Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍

នារសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តី និងទីប្រឹក្សាគម្រោងអភិវឌ្ឍន៍ ចំនួន ៨៨ នាក់ ប្រជុំពិភាក្សា ដើម្បីតម្រង់ទិស និងជំរុញកាអនុវត្តសកម្មភាព ឱ្យឆើ្លយតបនឹងយុទ្ធសាស្ត្រថ្មីរបស់ក្រសួង សំដៅចូលរួមអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព ។

ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រថ្មីនេះ គ្រប់គម្រោងអភិវឌ្ឍន៍ ចាំបាច់ត្រូវកែលម្អវិធីសាស្រ្តធ្វើការងារ ប្រកបដោយភាពច្នៃប្រឌិត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះភាពច្បាស់លាស់ និងត្រឹមត្រូវ ។

ឯកឧត្តមក៏បានណែនាំមន្ត្រី និងទីប្រឹក្សាទាំងនោះ ដែលមានតួនាទីដ៏សំខាន់ នៅក្នុងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT), គម្រោងភាពជាដៃគូ រវាងរដ្ឋ​សហគមន៍កសិកម្មនិងវិស័យឯកជនដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (PEARL), គម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA),  គម្រោង ស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក (Svay Chek) និងគម្រោងផ្សេងទៀត ឱ្យចូលរួមជួយសម្រាលការលំបាករបស់ប្រជាជនដែលរងគ្រោះដោយសារសង្គ្រាម និងពលករដែលវិលត្រឡប់ពីបរទេស ដោយបង្កើតឱកាសការងារ និងមុខរបរ ព្រមទាំងបណ្តុះបណ្តាលអំពីជំនាញធ្វើកសិកម្ម ។

 

 

Leave a Reply

Your email address will not be published.