Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពង់ចាម រតនគិរី ឧត្តរមានជ័យ ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពង់ចាម រតនគិរី ឧត្តរមានជ័យ ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង។

 

១).ខេត្តសៀមរាប៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មជប់តាត្រាវរីកចម្រើន នៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ដែលមានអ្នកចូលរួមសរុប ៣៤ នាក់ ក្នុងនោះមានស្រ្តី ២៩ នាក់។ ប្រធានបទផ្តោតសំខាន់លើ៖ (១).ការដាំដុះដើម្បីទទួលទិន្នផលខ្ពស់ (២).ការផ្សារភ្ជាប់ផលិតផលទៅកាន់ទីផ្សារ (៣).ការផ្សព្វផ្សាយផលិតផល (៤).ការកត់ត្រាចំណូល ចំណាយ និងវិភាគសេដ្ឋកិច្ច និង (៥).គោលគំនិតសំខាន់ដែលកសិករត្រូវមានក្នុងវិស័យកសិកម្ម។

 

 

២).ខេត្តកំពង់ចាម៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ សម្របសម្រួលដោយលោក ជៀង សារិទ្ធ អនុប្រធានមន្ទីរ និងជាមន្ត្រីទទួលបន្ទុកសុវត្ថិភាពអាកាសធាតុ បរិស្ថាន និងសង្គម នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្ត្រី ១៤ នាក់។
ក.គោលបំណង៖
– បង្កើនការយល់ដឹងពីបច្ចេកទេសផលិតកម្ម កសិកម្មឆ្លើយតបការប្រែប្រួលអាកាសធាតុ
– អនុវត្តកិច្ចការសុវត្ថិភាព
– គ្រប់គ្រងវិវាទ
– លើកកម្ពស់សមធម៌សង្គម។
ខ.ជាលទ្ធផលបានធ្វើបទបង្ហាញលើប្រធានបទ មានដូចខាងក្រោម៖
១.ភាពធន់នឹងអាកាសធាតុ
២.កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម
៣.ការវិភាគ និងកម្រិតផលប៉ះពាល់
៤.យន្ដការដោះស្រាយបណ្ដឹងសារទុក្ខ
៥.សមភាព សមធម៌ និងតួរនាទីយេនឌ័រ។
មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល លោក ជៀង សារិទ្ធ បានធ្វើការបូកសរុបសង្ខេបឡើងវិញនូវមេរៀន ហើយសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលបានចូលរួមវគ្គនេះ នឹងយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តដើម្បីពង្រឹងអាជីវកម្មរបស់សហគមន៍កសិកម្មបានកាន់តែប្រសើរ។

 

 

៣).ខេត្តរតនគិរី៖ បានទៅពង្រឹង និងផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអ៊ុលរុងរឿង អំពីឱកាសទទួលបានប្រាក់កម្ចី និងប្រាក់ជំនួយពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB នៅភូមិអ៊ុល ឃុំបាតាង ស្រុកលំផាត់ ដែលមានអ្នកចូលរួមសរុប ២៤ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។

 

 

៤).ខេត្តឧត្តរមានជ័យ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់សែ្រពីកសិករនាំមុខ វង្ស សុភាព ទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍សង្កាត់កូនគ្រៀល នៅភូមិក្តុល សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលមានអ្នកចូលរួមសរុប ៥៧ នាក់ ក្នុងនោះមានស្រ្តី ៤១ នាក់។
+ប្រធានបទ មានដូចខាងក្រោម៖
a.ណែនាំ និងពង្រឹងសមត្ថភាពដល់កសិករ (លក្ខណៈសម្បត្តិសំខាន់ៗរបស់កសិករក្នុងការចិញ្ចឹមមាន់ដែលជោគជ័យ)
b.ការសាងសង់ទ្រុង៖
-ការជ្រើសរើសទីតាំងសាងសង់ទ្រុង
-ការសាងសង់ទ្រុងកូនមាន់ ទ្រុងមាន់សាច់ និងទ្រុងមេបាពូ
c.ការជ្រើសរើសមេបាពូជ
d.របៀបធ្វើវ៉ាក់សាំងការពារ៖
-ញ៉ូកាសលើកទី ១ កូនមាន់អាយុ ៣ – ៧ ថ្ងៃ
-ជួសអុតកូនមាន់អាយុ ៧ – ១៤ ថ្ងៃ
-រំលឹកញ៉ូកាស់កូនមាន់អាយុ ២១ ថ្ងៃ
-អាសន្នរោគអាយុមាន់ ៤៥ – ៥០ ថ្ងៃ
-របៀបប្រើថ្នាំបន្ទាប់ពីធ្វើវ៉ាក់សាំងរួច
e.ការថែទាំង និងអនាម័យ
f.ការថែទាំកូនមាន់ ដោយការផ្តល់កម្ដៅតាមអាយុកាល
g.ការរៀបចំអនាម័យទ្រុងមុនពេលដាក់មាន់ថ្មី
h.អនុវត្តជាក់ស្តែងអំពីការប្រើប្រាស់វ៉ាក់សាំង និងរបៀបផ្សំចំណី។

 

 

៥).ខេត្តព្រះសីហនុ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិស្ទឹងឆាយ នៅផ្ទះលោក សន ឆើត ប្រធានសហគមន៍កសិកម្ម ភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកកំពង់សីលា ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់។
+គោលបំណង បណ្ដុះបណ្ដាលអំពី៖
-ការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលបន្លែ ដើម្បីដាំបន្លែឱ្យទទួលបានផលល្អ ជោគជ័យ និងលក់បង្កើនប្រាក់ចំណូល
-ការគ្រប់គ្រងបច្ចេកទេសក្រោយពេលប្រមូលផលបន្លែ ដើម្បី៖ ១.រក្សាគុណភាព ២.រក្សាសោភ័ណភាព និង ៣.រក្សាតម្លៃអាហារូបត្ថម្ភរបស់បន្លែឱ្យបានយូរ។
+លទ្ធផល៖
*មេរៀនស្តីពីការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលបន្លែចំនួន ៦ មេរៀន ត្រូវបានបង្រៀន រួមមាន៖
-ការជ្រើសរើសពូជ និងរដូវកាល
-ការរៀបចំដី (Cleaning & Sorting)
-ការដាំដុះ (Pre-cooling)
-ការពារសមាសភាពចង្រៃ (Packaging)
-បច្ចកទេសលក់ដើម្បីបានតម្លៃខ្ពស់
-ការស្វែងយល់អំពីទីផ្សារ
*មេរៀនស្តីពីការគ្រប់គ្រងបច្ចេកទេសក្រោយពេលប្រមូលផលបន្លែចំនួន ៦ មេរៀន ត្រូវបានបង្រៀន រួមមាន៖
-ការប្រមូលផល (Harvesting)
-ការបោសសម្អាត និងការជ្រើសរើស (Cleaning & Sorting)
-ការកាត់បន្ថយកម្ដៅ (Pre-cooling)
-ការវេចខ្ចប់ (Packaging)
-ការរក្សាទុក (Storage)
-ការដឹកជញ្ជូន (Transportation) ។
ក្នុងដំណើរការវគ្គបណ្តុះបណ្តាល គ្រូឧទ្ទេសបានបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយ តាមមេរៀននីមួយៗ ព្រមទាំងបានប្រើសម្ភារ និងឧបករណ៍ ដូចជា៖ កុំព្យូទ័រ LCD Projector និងគ្រឿងបំពងសម្លេងផងដែរ ។

 

 

៦).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្មរុងរឿងឃុំរលួស នៅឃុំរលួស ស្រុកស្វាយចេក សម្របសម្រួលដោយក្រុមការងារសេវាករទី ១ តំបន់ ២ (SP1-2) ប្រចាំខេត្ត
ខ្លឹមសារមេរៀន រួមមាន៖
–ទស្សនទានភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
–ការពង្រឹងសហគមន៍កសិកម្ម
–តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
–ការបញ្ជ្រាបតួនាទីរបស់ស្ត្រី និងយុទ្ធសាស្ត្របន្តវេន
–ការកំណត់ចក្ខុវិស័យ
–ការរៀបចំផែនតីបង្ហាញផ្លូវ
–ជំនាញនៃការសម្របសម្រួល
–វិធីសាស្ត្រសំខាន់ៗសម្រាប់ការប្រាស្រ័យទាក់ទង។

 

 

៧).ខេត្តស្ទឹងត្រែង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំស្វាយចន្ទីពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មស្វាយចន្ទីអន្លង់ជ្រៃ នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ៣៦ នាក់ ក្នុងនោះមានស្រ្តី ២៣ នាក់។
*គោលបំណង ដើម្បីចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធជោគជ័យនៃខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម។
*លទ្ធផល៖
-មន្រ្តីអនុវត្តកម្មវិធីបានណែនាំអំពី គោលបំណងនៃការគាំទ្រ និងការផ្សព្វផ្សាយពីកសិករទៅកសិករ(F2F) និងអត្ថប្រយោជន៍នៃការចូលរួមចែករំលែកចំណេះដឹង និងបច្ចេកទេសដំណាំស្វាយចន្ទី
-កសិករនាំមុខបានចែករំលែកចំណេះដឹង និងបច្ចេកទេសដំណាំស្វាយចន្ទីទទួលបានជោគជ័យ រួមមាន៖ ការអនុវត្តបច្ចេកទេសតាក់តែងមែក ការដាក់ជីតាមសំយាបមែក ការថែទាំបំប៉នស្លឹក បច្ចេកទេសថែទាំត្រួយ-ផ្កា-ក្តឹប ការថែទាំគុណភាពដី ការកម្ចាត់ស្មៅ និងដំណោះស្រាយបញ្ហាប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ។

 

 

Leave a Reply

Your email address will not be published.