Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ព្រៃវែង កំពង់ធំ និងខេត្តសៀមរាប

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ព្រៃវែង កំពង់ធំ និងខេត្តសៀមរាប

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ព្រៃវែង កំពង់ធំ និងខេត្តសៀមរាប។

១).ខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចំនួន ២ រួមមាន៖
i).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់សែ្រពីកសិករនាំមុខ សឿង គឹមសុង ទៅសមាជិកសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ដែលមានអ្នកចូលរួមសរុប ៤៨ នាក់ ក្នុងនោះមានស្រ្តី ៤១ នាក់។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មានដូចខាងក្រោម៖
-ការធ្វើផែនការចិញ្ចឹម
-ការជ្រើសរើសទីតាំង និងធ្វើទ្រុង
-ការជ្រើសរើសពូជមាន់
-ការធ្វើអនាម័យថែទាំ
-ការធ្វើវ៉ាក់សាំងការពារ
-ការផលិតចំណី
-ការវិភាគទីផ្សារ និងទុនកម្ចីវិនិយោគ។
ក្រោយពីការពន្យល់តាមទ្រឹស្តីរួច កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។
ii).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខ ព្រុំ សុផាត់ ទៅសមាជិកសហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់ ដើម្បីផ្សព្វផ្សាយអំពី៖
-ការធ្វើផែនការដាំដុះ
-ការប្រើប្រាស់ជី និងថ្នាំកសិកម្ម
-ការដាំដុះបែបកសិកម្មទំនើប
-យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំនេញ
-របៀបផលិតជីកំប៉ុស្ត។
ជាលទ្ធផល៖ កសិករនាំមុខរបស់សហគមន៍កសិកម្ម បានចែករំលែកបទពិសោធជោគជ័យអំពីវិស័យកសិកម្ម រួមទាំងការផលិតជីកំប៉ុស្តបង្ហាញដល់អ្នកចូលរួម។

 

 

២).ខេត្តព្រៃវែង៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាល ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មព្រេចសាមគ្គីមានជ័យ នៅភូមិព្រេច ឃុំស្ពឺ ក ស្រុកបាភ្នំ ដែលមានអ្នកចូលរួមសុប ១៥ នាក់ ក្នុងនោះមានស្រ្តី ៦នាក់។
ប្រធានបទ ដែលបានបណ្ដុះបណ្ដាល រួមមាន៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ និង
-ការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍កសិកម្ម។

 

 

៣).ខេត្តកំពង់ធំ៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្ទាយស្ទោងមានជ័យ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។
+មេរៀនដែលបានបណ្ដុះបណ្ដាល៖
-ការអនុវត្តគោលការណ៍ស្តង់ដាររបស់ IFAD EIB និងកម្មវិធី ASPIRE-AT
-យន្តការបណ្តឹងសាទុក្ខ
-ការប្រែប្រួលអាកាសធាតុ។
+អ្នកចូលរួម៖
-លោក ឯក អៃ មន្ត្រីទទួលបន្ទុកផ្នែកផែនការ ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី
-លោក លី ប្រាជ្ញទិត្យ គ្រូបង្គោលទទួលបន្ទុកបរិស្ថាន សង្គម និងអាកាសធាតុ
-លោក ហុង នន ជាមន្ត្រីទទួលបន្ទុកគម្រោង CREA (ផ្សព្វផ្សាយអំពីគម្រោង)
-ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម។
+ដំណើរការវគ្គបណ្តុះបណ្តាល៖
-ការណែនាំ និងបង្ហាញរលឹកអំពីកម្មវិធី ASPIRE-AT
-រំលឹកមេរៀន និងចែករំលែកបទពិសោធន៍ចាស់ៗ
-បង្រៀនមេរៀនថ្មី
-រំលឹក និងសង្ខេបមេរៀន។
+ជាលទ្ធផល៖ តាមរយៈការរំលឹកខ្លឹមសារនៃមេរៀននីមួយៗ អ្នកចូលរួមទាំងអស់បានឆ្លើយសំនួរ ភាគច្រើនត្រូវបានបញ្ជាក់ថា អ្នកចូលរួមបានកើនចំណេះដឹងបន្ថែមស្តីពី បច្ចេកទេសចិញ្ចឹមមានស្រែ និងក្រោយប្រមូលផល ដូចមានខាងក្រោម៖
+ការអនុវត្តគោលការណ៍ស្តង់ដារបស់ IFAD EIB និងកម្មវិធី ASPIRE-AT
+យន្តការបណ្តឹងសាទុក្ខ៖
-គោលការណ៍ដោះស្រាយបណ្តឹងសាទុក្ខ
-ដំណាក់កាលដោះស្រាយបណ្តឹងសាទុក្ខ
-លក្ខណៈវិនិច្ឆ័យនៃបណ្តឹងដែលទទួលយកបានពី IFAD
+ការប្រែប្រួលអាកាសធាតុ៖
-និយមន័យនៃធាតុអាកាស និងអាកាសធាតុ
-និយមន័យនៃការប្រែប្រួលអាកាសធាតុ
-មូលហេតុនៃការប្រែប្រួលអាកាសធាតុ (ដោយសារធម្មជាតិ និងមនុស្ស)
-ផលប៉ះពាលអវិជ្ជមាន(ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងកាកើនឡើងកម្ពស់ទឹកសមុទ្រ)
-ភាពសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ
-ការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងការប្រែប្រួលអាកាសធាតុ។

 

 

៤).ខេត្តសៀមរាប៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះនិងការគ្រប់គ្រងហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដោយមានថ្នាក់ដឹកនាំចំនួន ៣ នាក់ ក្នុង ១ សហគមន៍កសិកម្ម ដែលមកពីសហគមន៍កសិកម្មចំនួន ៧ ។
វគ្គបណ្តុះបណ្តាលនេះ មានចំនួន ៥ មេរៀន៖
-មេរៀនទី ១ មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ និងការចុះគណនេយ្យ-ហិរញ្ញវត្ថុរបស់សហគមន៍កសិកម្ម
-មេរៀនទី ២ ការគ្រប់គ្រងថវិការ
-មេរៀនទី ៣ ការបែងចែកចំណាយថ្លៃដើម
-មេរៀនទី ៤ ការវិភាគចំណេញ-ខាត
-មេរៀនទី ៥ ការគ្រប់គ្រងបំណុល។

 

 

Leave a Reply

Your email address will not be published.