សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កំពង់ចាម ឧត្តរមានជ័យ តាកែវ និងខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កំពង់ចាម ឧត្តរមានជ័យ តាកែវ និងខេត្តស្វាយរៀង។
១).ខេត្តកំពង់ធំបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីមានរិទ្ធ នៅឃុំមានរិទ្ធ ស្រុកប្រាសណ្តាន់ ដែលមានអ្នកចូលរួមសរុប ៤០ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។
ខ្លឹមសារមេរៀនបានផ្តល់ជូន មានដូចខាងក្រោម៖
១.ការតែងមែកស្វាយចន្ទី
២.ការដាក់ជីក្រោមសំយាបមែក
៣.ការប្រើជី (បញ្ចេញត្រួយ បញ្ចេញផ្កា បញ្ចេញក្ដិប)
៤.ការប្រើថ្នាំថែទាំក្ដិប
៥.ការប្រើថ្នាំកម្ចាត់សត្វល្អិតចង្រៃ
៦.បច្ចេកទេសក្រោយប្រមូលផល។
ជាលទ្ធផល អ្នកចូលរួមបានទទួលចំណេះដឹង និងបទពិសោធបន្ថែម អំពីខ្លឹមសារនៃមេរៀនទាំង ៦ចំណុចខាងលើ ដែលរំពឹងទុកថា អ្នកចូលរួមទាំងអស់នឹងយកចំណេះដឹង និងបទពិសោធ ដែលបានចេករំលែក ទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមកន្លងមក ឱ្យមានភាពប្រសើរឡើងក្នុងមុខរបរអាជីវកម្មស្វាយចន្ទីរបស់គាត់ ក្នុងពេលបច្ចុប្បន្ន ក៏ដូចឆ្នាំខាងមុខ។





២).ខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្ត្រី ១៣ នាក់ ដោយមានការសម្របសម្រួលពីលោក ជៀង សារិទ្ធ អនុប្រធានមន្ទីរ និងជាមន្ត្រីទទួលបន្ទុកសុវត្ថិភាពបរិស្ថាន និងសង្គម។
ក.គោលបំណង៖
-បង្កើនការយល់ដឹងពីបច្ចេកទេសផលិតកម្ម កសិកម្មឆ្លើយតបការប្រែប្រួលអាកាសធាតុ
-អនុវត្តកិច្ចការសុវត្ថិភាព
-គ្រប់គ្រងវិវាទ
-លើកកម្ពស់សមធម៌សង្គម
ខ.លទ្ធផល៖
-ភាពធន់នឹងអាកាសធាតុ
-កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម
-ការវិភាគនិងកម្រិតផលប៉ះពាល់
-យន្ដការដោះស្រាយបណ្ដឹងសារទុក្ខ
-សមភាព សមធម៌ និងតួរនាទីយេនឌ័រ។
មុន និងបញ្ចប់វគ្គបណ្តុះបណ្តាល លោក ជៀង សារិទ្ធ បានធ្វើការបូកសរុប សង្ខេបឡើងវិញនូវមេរៀន ហើយសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលបានចូលរួមវគ្គនេះ នឹងយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តដើម្បីពង្រឹងអាជីវកម្មរបស់សហគមន៍កសិកម្មបានកាន់តែប្រសើរ។




៣).ខេត្តឧត្តរមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មប្រាសាទសឹង្ហ នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល បណ្តុះបណ្តាលដោយលោកគ្រូ ឈឹម ករុណា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានអ្នកចូលរួមសរុប ៤៦ នាក់ ក្នុងនោះមានស្រ្តី ៣៥ នាក់។
ខ្លឹមសារមេរៀន៖
ក.បច្ចេកទេសចិញ្ចឹមមាន់
-បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
-ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
-ការជ្រើសរើសមេបាពូជ
-ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
-វិធានការការពារ (វ៉ាក់សាំង) និងអនាម័យ
-ការប្រើថ្នាំ និងការព្យាបាលជំងឺ
ខ.បច្ចេកទេសក្រោយពេលប្រមូលផល
-របៀបនៃការថែទាំ និងប្រមូលផលកូនមាន់
-របៀបនៃការថែទាំ និងប្រមូលផលមាន់សាច់
-របៀបបោចមាន់ឱ្យបានល្អ និងមានគុណភាព
-របៀបនៃការវេចខ្ចប់ និងការដឹកជញ្ជូន។



៤).ខេត្តតាកែវបានរៀបចំកម្មវិធីចំនួន ២ រួមមាន៖ (១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មសាមគ្គីបន្លែលីញ៉ា នៅភូមិលីញ៉ា ឃុំតាភេម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៤៥ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធជោគជ័យ ក្នុងការដាំដុះបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅពង្រីកអាជីវកម្មដាំបន្លែរបស់ពួកគាត់។ (២).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មមានជ័យបីភូមិអភិវឌ្ឍន៍ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។ គោលបំណងដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។



៥).ខេត្តស្វាយរៀងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិអង្គ នៅភូមិអង្គ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។ គោលបំណងគឺ៖
-សហគមន៍កសិកម្មស្វែងយល់អំពីការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យការចិញ្ចឹមមាន់ទទួលបានទិន្នផលខ្ពស់ ចំណាយតិច និងទទួលបានចំណូលសមរម្យ
-រាល់សកម្មភាពកសិកម្ម នឹងមិនប៉ះពាល់ដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍កសិកម្ម
-ក្នុងករណីមានផលប៉ះពាល់ដល់ការរស់នៅដោយសារសកម្មភាពផ្សេងៗពីកសិកម្ម ចេះតវ៉ាតាមផ្លូវច្បាប់ ទៅអាជ្ញាធរ ដោយប្រើប្រាស់សិទ្ធិរស់នៅជាមូលដ្ឋាន
-រាល់សកម្មភាពសង្គម ត្រូវយល់ដឹងអំពីសមភាពយេនឌ័រ រវាងបុរស និងស្រ្តី ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍កសិកម្ម និងគ្រួសារកសិករ។
ជារួមវគ្គនេះ បានធ្វើឱ្យសមាជិកដែលបានចូលរួម មានការយល់ដឹងកាន់តែច្បាស់អំពីការរស់នៅជាមួយធម្មជាតិ ដែលកំពុងតែមានការប្រែប្រូល និងសិទ្ធិជាមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍ទាំងមូល។



