Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍កសិកម្មអូរអិលមហាសាម្គី ប្រចាំឆ្នាំ២០២៣ លើកទី១២

មហាសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍កសិកម្មអូរអិលមហាសាម្គី ប្រចាំឆ្នាំ២០២៣ លើកទី១២

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍កសិកម្មអូរអិលមហាសាម្គី ប្រចាំឆ្នាំ២០២៣ លើកទី១២ នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានអ្នកចូលរួមសរុបចំនួន ៨៨នាក់ (ស្រី ៣២នាក់)។ បច្ចុប្បន្ននេះ សហគមន៍មានសមាជិកសរុបចំនួន ១៣៣គ្រួសារ (ស្រ្តី ៧០នាក់) ភាគហ៊ុនចំនួន ៦៨៥ហ៊ុន (៣៤៤,៦២៤,២០០រៀល ស្មើនឹង ៨៦,១៥៦.៥០ដុល្លារអាមេរិក)។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាភិបាលរបស់សហគមន៍កសិកម្ម ដែលបានបង្ហាញ គឺសរបញ្ជាក់អោយឃើញថាសហគមន៍បានដំណើរការល្អប្រសើ ដោយនៅចុងឆ្នាំ ២០២៣ នេះ សហគមន៍ទទួលបានប្រាក់ចំណេញសរុបចំនួន ៣៨,២៣៧,៨០០រៀល ស្មើនឹង ៩,៥៥៩.៤៥ដុល្លារអាមេរិក។ ប្រាក់ចំណេញសរុបនេះ ត្រូវបានបែងចែកជា ៨ ចំណែកតាមលក្ខន្តិកៈ និងច្បាប់សហគមន៍កសិកម្ម ក្នុងនោះមានចំណែកប្រាក់ភាគលាភសម្រាប់ចែកសមាជិកចំនួន ៥,៧៣៥,៦០០រៀលផងដែរ។ ក្នុងឆ្នាំ ២០២៤ សហគមន៍គ្រោងនឹងបង្កើនប្រាក់ចំណេញសរុបចំនួន ៥៧,០០០,០០០រៀល។

Leave a Reply

Your email address will not be published.