Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក្រចេះ តាកែវ និងខេត្តបន្ទាយមានជ័យ

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក្រចេះ តាកែវ និងខេត្តបន្ទាយមានជ័យ

កម្មវិធី ASPIRE-AT ៖

——————-

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក្រចេះ តាកែវ និងខេត្តបន្ទាយមានជ័យ។

១).ខេត្តស្វាយរៀង៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសង្កែបុសមន នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។ គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺ៖

-សហគមន៍កសិកម្មមានការស្វែងយល់អំពីការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យការចិញ្ចឹមមាន់ស្រែទទួលបានទិន្នផលខ្ពស់ ចំណាយតិច និងទទួលបានចំណូលសមរម្យ

-រាល់សកម្មភាពកសិកម្ម នឹងមិនប៉ះពាល់ដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍កសិកម្ម

-ក្នុងករណីមានផលប៉ះពាល់ដល់ការរស់នៅដោយសារសកម្មភាពផ្សេងៗពីកសិកម្ម ចេះតវ៉ាតាមផ្លូវច្បាប់ ទៅអាជ្ញាធរ ដោយប្រើប្រាស់សិទ្ធិរស់នៅជាមូលដ្ឋាន

-រាល់សកម្មភាពសង្គមត្រូវយល់ដឹងអំពីសមភាពយេនឌ័រ រវាងបុរស និងស្រ្តី ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍ និងគ្រួសារ។

ជារួមវគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យសមាជិកដែលបានចូលរួម មានការយល់ដឹងកាន់តែច្បាស់ អំពីការរស់នៅជាមួយធម្មជាតិ ដែលកំពុងតែមានការប្រែប្រូល និងសិទ្ធិជាមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍ទាំងមូល។

 

 

២).ខេត្តក្រចេះ​៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់សែ្រពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មមាន់សែ្រភូមិខ្ញុំ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលមានអ្នកចូលរួមសរុប ៣៨ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់។
កម្មវិធីមានចំណុចសំខាន់ៗ ដូចខាងក្រោម៖
-ការរៀបចំរោង និងទ្រុង​មាន់ (ទ្រុងសម្រាប់មាន់តូច-ធំ និងមេបា)
-ការជ្រើសរើសពូជ
-ការថែទាំអនាម័យទ្រុង
-ការផលិតចំណីដោយខ្លួនឯង និងចំណីទិញផ្សារ
-ការប្រើប្រាស់វ៉ាក់សាំង និងថ្នាំព្យាបាល
-របៀបប្រើប្រាស់វិធានការជីវសុវត្ថិភាព
-ការថែទាំ ឬ បញ្ចៀសផលប៉ះពាល់បរិស្ថានសង្គមដល់អ្នកជិតខាង
-ការរៀបចំវេចខ្ចប់មាន់ និងដឹកជញ្ជូនផលិតផលទៅលក់នៅទីផ្សារ
-បច្ចេកទេសប្រមូលផល និងរៀបចំទ្រុងក្រោយពេលប្រមូលផល
-ការកត់ត្រាចំណូល-ចំណាយការចិញ្ចឹមមាន់សាច់។

 

 

៣).ខេត្តតាកែវ៖ បានរៀបចំកម្មវិធីចំនួន ៣ រួមមាន៖

១.កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់សែ្រពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មមានជ័យបីភូមិអភិវឌ្ឍន៍ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ៣២ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មចិញ្ចឹមមាន់ស្រែរបស់ពួកគាត់។

២.វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មពន្លឺព្រៃស្បាត នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាន និងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។

៣.វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីក្រាំងរោងសំរោង នៅភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។ គោលបំណង ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 

៤).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មសាមគ្គីភូមិបីខាងកើត នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ៤១ នាក់ ក្នុងនោះមានស្រ្តី​ ២២ នាក់។

ខ្លឹមសារមេរៀន នៃកម្មវិធីនេះ មានដូចខាងក្រោម៖

-ការរៀបចំទ្រុង

-ការជ្រើសរើសពូជ

-អនាម័យ

-ថែទាំ (កូនមាន់ មាន់សាច់ មេបាពូជ)

-វ៉ាក់សាំង

-ចំណី

-ជម្ងឺ។

 

 

Leave a Reply

Your email address will not be published.