February 7, 2023
សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែអូរក្រសារនៅតែដំណើរការ លក់មាន់ស្រែជាមួយឈ្មួញតាមកិច្ចសន្យា | ខេត្តកែប
ខេត្តកែប៖
======
ទោះបីកម្មវិធី ASPIRE បានបព្ចាប់ចុងខែធ្នូ ឆ្នាំ ២០២២ ក៏ដោយ សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែអូរក្រសារនៅតែដំណើរការកិច្ចសន្យាកសិកម្ម ជាមួយឈ្មួញ លោក អាង សុផា ដែលបានឯកភាពតម្លៃកិច្ចសន្យា ១៨,០០០រៀល ក្នុងមួយគីឡូ សម្រាប់មាន់រស់។
ចំនួន មាន់រស់បានលក់ ៨៣ ក្បាល ស្នើនឹង ១២៣.៨ គីឡូក្រាម សម្រាប់ ០៤គ្រួសារផ្គត់ផ្គង់ ក្នុងការលក់ ហើយទទួលបាន ទឹកប្រាក់សរុប ២.២២៨.៤០០៛។
តាមរយៈចលនាទីផ្សារមានតម្រូវការមាន់សាច់ខ្ពស់ ទើបក្រុមការងារតែងតែលើកទឹកចិត្តសមាជិកបណ្តុំមាន់ស្រែ ខិតខំផលិត តាមស្តង់ដារទីផ្សារ និងធានាសុខុមាលភាព ដល់អ្នកហូប ជាពិសេសបង្កើនភាពម្ចាស់ការ និងនិរន្តរភាពកម្មវិធី។


