Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។

១).ខេត្តត្បូងឃ្មុំ៖ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មម្រេចសរីរាង្គគគីរមេមង នៅឃុំគគីរ ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ១០ នាក់។ គោលបំណងនៃការជួបប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានរបស់កម្មវិធី ASPIRE-AT តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជូនដល់សមាជិកសហគមន៍កសិកម្មដែលត្រូវការឥណទាននេះ និងដើម្បីពិនិត្យ តាមដាន និងតម្រង់ទិសការប្រើប្រាស់ប្រាក់ឥណទានរបស់សមាជិកសហគមន៍។
គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សមាជិកសហគមន៍កសិកម្មម្រេចសរីរាង្គគគីរមេមងចំនួន ១ គ្រួសារ ទទួលបានប្រាក់កម្ចីពីកម្មវិធី ASPIRE-AT សម្រាប់ពង្រីកការដាំដុះដំណាំម្រេច ដែលក្នុងនោះបានដំឡើងសូឡាបូមទឹក ទិញប្រព័ន្ធស្រោចស្រព ទិញជន្លង់ម្រេច ទិញស្បៃគ្របជន្លង់ម្រេច និងទិញធាតុចូលកសិកម្ម។
ក្រុមការងារបានពិនិត្យ និងបានណែនាំដល់សមាជិកសហគមន៍ ដែលបានទទួលប្រាក់កម្ចីពីកម្មវិធី ត្រូវយកចិត្តទុកដាក់ ប្រើប្រាស់ទុនឱ្យចំគោលដៅ និងធ្វើការកត់ត្រាជាប្រចាំពីផលិតកម្មម្រេច ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការវិភាគសេដ្ឋកិច្ច។

 

 

២).ខេត្តស្វាយរៀង៖ បានសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មទី ១ (SP1 – ក្រុមហ៊ុននព្វន្តរីស៊ើច អេន ខនសាល់ធីង) ដើម្បីពង្រឹងសមត្ថភាពសហគមន៍កសិកម្មអភិវឌ្ឍន៍បន្លែភូមិស្វាយធំ និងសមាជិកសម្រាប់ត្រៀមឡើងកម្រិតពី ការគាំទ្រ (Support Ready) ទៅជាការត្រៀមសម្រាប់ទីផ្សារ (Market Ready) នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដែលមានអ្នកចូលរួមសរុប ១៤ នាក់ ក្នុងនោះមានស្រ្ដី ០១ នាក់។
ប្រធានបទ៖
១.ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
២.ការរៀបចំរបាយការណ៍ និងបញ្ជីស្នាមក្នុងសហគមន៍
៣.ការរៀបចំក្រុមផលិត និងផែនការផលិត
៤.ការត្រៀមចុះកិច្ចសន្យាជាមួយឈ្មួញ
៥.ការស្វែងរកប្រភពទុន សម្រាប់វិនិយោគលើដំណាំបន្លែ។
ជាលទ្ធផល អ្នកចូលរួមទទួលបានការពង្រឹងបន្ថែមតាមប្រធានបទខាងលើ និងបានឯកភាពដោយស្មគ័្រចិត្តចូលរួមក្នុងក្រុមផលិតបន្លែសុវត្ថិភាព ដែលមានបន្លែផ្លែ និងស្លឹក សម្រាប់ផ្គត់ផ្គង់ទីផ្សារចំនួនបាន១,៥តោន/ថ្ងៃ។ ជាមួយនេះដែរ សម្រាប់ការអនុវត្តបច្ចេកទេសដាំដុះដែលធន់នឹងអាកាសធាតុ មានសមាជិកចំនួន ៤៥ គ្រួសារ បាន និងកំពុងអនុវត្តដូចជា៖ ផ្ទះសំណាញ់ ១១ ខ្នង ក្រៅពីនេះ ការប្រើកៅស៊ូគ្របរង ជាមួយប្រព័ន្ធដំណក់ទឹក និងធ្វើដំបូលការពារទឹកភ្លៀង និងកំដៅថ្ងៃ។

 

 

Leave a Reply

Your email address will not be published.