Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តស្វាយរៀង

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តស្វាយរៀង

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តស្វាយរៀង។

១).ខេត្តព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ២ គឺ៖ (១).សហគមន៍កសិកម្មអូរខ្លែងព័រមានជ័យ នៅចំការរបស់កសិករ អួង ជាង ភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និង (២).សហគមន៍កសិកម្មសែនគង់អភិវឌ្ឍន៍ នៅចំការរបស់កសិករ ដែលមានអ្នកចូលរូមសរុប ៣៧ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។
វគ្គនេះ បានធ្វើបទបង្ហាញជូនសិក្ខាកាម មានដូចខាងក្រោម៖
១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត
២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ
៣–វិធិសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
៥–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
៦–ការកំណត់លក្ខណះនិងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត
៧–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួត និងមានសំណើម ចន្លោះពី ៧ – ១០%)
៨–របៀបធ្វើជីកំប៉ុស និងជីទឹក។

 

 

២).ខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីភូមិបីខាងកើត នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ៤២ នាក់ ក្នុងនោះមានស្ត្រី ៣៣ នាក់។
ខ្លឹមសារមេរៀន៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
– វិធានការការពារ(វាក់សាំង) និងអនាម័យ
– ការប្រើថ្នាំ និងការព្យាបាលជំងឺ
– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
– ព័ត៌មាន និងទីផ្សារ (ការលក់មាន់រស់ និងការវេចខ្ចប់មាន់បោចហើយ)។

 

 

៣).ខេត្តស្វាយរៀងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀង នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺ៖
១-សហគមន៍កសិកម្មមានការស្វែងយល់អំពីការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យការដាំបន្លែទទួលបានទិន្នផលខ្ពស់ ចំណាយតិច និងទទួលបានចំណូលសមរម្យ
២-រាល់សកម្មភាពកសិកម្ម នឹងមិនប៉ះពាល់ដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍
៣-ក្នុងករណីមានផលប៉ះពាល់ដល់ការរស់នៅដោយសារសកម្មភាពផ្សេងៗពីកសិកម្ម ចេះតវ៉ាតាមផ្លូវច្បាប់ ទៅអាជ្ញាធរ ដោយប្រើប្រាស់សិទ្ធិរស់នៅជាមូលដ្ឋាន
៤-រាល់សកម្មភាពសង្គម ត្រូវយល់ដឹងអំពីសមភាពយេនឌ័រ រវាងបុរស និងស្រ្តី ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍ និងគ្រួសារ។
ជារួមវគ្គនេះ បានធ្វើឱ្យសមាជិកដែលបានចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីការរស់នៅជាមួយធម្មជាតិ ដែលកំពុងតែមានការប្រែប្រូល និងសិទ្ធិជាមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍ទាំងមូល។

 

 

 

Leave a Reply

Your email address will not be published.