Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្មកោះអន្លង់ចិន

ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្មកោះអន្លង់ចិន

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅសាលាសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ដើម្បីចូលរួមពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្មកោះអន្លង់ចិន ជូនដល់ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម មានអ្នកចូលរួមសរុប ១៩នាក់ (ស្រី ៣នាក់)។

ក្នុងឱកាសនោះផងដែរ លោកប្រធានគ្រប់គ្រងកម្មវិធីខេត្ត បានស្នើសុំ និងជំរុញឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្ម រៀបចំបើកគណនីធនាគារ សម្រាប់ការប្រើប្រាស់ថវិកាវិនិយោគឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។ ជាមួយគ្នានេះក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទាំងអស់ ខិតខំប្រឹងប្រែងអនុវត្តដំណើរការរបស់ខ្លួនស្របតាមផែនការមុខរបរដែលបានអនុម័តក្នុងមហាសន្និបាតកំណើតដំបូង។

Leave a Reply

Your email address will not be published.