Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ព្រះសីហនុ ឧត្តរមានជ័យ តាកែវ ព្រះវិហារ ស្ទឹងត្រែង កណ្ដាល និងខេត្តរតនគិរី

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ព្រះសីហនុ ឧត្តរមានជ័យ តាកែវ ព្រះវិហារ ស្ទឹងត្រែង កណ្ដាល និងខេត្តរតនគិរី

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ព្រះសីហនុ ឧត្តរមានជ័យ តាកែវ ព្រះវិហារ ស្ទឹងត្រែង កណ្ដាល និងខេត្តរតនគិរី។

១).ខេត្តស្វាយរៀងបានរៀបចំកម្មវិធីចំនួន ២ រួមមាន៖
a).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម នៅភូមិអារក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២៣ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
វគ្គបណ្ដុះបណ្ដាលនេះ មានចំណុចសំខាន់ៗ ដូចខាងក្រោម៖
-ការជ្រើសរើសទីតាំង
-ការជ្រើសរើសពូជ
-ការថែទាំ
-ការប្រើប្រាស់ចំណី
-ការប្រើប្រាស់វ៉ាក់សាំង និងថ្នាំព្យាបាល
-វិធានការជីវសុវត្ថិភាព
-ផលប៉ះពាល់បរិស្ថានសង្គម
-ការដឹកជញ្ជូនផលិតផលទៅលក់នៅទីផ្សារ
-បច្ចេកទេសប្រមូលផល និងការទុកដាក់ផលិតផល
-ការកត់ត្រាចំណូលចំណាយការចិញ្ចឹមមាន់សាច់។
b).វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីស្វាយធំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺ៖
-សហគមន៍កសិកម្មមានការស្វែងយល់អំពីការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យការដាំបន្លែទទួលបានទិន្នផលខ្ពស់ ចំណាយតិច និងទទួលបានចំណូលសមរម្យ
-រាល់សកម្មភាពកសិកម្ម នឹងមិនប៉ះពាល់ដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍កសិកម្ម
-ក្នុងករណីមានផលប៉ះពាល់ដល់ការរស់នៅដោយសារសកម្មភាពផ្សេងៗពីកសិកម្ម ចេះតវ៉ាតាមផ្លូវច្បាប់ ទៅអាជ្ញាធរ ដោយប្រើប្រាស់សិទ្ធិរស់នៅជាមូលដ្ឋាន
-រាល់សកម្មភាពសង្គម ត្រូវយល់ដឹងអំពីសមភាពយេនឌ័រ រវាងបុរស និងស្រ្តី ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍កសិកម្ម និងគ្រួសារ។ ជារួមវគ្គនេះ បានធ្វើឱ្យសមាជិកដែលបានចូលរួម មានការយល់ដឹងកាន់តែច្បាស់អំពីការរស់នៅជាមួយធម្មជាតិ ដែលកំពុងតែមានការប្រែប្រូល និងសិទ្ធិជាមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍កសិកម្មទាំងមូល។

 

 

២).ខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មឃុំអូរសំព័រ ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៩នាក់។
ខ្លឹមសារមេរៀនបច្ចេកទេស មានដូចខាងក្រោម៖
-ភាពធន់នឹងអាកាសធាតុ
-កិច្ចការពាសុវត្ថិភាពបរិស្ថាន និងសង្គម
-យន្តការដោះស្រាយបណ្តឹងសារទុក្ខ
-សមភាព សមធម៌ និងតួនាទីយេនឌ័រ។

 

 

៣).ខេត្តប៉ៃលិនបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មស្រែអន្ទាក់ពន្លកថ្មី នៅក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
លទ្ធផល៖
-ក្រុមការងារបានរំលឹកឡើងវិញអំពី កម្មវិធី ASPIRE-AT និងការគាំទ្ររដល់សមាជិក និងសហគមន៍កសិកម្មគោលដៅ រួមមាន៖ a).ការគាំទ្រលើការពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងសមាជិក b).ការគាំទ្រលើទុនកម្ចីពង្រីកអាជីវកម្មជាលក្ខណៈសមាជិក និងជាលក្ខណៈសហគមន៍កសិកម្ម ពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ដែលមានការប្រាក់ទាប b).ការគាំទ្រលើហេដ្ឋារចនាសម្ព័នសហគមន៍កសិកម្មដែលមានតម្រូវការសមស្របសម្រាប់ទ្រទ្រង់អាជីវកម្ម
-បានបង្ហាញអំពីផលប៉ះពាល់ដល់សុវត្ថិភាពបរិស្ថាន និងសង្គម និងវិធានការគ្រប់គ្រងដោះស្រាយយ៉ាងណា ដើម្បីធានាឱ្យបាននូវការបំពុលដល់បរិស្ថាន ជីវៈចម្រុះ និងប៉ះពាល់សង្គមអ្នកជិតខាង និងក្រុមងាយរងគ្រោះ
-បានណែនាំដល់កសិករអំពីការធ្វើកសិកម្មឆ្លាតវៃ ដែលមានភាពធន់នឹងកាប្រែប្រួលអាកាសធាតុ និងវិធីសាស្ត្រក្នុងការធ្វើយ៉ាងណាឱ្យឈ្នះទៅនឹងការប្រែប្រួលអាការធាតុ
-បានបង្ហាញអំពីយន្តការដាក់ពាក្យបណ្តឹង បំពេញឯកសារបណ្តឹង និងយន្តការដោះស្រាយបណ្ដឹង ក្នុងក្របខណ្ឌម្មវិធី ASPIRE-AT និងក្រៅកម្មវិធី
-បានបង្ហាញអំពីសមភាពយេនឌ័រ ការលើកកម្ពស់សមភាព និងសមធម៌ និងបរិយាប័ន្នសង្គម។ ក្រុមការងារបានធ្វើការសមរបសម្រួលបង្កើតសំណួរបំផុសស្មារតី និងឱ្យសិក្ខាកាមសួរ-ឆ្លើយ និងពន្យល់ ដល់ក្រុមធំ
-តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានការពិភាក្សារវាងថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិកទាំងអស់ បានយល់ដឹងច្រើនអំពីប្រធានបទ និងមានការចូលរួមឆ្លើយនឹងសំណួររបស់គ្រូ យ៉ាងផុសផុល។

 

 

៤).ខេត្តសៀមរាបបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ៣ រួមមាន៖ ១.សហគមន៍កសិកម្មស្រែណូយជោគជ័យ (ផលិតកម្មមាន់ស្រែ) នៅវត្តស្រែណូយ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់ ២.សហគមន៍កសិកម្មឃុំក្រឡាញ់អភិវឌ្ឍន៍ (ផលិតកម្មបន្លែ) នៅសាលាឆទានទួលពង្រ ដែលមានអ្នកចូលរួមសរុប ៣៣ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់ និង ៣.សហគមន៍កសិកម្មចារឈូករីកចំរើន នៅសាលាឆទានក្បាលចាម ដែលមានអ្នកចូលរួមសរុប ៣៣ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។

 

 

៥).ខេត្តព្រះសីហនុបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទ្រទ្រង់ជីវភាពប្រជារុងរឿង នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។
+គោលបំណង៖
-គ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលមាន់ស្រែ ដើម្បីចិញ្ចឹមមាន់ឱ្យទទួលបានផលល្អ ជោគជ័យ និងដើម្បីលក់បង្កើនប្រាក់ចំណូល
-គ្រប់គ្រងបច្ចេកទេសក្រោយពេលប្រមូលផលមាន់ស្រែ ដើម្បី៖ ១.រក្សាគុណភាព ២.រក្សាសោភ័ណភាព និង ៣.រក្សាតម្លៃអាហារូបត្ថម្ភរបស់មាន់ឱ្យបានយូរ។
+ជាលទ្ធផល៖
*មេរៀនស្តីពីការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលមាន់ មានចំនួន ៥ មេរៀន ដែលបានបណ្តុះបណ្តាល រួមមាន៖
-ការជ្រើសរើសពូជ និងរដូវកាល
-ការរៀបចំទ្រុងនិងបរិស្ថាន
-ការផ្តល់ចំណី និងទឹក
-ការថែទាំសុខភាពនិងការថែទាំជំងឺ
-បច្ចកទេសលក់ដើម្បីបានតម្លៃខ្ពស់។
*មេរៀនស្តីពីការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលមាន់ ចំនួន ៥ មេរៀន ដែលបានបណ្តុះបណ្តាល រួមមាន៖
-ការប្រមូលផល (Harvesting)
-របៀបចាប់ និងដឹកជញ្ជូន
-បច្ចេកទេសធ្វើមាន់ (បើលក់សាច់)
-ការវេចខ្ចប់និងថែរក្សាទុក (Storage)
-ការត្រួតពិនិត្យគុណភាព និងការបែងចែកប្រភេទ។
ក្នុងអំឡុងពេលបណ្តុះបណ្តាល គ្រូឧទេ្ទស បានបង្ហាញ និងពន្យល់លំអិត ព្រមទាំងបានប្រើសម្ភារ និងឧបករណ៍ មានដូចជា៖ កុំព្យូទ័រ LCD Projector និងគ្រឿងបំពងសម្លេង ផងដែរ។

 

 

៦).ខេត្តឧត្តរមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មស្វាយចន្ទីឃុំព្រះប្រឡាយ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុងត្រពាំងប្រាសាទ ដែលមានអ្នកចូលរួមសរុប ២៣ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។
វគ្គនេះ ផ្តោតលើប្រធានបទ មានដូចជា៖
+បច្ចេកទេសក្រោយពេលប្រមូលផលគ្រាប់ស្វាយចន្ទី៖
-របៀបនៃការប្រមូលផលគ្រាប់ស្វាយចន្ទី
-វិធីសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី មាន ៣ វិធី
-ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទី
-ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
-របៀបនៃការស្តុកទុកគ្រាប់ស្វាយចន្ទីឆៅ។
+ការត្រួតពិនិត្យគុណភាពគ្រាប់ស្វាយចន្ទីឆៅ
-ឧបករណ៍ប្រើដើម្បីវិភាគគុណភាពគ្រាប់ស្វាយចន្ទី
-ជំហាន ឬ និតិវិធី
-របៀបគណនាភាគរយគ្រាប់ស្វាយចន្ទី។
+ការកំណត់ប្រភេទគុណភាពគ្រាប់ស្វាយចន្ទី៖
-តម្រូវការគុណភាព
-តម្រូវការសុវត្ថិភាព។

 

 

៧).ខេត្តតាកែវបានរៀបចំកម្មវិធីចំនួន ២ រួមមាន៖
+វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីក្រាំងរោងសំរោង នៅភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាន និងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។
+វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបីភូមិសាមគ្គី នៅភូមិជីឃ្មល់ ឃុំគោកព្រេច ស្រុកគិរីវង់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 

៨).ខេត្តព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ៤ រួមមាន៖ (១).អភិវឌ្ឍន៍ឆែបពីរ សាមគ្គីរុងរឿង នៅចំការរបស់កសិករ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប (២).កំពង់ស្រឡៅពីរមេគង្គព្រះនិមិ្មត នៅឯចំការរបស់កសិករ ភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប (៣).រំដួលម្លូព្រៃជាយដែន នៅឯចំការរបស់កសិករ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប និង (៤).សង្កែសាមគ្គីមានជ័យ នៅឯចំការរបស់កសិករ ភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ដែលមានអ្នកចូលរូមសរុប ៨៧ នាក់ ក្នុងនោះមានស្រ្តី ៤៣ នាក់។ វគ្គនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាម ដូចខាងក្រោម៖
–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត
–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ
–វិធីសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
–ការកំណត់លក្ខណៈ និងការត្រួតពិនិត្យគ្រាប់ចន្ទី
–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួត និងមានសំណើម ចន្លោះពី ៧-១០%)
–ការគ្រប់គ្រង និងកែច្នៃសាច់ (ផ្លែ) ស្វាយចន្ទី បន្ទាប់ពីប្រឡេះគ្រាប់រួច
–របៀបធ្វើជីកំប៉ុស និងជីទឹក។

 

 

៩).ខេត្តស្ទឹងត្រែងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចន្ទីស្ទឹងត្រែង នៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានអ្នកចូលរួមសរុប ២៩ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់។
*គោលបំណង៖
-បង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងគ្រាប់ស្វាយចន្ទី តាមបច្ចេកទេសក្រោយពេលប្រមូលផល
-ពង្រឹងសមត្ថភាពគ្រប់គ្រងកសិដ្ឋាន តាមការគ្រប់គ្រងហិរញ្ញវត្ថុ ការផ្គត់ផ្គង់ និងទីផ្សារ។
*លទ្ធផល៖
-បានពិភាក្សាកំណត់បញ្ហាជួបប្រទះលើដំណាំស្វាយចន្ទី (មូសតែ ស្រមើរឬទ្រីប ដង្កូវស៊ីត្រួយ ស្លឹក ក្តឹប កណ្តៀរ ក្រៀមផ្កា ស្វិតក្តិប គាំងក្តិបជ្រុះក្តិប)
-បានបង្ហាញវិធានការការពារ និងកំចាត់៖
1-ប្រើថ្នាំការពារ និងព្យាបាលជម្ងឺផ្សិត ដែលមានធាតុសកម្ម Metalaxyl+Mancozeb
2-ប្រើថ្នាំកំចាត់មូសតែ មានសារធាតុសកម្ម Imidacloprid ឬ Acetamiprid
3-ប្រើថ្នាំកំចាតស្រមើរ ឬ ចៃស មានធាតុសកម្ម Imdacloprid
4-ប្រើថ្នាំកំចាត់ដង្កូវមូរស្លឹក មានធាតុសកម្ម Emamectin
-បានបង្ហាញអំពីបច្ចេកទេសតាក់តែងមែក បច្ចេកទេសថែទាំបំប៉នស្លឹកបន្ទាប់ពីការតាក់តែងមែក បច្ចេកទេសប្រើប្រាស់ជីគោលតាមសំយាបមែក និងការរៀបចំដី
-វិធានការសង្រ្គោះផ្កា ក្តិប ក្រោយភ្លៀងធ្លាក់
-បច្ចេកទេសបាញ់លាងទឹកភ្លៀង
-អ្វីដែលមិនគួរធ្វើ ក្រោយភ្លៀងធ្លាក់។

 

 

១០).ខេត្តកណ្ដាលបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះឃុំកោះខែល នៅសាលាឃុំកោះខែល ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
ប្រធានបទសំខាន់ៗ ដែលបានធ្វើបទបង្ហាញ រួមមាន៖
-បច្ចេកទេសនៃការថែទាំ មុននិងក្រោយពេលប្រមូលផលបន្លែ
-ការបង្ហាញអំពីឥទ្ធិពល និងផលប៉ះពាល់អំពីការប្រើប្រាស់ថ្នាំកសិកម្ម
-បច្ចេកទេសនៃការរក្សាទុក សមស្របដែលអាចរក្សាបាននូវគុណភាពបន្លែ និងការធ្វើចំណាត់ថ្នាក់
-បច្ចេកទេសនៃការវេចខ្ចប់ និងការដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ (ផ្សារទំនើប និងផ្សារធម្មតា)។
អំឡុងពេលដំណើរការវគ្គនេះ ក្រុមការងារក៏បានចែកជូននូវឯកសារមេរៀន សម្រាប់អ្នកចូលរួម និងបានដឹកនាំការពិភាក្សាអំពីបញ្ហាជួបប្រទះជាក់ស្ដែងដំណើរការផលិតបន្លែរបស់សមាជិកដែលជាអ្នកផលិតផ្ទាល់ ក្នុងសហគមន៍កសិកម្ម។ ជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើផ្សព្វផ្សាយបន្ថែមអំពីគោលការណ៍ប្រាក់កម្ចីដែលមានការប្រាក់ទាបពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ដើម្បីការពង្រីកអាជីវកម្ម របស់សហគមន៍កសិកម្ម និងសមាជិក ក្នុងវិស័យកសិកម្មស្របតាមផលិតកម្មចម្បងរបស់សហគមន៍កសិកម្ម ផងដែរ។

 

 

១១).ខេត្តរតនគិរីកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំស្វាយចន្ទីពីកសិករនាំមុខ លោក ក្វាស ប ទៅសមាជិកសហគមន៍កសិកម្មចម្រុះភូមិជ្រុង នៅភូមិជ្រុង ឃុំកិ:ចុង ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។
គោលបំណង ដើម្បីចែករំលែកបទពិសោធជាក់ស្តែងជាមួយកសិករក្នុងសហគមន៍កសិកម្ម ដំណាំស្វាយចន្ទី ដែលផ្តោតលើប្រធានបទដូចខាងក្រោម៖
+កសិករនាំមុខបានបង្ហាញអំពីបទពិសោធ និងបច្ចេកទេស ដែលបានយកទៅអនុវត្ត ក្នុងឆ្នាំកន្លងទៅមានដូចជា៖
-ការតែងមែក
-ការដាក់ជី ២ដង
-ការបាញ់ថ្នាំ
-ការវិភាគប្រាក់ចំណាយ និងចំណូល *គាត់បានបញ្ជាក់ថា៖ ទិន្នផលចន្ទីកើនជាងឆ្នាំមុន ហើយប្រាក់ចំណូលបានច្រើនជាងឆ្នាំមុន
-តិចនិកតែងមែកចន្ទី៖ តើកាត់ខែណាទើបល្អ?
-ការជ្រើសរើសប្រើ ជីធម្មជាតិ និងជីគីមី ដើម្បីរក្សាគុណភាពដីក្នុងចំការ
-ពេលវេលាដែលត្រូវប្រើជី NPK ៖ មុនពេលដាំដុះ ដំណាក់កាលលូតលាស់ដំបូង ដំណាក់កាលចេញផ្កានិងផ្លែ និងក្រោយពេលប្រមូលផលរួច។
-ពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី
-ការបាញ់ថ្នាំងការពារនិងកម្ចាត់សត្វល្អិតចង្រៃ ដូចជា ប្រភេទថ្នាំ បរិមាណប្រើប្រាស់និងពេលវេលាដែលត្រូវបាញ់
-ពិភាក្សាអំពីសកម្មភាពដែលកសិករម្នាក់ៗត្រូវយកទៅអនុវត្តន៍នៅក្នុងចម្ការៀងៗខ្លួន។

 

 
 

 

Leave a Reply

Your email address will not be published.