March 11, 2024
កិច្ចប្រជុំជាមួយសហគមន៍កសិកម្មតាសីសាមគ្គី និងអាជ្ញាធ័រឃុំតាម៉ឺន
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រជុំជាមួយសហគមន៍កសិកម្មតាសីសាមគ្គី និងអាជ្ញាធ័រឃុំតាម៉ឺន នៅឃុំតាម៉ឺន ស្រុកថ្មគោល មានអ្នកចូលរួមសរុប៖ ៧នាក់ (ស្រី ១នាក់) ដោយផ្តោតសំខាន់លើ (១)ផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម (២)ផ្សព្វផ្សាយលក្ខណៈវិនិច្ឆ័យទាំង ០៧ចំណុចនៃសហគមន៍កសិកម្មទំនើប (៣)ពិនិត្យបញ្ផីឈ្មោះសមាជិកសហគមន៍កសិកម្ម ពេញលក្ខណៈទទួលឥណទានពីធនាគារ ARDB និង (៤)ស្ថានភាពទីតាំងសម្រាប់លទ្ធភាពសាងសង់ផ្លូវបេតុងភ្ផាប់ទៅកាន់ផ្លូវជាតិ។




