសិកម្ម
(៦)ពិភាក្សាអំពីផលិតផល និងទីផ្សារ
(៧)បើកគណនីធនាគារ និង
(៨)ប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់សហគមន៍កសិកម្មជាផ្លូវការ។





