Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈធិបតីក្នុងកិច្ចប្រជុំផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE-AT (Kick-off Meeting for the Supervision Mission of ASPIRE-AT) និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project)

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈធិបតីក្នុងកិច្ចប្រជុំផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE-AT (Kick-off Meeting for the Supervision Mission of ASPIRE-AT) និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project)


នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោង CREA បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំផ្ដើមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) ដើម្បីមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី និងគម្រោងខាងលើ ។ កិច្ចប្រជុំ ដែលត្រូវបានសហការដឹកនាំដោយលោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា និង លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) នេះ ត្រូវបានចូលរួមដោយក្រុមបេសកកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ សហភាពអឺរ៉ុប (EU) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ព្រមទាំងមន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT គម្រោង CREA ក្រុមហ៊ុនផ្តល់សេវាកម្ម តំបន់ ១ តំបន់ ២ និងតំបន់ ៣ (SP1-2-3) សរុបចំនួន ៩២ នាក់ (ក្នុងនោះ មានស្ត្រី ១៤ នាក់) ។

កិច្ចប្រជុំនេះមានគោលបំណង ៖ ១) ជម្រាបអំពីគោលបំណង និងកម្មវិធីការងាររបស់បេសកកម្ម ២) ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលបានព្រមព្រៀងគ្នា (Agreed Actions) នៅក្នុងបេសក កម្មលើកមុន និង ៣) ពិភាក្សា និងកំណត់សកម្មភាពដែលត្រូវអនុវត្តបន្ត នៅក្នុងឆ្នាំ ២០២៦ ។ បេសកកម្មនេះដែលមានរយៈពេល ១២ ថ្ងៃនេះ នឹងផ្តោតជាពិសេសលើលទ្ធផល ឬ ផ្លែផ្កានៃការអនុវត្តសកម្មភាពរបស់កម្មវិធី និងគម្រោងខាងលើ ដើម្បីគាំទ្រកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងការបង្កើនផលិតភាព គុណភាព ការកែច្នៃ និងការលក់ផលិតផលកសិកម្ម ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ។
គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT និងគម្រោង CREA កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC) ។

 

 

Leave a Reply

Your email address will not be published.