សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និងខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និងខេត្តស្ទឹងត្រែង។
១).ខេត្តបាត់ដំបងបានរៀបចំកម្មវិធីចំនួន ២ រួមមាន៖ (១).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសំរោងសេរីមង្គល នៅឃុំតាម៉ឺន និង (២).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំស្វាយចន្ទីពីកសិករនាំមុខ ធួន សួន ទៅសមាជិកសហគមន៍កសិកម្មសាមគ្កីត្រស់ពិសី នៅឃុំអូរតាគី ស្រុកថ្មគោល ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។ ប្រធានបទផ្តោតសំខាន់លើ៖ (a).បញ្ហាប្រឈម និងដំណោះស្រាយជាក់ស្តែងអំពីដំណាំត្រសក់ (b).បច្ចេកទេសគ្រប់គ្រងក្រោយពេលប្រមូលផលបន្លែ (c).សមាសភាពផ្សំនៃការផលិតជីទឹកម្នាស់ ដោយផលិតបាន ២៥ លីត្រ និង ជីកំប៉ុស្តគោកផលិតបាន ៥ ការ៉ុងសម្រាប់សហគមន៍កសិកម្មទាំង ២ ប្រើប្រាស់សាលក្បងអំពីដំណាំបន្លែ (d).កិច្ចការពារសុវត្ថិភាពបរិស្ថាន បរិយាបន្ទសង្គម និងអាកាសធាតុ និង (e).ឥណទានពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB និងពីគម្រោង CREA តាមរយៈធនាគារ Wing ។












២).ខេត្តកំពង់ឆ្នាំងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំក្បាលទឹក នៅឃុំក្បាលទឹក ស្រុកទឹកផុស ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
+សកម្មភាព៖
– បានធ្វើបទបង្ហាញស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម
– បានធ្វើបទបង្ហាញស្តីពីយន្តការដោះស្រាយបណ្តឹងសារទុក្ខ
– បានចែករំលែកពត៌មានខ្លះៗស្តីពីប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ។
+លទ្ធផល ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបានយល់កាន់តែច្បាស់អំពី៖
– ការបង្ការទុកជាមុនសម្រាប់ការប្រែប្រួលអាកាសធាតុក្នុងការងារកសិកម្ម
– កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម ដើម្បីធានាថារាល់សកម្មភាពដែលគាំទ្រដោយកម្មវិធី ASPIRE-AT មិនប៉ះពាល់ដល់បរិស្ថាន និងសង្គម
– តម្លាភាព និងយន្តការដោះស្រាយបណ្តឹង ដែលសមាជិកគ្រប់រូបហ៊ានបញ្ចេញមតិ និងដឹងអំពីកន្លែងដែលត្រូវរកជំនួយពេលជួបបញ្ហា
– ព័ត៌មានបឋមខ្លះៗនៃប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ។




៣).ខេត្តតាកែវបានរៀបចំកម្មវិធី រួមមាន៖
(a).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មមានជ័យបីភូមិអភិវឌ្ឍន៍ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ៣៤ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ របស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មដាំចិញ្ចឹមមាន់របស់ពួកគាត់។
(b).វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែត្រាំកក់ នៅភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាន និងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។
(c).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មមាន់ស្រែធម្មជាតិ នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។












៤).ខេត្តស្ទឹងត្រែងបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មមាន់ស្រែកោះស្រឡាយ នៅភូមិកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។
*គោលបំណង ដើម្បីចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធជោគជ័យក្នុងខ្សែច្រវាក់ផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅកសិករដែលជាសមាជិកសហគមន៍កសិកម្ម។
*លទ្ធផល៖
-លោកប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកសៀមបូក បានមានមតិស្វាគមន៍ក្នុងកម្មវិធី ជម្រុញឱ្យសមាគមន៍កសិកម្មមានការចូលរួមទទួលយកចំណេះដឹងការចិញ្ចឹមមាន់ស្រែ និងផ្សារភ្ជាប់រវាងអ្នកទិញ
-លោកជំទប់ទី ១ ឃុំកោះស្រឡាយ បានមានមតិស្វាគមន៍ក្នុងកម្មវិធី ដោយណែនាំដល់សមាជិកសហគមន៍កសិកម្មដែលបានចូលរួម នឹងត្រូវចេះចែករំលែកចំណេះដឹងដល់សមាជិកដទៃទៀត និងពង្រីកការចិញ្ចឹមមាន់ស្រែដើម្បីបង្កើនប្រាក់ចំណូលបន្ថែម
-លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT បានមានមតិសំណេះសំណាលបើកកម្មវធី ដោយណែនាំដល់សហគមន៍កសិកម្ម និងសមាជិកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការទទួលយកបច្ចេកទេសកសិកម្មថ្មី និងចំណេះដឹងក្នុងការចែករំលែករវាងកសិករនាំមុខ នូវបច្ចេកទេសចិញ្ចឹមមាន់ទទួលបានជោគជ័យ
-មន្រ្តីអនុវត្តកម្មវិធីបានណែនាំអំពី គោលបំណងនៃកម្មវិធី និងអត្ថប្រយោជន៍នៃការចូលរួមចែករំលែកចំណេះដឹង និងបច្ចេកទេសចិញ្ចឹមមាន់ស្រែ
-ក្រោយពីបើកកម្មវិធីរួច កសិករនាំមុខ បានបង្ហាញអំពី បទពិសោធចិញ្ចឹមមាន់ស្រែ ទទួលបានជោគជ័យ រួមមាន៖ ការជ្រើសរើសទីតាំង ការរៀបចំទ្រុង ការជ្រើសរើសពូជមាន់ ការប្រើប្រាស់ស្នូកទឹក/ស្នូកចំណី ការធ្វើវ៉ាក់សាំង ថ្នាំការពារ/ព្យាបាល ការពង្រីកពូជ និងការផ្សំចំណីដោយខ្លួនឯង។








