Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយតំណាងក្រុមហ៊ុន Olam Food Ingredients (OFI)

ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយតំណាងក្រុមហ៊ុន Olam Food Ingredients (OFI)

នារសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ជួបពិភាក្សាអំពីកិច្ចការខាងលើ ជាមួយលោក Dipen Joshi តំណាងក្រុមហ៊ុន Olam Food Ingredients ។

ជំនួបនេះត្រូវបានរៀបចំឡើងទៅតាមការស្នើសុំរបស់ភាគីក្រុមហ៊ុន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កសិករ និងសហគមន៍កសិកម្ម សំដៅធ្វើឱ្យក្រុមហ៊ុនអាចទិញបាននូវគ្រាប់ស្វាយចន្ទី ដែលមានបរិមាណច្រើន និងមានគុណភាពសមស្រប ។

គួរបញ្ជាក់ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនអន្តរជាតិ ដែលមានការិយាល័យកណ្តាលនៅទីក្រុងសឹង្ហបូរី ហើយមានបំណងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

ដោយយល់ឃើញថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ជាពិសេសគឺរួមចំណែកសម្រេចបាននូវគោលនយោបាយជាតិ អង្គប្រជុំក៏បានយល់ស្របថានឹងធ្វើការជាមួយគ្នាជាបន្ត ដើម្បីកំណត់បាននូវសកម្មភាពជាក់លាក់ដែលភាគីក្រុមហ៊ុន និងក្រសួងត្រូវធ្វើ ។

 

 

 

Leave a Reply

Your email address will not be published.