Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយលោកអនុប្រធាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ អភិបាលស្រុក មេឃុំ មេភូមិ ស្មៀនឃុំ មន្ត្រីកសិកម្មស្រុក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្តាយមានជ័យ

ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយលោកអនុប្រធាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ អភិបាលស្រុក មេឃុំ មេភូមិ ស្មៀនឃុំ មន្ត្រីកសិកម្មស្រុក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្តាយមានជ័យ

ដើម្បីត្រៀមអនុវត្តគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងហានិភ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សារបស់ក្រសួង ជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំ មន្រ្តី និងអាជ្ញាធរមូលដ្ឋានខាងលើ។

បន្ទាប់ពីបានបកស្រាយជម្រាបអំពីព័ត៌មានសំខាន់ៗរបស់គម្រោង ឯកឧត្តមរដ្ឋលេខាធិការបានស្នើអ្នកចូលរួមឱ្យពិភាក្សា និងផ្តល់យោបល់អំពីកិច្ចសហការក្នុងការគ្រប់គ្រង និងអនុវត្ត ដោយផ្តោតជាពិសេសលើវិធីសាស្ត្រជ្រើសរើសគ្រួសារទទួលផល ដែលគម្រោងគួរគាំទ្រ ដោយប្រកាន់យកគោលការណ៍តម្លាភាព សមធម៌ និងបរិយាប័ន្ន ។

គួរបញ្ចាក់ថាគម្រោង ដែលនឹងគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានគ្រោងអនុវត្តក្នុងរយៈពេល ៦ ខែ នៅក្នុងខេត្តចំនួន ១១ ដោយផ្តល់ជូនប្រជាជនដែលកំពុងជួបការលំបាកខ្លាំង នូវមធ្យោបាយ សម្ភារ គ្រាប់ពូជដំណាំ កូនសត្វ និងកូនត្រី ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស អំពីការដាំដុះដំណាំ និងចិញ្ចឹមសត្វទាំងនោះ សំដៅធ្វើឱ្យប្រជាជនមានអាហារកាន់តែល្អ និងកាន់តែគ្រប់គ្រាន់ ចំណាយកាន់តែទាបសម្រាប់ផលិតកម្មកសិកម្ម ទទួលបានឱកាសធ្វើការងារកាន់តែច្រើន និងមានប្រាក់ចំណូលកាន់តែខ្ពស់ ពោលគឺរួមចំណែកកាត់បន្ថយភាពក្រីក្រ និងស្តារសេដ្ឋកិច្ចនៅទីជនបទ ។

ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានធ្វើដំណើរទៅពិនិត្យស្ថានភាពរស់នៅ និងការធ្វើកសិកម្មរបស់ប្រជាជន នៅភូមិតេជោសន្តិភាព ឃុំប៉ោយចារ ដែលទទួលបានការគាំទ្រដោយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (ជំហាន ៣) និងបានជួបសំណេះសំណាលជាមួយប្រជាជនជាច្រើន ។

 

 

Leave a Reply

Your email address will not be published.