សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ រតនគិរី កណ្ដាល និងខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ រតនគិរី កណ្ដាល និងខេត្តឧត្តរមានជ័យ។
១).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សមាជិកមកពីសហគមន៍កសិកម្មមាន់ស្រែចំណោម នៅភូមិបឹងត្រស់ ឃុំចំណោម ស្រុកមង្គលបូរី ដែលមានអ្នកចូលរួមសរុប ៤៣ នាក់ ស្ត្រី ៣០នាក់។
ជាលទ្ធផល៖
+លោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានផ្សព្វផ្សាយអំពីលក្ខខណ្ឌនៃប្រាក់កម្ចីរបស់កម្មវិធី ASPIRE-AT តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ៖
-សមាជិកដែលបាន និងកំពុងអនុវត្តផលិតកម្ម(ចិញ្ចឹមមាន់លក់) មានបំណងពង្រីកផលិតកម្ម
-សមាជិកដែលមិនមានបំណុលច្រើន
-សមាជិកដែលមានប្លង់ដីសម្រាប់ធានាកម្ចី
-ការប្រាក់ ៨% / ឆ្នាំ (០,៦៧ % / ខែ)
-ក្រោយសងការប្រាក់ និងដើមគ្រប់ចំនួនតាមកាលកំណត់៖
ក.សមាជិកនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត២០%នៃចំនួនកម្ចី ប៉ុន្តែមិនលើសពី ១ ០០០ដុល្លារ។
ខ.សម្រាប់សហគមន៍នឹងទទួលបានប្រាក់ឩបត្ថម្ភលើកទឹកចិត្ត៣០%នៃចំនួនកម្ចី ប៉ុន្តែមិនលើសពី ១៥ ០០០ដុល្លារ។
+បង្រៀនដោយលោក ផុន ភីរុន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ផ្តោតលើខ្លឹមសារមេរៀន៖
-បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
-ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
-ការជ្រើសរើសមេបាពូជ
-ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
-វិធានការការពារ (វាក់សាំង) និងអនាម័យ
-ការប្រើថ្នាំ និងការព្យាបាលជំងឺ
-ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
-ព័ត៌មាន និងទីផ្សារ (ការលក់មាន់រស់ និងការវេចខ្ចប់មាន់បោចហើយ)។








២).ខេត្តត្បូងឃ្មុំ៖ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ជូនដល់សមាជិកសហគមន៍កសិកម្មតំបែររុងរឿង នៅឃ្លាំងរបស់សហគមន៍ ក្នុងភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ដើម្បី៖
-ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាពគ្នា និងយុត្តិធម៌
-ធានាឱ្យមានភាពច្បាស់លាស់ទីផ្សារ ការប្រមូលទិញ និងការផ្គត់ផ្គង់កសិកម្មតាមបរិមាណ និងគុណភាព
-បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និង
-ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
+ជាលទ្ធផលក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលទទួលបាននូវចំណេះដឹងមួយចំនួន៖
-ការរៀបចំផែនការដាំដុះ
-ការគិតគួរពីតម្រូវទីផ្សារ
-ការគិតគួរពីលក្ខខណ្ឌស្ដង់ដារបច្ចេកទេស
-ការគិតគួរពីបរិមាណ និងគុណភាព សុវត្ថិភាពផលិតផល
-ការគិតគួរពីខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ
-និងបញ្ហាប្រឈមផ្សេងៗ ជាដើម។




៣).ខេត្តរតនគិរី៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះស្វាយចន្ទីពីកសិករនាំមុខ រម៉ាស ថាំ ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។
ជាលទ្ធផល៖
-បានបង្ហាញអំពីគោលការណ៍នៃការធ្វើអនាម័យ និងការថែទាំចំការ (ការតែងមែក និងដាក់ជី)
-បានចែករំលែកអំពីការកែច្នៃឧបករណ៍តុបតែងមែកដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច
-បានបង្ហាញជាក់ស្តែងអំពីការកាត់មែកស្វាយចន្ទីមិនត្រឹមត្រូវកន្លងមក ដែលបង្កឱ្យមានបញ្ហាបំផ្លាញពីសត្វល្អិត និងជំងឺពពួកផ្សិតចង្រៃ
-បានបង្ហាញអំពីតារាងពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់
-បានបង្ហាញអំពីសារៈសំខាន់នៃការកត់ត្រាចំណូល-ចំណាយ-ចំណេញ ក្នុងការដាំដុះ និងការថែទាំស្វាយចន្ទី
-បានអនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក និងការដាក់ជីគល់
-បានសហការជាមួយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំបរខាំ ដឹកនាំសមាជិកសហគមន៍កសិកម្មផលិតជីកំប៉ុស្តទឹកសម្រាប់ប្រើប្រាស់ទៅលើចន្ទី និងដំណាំទូទៅ ដោយចំណាយថវិកាតិច (ប្រើធាតុចូលដែលមាននៅមូលដ្ឋាន)។







៤).ខេត្តកណ្ដាល៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកមកពីសហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះឃុំកោះខែល នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ១៩ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់។
វគ្គនេះ មានប្រធានបទសំខាន់ៗ ដែលបានធ្វើបទបង្ហាញ រួមមាន៖
– បច្ចេកទេសនៃការថែទាំមុន និងក្រោយពេលប្រមូលផលបន្លែ
– ការបង្ហាញអំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំកសិកម្ម
– បច្ចេកទេសនៃការរក្សាទុក សមស្របដែលអាចរក្សាបាននូវគុណភាពបន្លែ និងការធ្វើចំណាត់ថ្នាក់
– បច្ចេកទេសនៃការវេចខ្ចប់ និងការដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ (ផ្សារទំនើប និងផ្សារធម្មតា)។
អំឡុងពេលវគ្គបណ្ដុះបណ្ដាល ក្រុមការងារក៏បានចែកជូននូវឯកសារមេរៀន សម្រាប់អ្នកចូលរួម និងបានដឹកនាំការពិភាក្សាអំពី បញ្ហាជួបប្រទះជាក់ស្ដែងក្នុងដំណើរការផលិតបន្លែរបស់សមាជិកដែលជាអ្នកផលិតផ្ទាល់ ក្នុងសហគមន៍កសិកម្ម។ ជាមួយគ្នានេះ ក្រុមការងារក៏បានជំរុញសមាជិកសហគមន៍កសិកម្មឱ្យផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារស្របតាមលក្ខខណ្ឌបច្ចេកទេស ដែលបានមកពីការបណ្ដុះបណ្ដាលនេះ ព្រោះបច្ចុប្បន្នកំពុងមានការបញ្ជាទិញច្រើនពីអ្នកប្រមូលទិញក្នុងស្រុក និងបានឱ្យថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម អាចដាក់ពាក្យស្នើសុំប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB សម្រាប់វិនិយោគ និងពង្រីកអាជីវកម្មកសិកម្មផ្ទាល់ខ្លួន និងរបស់សហគមន៍កសិកម្មសាម៉ី ផងដែរ។






៥).ខេត្តឧត្តរមានជ័យ៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាឌីជីថល។
+វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងគឺ ដើម្បីឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្មអាច៖
-យល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាននិងសហគមន៍កសិកម្ម តម្លាភាពនិងយន្តការដោះស្រាយបណ្តឹងនិងសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-យល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អក្ខរកម្មឌីជីថល កម្មវិធីកុំព្យូទ័រ បណ្ដាញសង្គម និងថ្នាលឌីជីថលសំខាន់ៗផ្សេងៗ ក្នុងការគ្រប់គ្រង និងប្រតិបត្តិការប្រចាំថ្ងៃ។
+មាតិកា រួមមាន៖
-ម៉ូឌុលទី ៥ ៖
១-ភាពធន់នឹងអាកាសធាតុ
២-កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម
៣-យន្តការដោះស្រាយបណ្តឹងសាទុក្ខ
៤-សមភាព និងសមធម៌យេនឌ័រ។
+ម៉ូឌុលទី ៦ ៖
១-អក្ខរកម្មឌីជីថល និងជំនាញមូលដ្ឋាន
២-ការគ្រប់គ្រងឯកសារ និងទិន្នន័យឌីជីថល
៣-ការគ្រប់គ្រងហិរញ្ញវត្ថុឌីជីថល
៤-ការគ្រប់គ្រងទីផ្សារ និងការផ្សព្វផ្សាយឌីជីថល។
+វិធីសាស្ត្រសម្របសម្រួល៖
-ធ្វើតេស្តមុន និងក្រោយវគ្គ
-ប្រើបង្ហាញមេរៀនតាមការបញ្ចាំងស្លាយ
-បង្ហាញមេរៀននៅលើក្រដាស់ផ្ទាំងធំ
-សំណួរ និងចម្លើយ
-បែងចែកក្រុមពិភាក្សា។
កម្មវិធីនេះ បានសម្របសម្រួលដោយក្រុមសេវាករទី ១ ដែលបានបែងចែកជា ៣ ក្រុម រួមមាន៖
+ក្រុមទី ១ ៖ នៅឃុំលំទង ស្រុកអន្លង់វែង មានអ្នកចូលរួមសរុប ២១ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់ មកពីសហគមន៍កសិកម្មចំនួន ៥ រួមមាន៖
-ព្រៃស្អាកមានជ័យ
-លំទងមានជ័យ
-ស្វាយចន្ទីមានជ័យ
-ស្វាយចន្ទីឃីអន្លង់វែង និង
-ស្វាយចន្ទីសាមគ្គីឃុំលំទង។






+ក្រុមទី ២ ៖ នៅឃុំថ្លាត ស្រុកអន្លង់វែង មានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់ មកពីសហគមន៍កសិកម្មចំនួន ៧ រួមមាន៖
-មាន់ស្រែឃីត្រពាំងតាវ
-កសិកររុងរឿង
-មាន់ស្រែទួលប្រាសាទ
-ស្វាយចន្ទីភូមិស្រះឈូក
-ទួលសាលា
-ស្វាយចន្ទីថ្លាតរុងរឿង និង
-ឃុំថ្លាត។




+ក្រុមទី ៣ ៖ នៅស្រុកត្រពាំងប្រាសាទ មានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់ មកពីសហគមន៍កសិកម្មចំនួន ៧ រួមមាន៖
-ស្វាយចន្ទីឃុំព្រះប្រឡាយ
-អភិវឌ្ឍន៍ឃុំទំនប់ដាច់
-ស្វាយចន្ទីឃីបាក់អន្លូង
-ស្វាយចន្ទីព្រៃសផ្អាក
-អភិវឌ្ឍន៍ជនបទជើងភ្នំដងរែក
-ស្វាយចន្ទីឃុំអូរស្វាយ និង
-ស្វាយចន្ទីឃីផ្អាវ។






