Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បាត់ដំបង ព្រះវិហារ កំពង់ស្ពឺ ឧត្តរមានជ័យ ព្រៃវែង រតនគិរី បន្ទាយមានជ័យ និងខេត្តតាកែវ

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បាត់ដំបង ព្រះវិហារ កំពង់ស្ពឺ ឧត្តរមានជ័យ ព្រៃវែង រតនគិរី បន្ទាយមានជ័យ និងខេត្តតាកែវ

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បាត់ដំបង ព្រះវិហារ កំពង់ស្ពឺ ឧត្តរមានជ័យ ព្រៃវែង រតនគិរី បន្ទាយមានជ័យ និងខេត្តតាកែវ។

១).ខេត្តព្រៃវែងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជនបទ នៅភូមិត្បែង ឃុំថ្កូវ ស្រុកកំពង់ត្របែក ដែលមានអ្នកចូលរួមសរុប ២៣ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់។ លោក ម៉ូវ វណ្ណារ៉ា ជាគ្រូឧទ្ទេស ដែលទទួលបានការបណ្តុះបណ្តាលដោយកម្មវិធី ASPIRE-AT ។

 

 

២).ខេត្តបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបវេលរុងរឿង នៅឃុំបវេល និងសហគមន៍កសិកម្មបួវិលមហាផល នៅឃុំបួវិល ស្រុកបវេល ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ២៦ នាក់។
គោលបំណងដើម្បីជំរុញខ្សែចង្វាក់ផលិតកម្មមាន់ស្រែ និងបច្ចេកទេសសំខាន់ក្នុងចឹញ្ចឹម ដោយអនុវត្តចំណុចដូចខាងក្រោម៖
-ការរៀបចំទ្រុងមាន់
-ការជ្រើសរើសមេបាពូជ
-ការប្រើប្រាស់វ៉ាក់សាំង
-ការធ្វើអនាម័យទ្រុង និងបរិស្ថានជុំវិញ៖
+ទំនងស្តង់ដាសម្រាប់ទីផ្សារ
+ជីវសុវត្ថិភាពលើការសម្លាប់ ការបោច និង វេចខ្ចប់
+ធ្វើជីវសុវត្ថិភាពលើការដឹកជញ្ចូន
+ជំរុញការធ្វើអនាម័យអនុវត្តជីវសុវត្ថិភាពមុនចេញលក់លើទីផ្សារ
-ផលវិបាក និងបញ្ហាជួបប្រទះ៖ ទន់បង្វិល បច្ចេកទេសចិញ្ចឹមមាន់ ការផ្សំចំណីតាមកម្រិតឬអាយុមាន់ ការប្រើប្រាស់ថ្នាំ…
-ដំណោះស្រាយ៖
+បង្ហាញអំពីទុនវិនិយោគដែលជាប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB
+ក្រុហ៊ុន SBK តួនាទីជាសេវាករ និងគម្រោងជាច្រើនក្នុងមន្ទីរ ដើម្បីជួយគាំទ្រសហគមន៍កសិកម្ម ខ្សែចង្វាក់ផលិតកម្មសត្វ និងគម្រោងដែលគាំទ្រសហគមន៍កសិកម្មទំនើប។

 



៣).ខេត្តព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ២ ៖ (១).សហគមន៍កសិកម្មរណះសិរ្យព្រះខ័ណអភិវឌ្ឍន៍ នៅចំការរបស់កសិករ ភូមិត្រពាំងរាំង ឃុំរណះសិរ្យ ស្រុកសង្គមថ្មី និង (២).សហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍ នៅចំការរបស់កសិករឈ្មោះ មេតា ដែលមានអ្នកចូលរូមសរុប ៤៤ នាក់ ក្នុងនោះមានស្រ្តី ២៧ នាក់។
វគ្គនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាម ដូចខាងក្រោម៖
១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត
២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ
៣–វិធីសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
៥–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
៦–ការកំណត់លក្ខណះនិងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត
៧–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួត និងមានសំណើម ចន្លោះពី ៧% – ១០%)
៨–របៀបធ្វើជីកំប៉ុស និងជីទឹក។

 

 

៤).ខេត្តកំពង់ស្ពឺបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកសិករសាមគ្គីរកាកោះ នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។
លទ្ធផលនៃវគ្គបណ្តុះបណ្តាល បានផ្តល់ជូនសិក្ខាកាមនូវ៖
-បច្ចេកទេសជ្រើសរើសពូជ
-បច្ចេកទេសនៃការតាក់តែងមែក និងស្លឹកបន្លែផ្លែ
-ការគ្រប់គ្រងកត្តាចង្រៃលើដំណាំត្រសក់ និងត្រឡាច
-គោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP)
-ការធ្វើចំណាត់ថ្នាក់បន្លែ និងការវេចខ្ចប់បន្លែប្រកបដោយគុណភាព និងសោភ័ណភាព និង
-ការរក្សាសីតុណ្ហភាព និងការដឹកជញ្ជូន។

 

 

៥).ខេត្តឧត្តរមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបេងសាមគ្គីអភិវឌ្ឍន៍ នៅភូមិគោកកំប៉ុល ឃុំបេង ស្រុកបន្ទាយអំពិល បណ្តុះបណ្តាលដោយលោកគ្រូ សំទីន នរិន្ទ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាគ្រូបង្គោល ដែលមានអ្នកចូលរួមសរុប ៤១ នាក់ ក្នុងនោះមានស្រ្តី ២៩ នាក់។
ខ្លឹមសារមេរៀន៖
+បច្ចេកទេសចិញ្ចឹមមាន់៖
-បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
-ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
-ការជ្រើសរើសមេបាពូជ
-ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
-វិធានការការពារ (វ៉ាក់សាំង) និងអនាម័យ
-ការប្រើថ្នាំ និងការព្យាបាលជំងឺ
+បច្ចេកទេសក្រោយពេលប្រមូលផល៖
-របៀបនៃការថែទាំ និងប្រមូលផលកូនមាន់
-របៀបនៃការថែទាំ និងប្រមូលផលមាន់ស្រែសាច់
-របៀបបោចមាន់ឱ្យបានល្អ និងមានគុណភាព
-របៀបនៃការវេចខ្ចប់ និងការដឹកជញ្ជូន។

 

 

៦).ខេត្តព្រៃវែងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកសិករអភិវឌ្ឍន៍ភូមិធ្នង់ នៅភូមិធ្នង់ខាងលិច ឃុំស្មោងខាងជើង ស្រុកកំចាយមារ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។
វគ្គបណ្តុះបណ្តាលនេះ បានដំណើរការដោយមានការសម្របសម្រួលដោយលោក ម៉ូវ វណ្ណារ៉ា ជាគ្រូឧទ្ទេស ដែលទទួលបានការបណ្តុះបណ្តាលដោយកម្មវិធី ASPIRE-AT ។

 

 

៧).ខេត្តរតនគិរីបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំស្វាយចន្ទីពីកសិករនាំមុខ ធួន សួន ទៅសមាជិកសហគមន៍កសិកម្មស្វាយចន្ទីផាក់ណាម នៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះស្រ្តី ១២ នាក់។
គោលបំណងដើម្បីរំលឹក និងចែករំលែកបទពិសោធជាក់ស្តែងជាមួយកសិករក្នុងសហគមន៍កសិកម្មដំណាំស្វាយចន្ទី ដែលផ្តោតលើប្រធានបទ មានដូចខាងក្រោម៖
១.ពិភាក្សាអំពីបច្ចេកទេសដែលបានយកទៅអនុវត្តក្នុងឆ្នាំកន្លងទៅ
២.តិចនិកតែងមែកស្វាយចន្ទី តើកាត់ខែណាទើបល្អ?
៣.ការជ្រើសរើសប្រើជីធម្មជាតិ និងជីគីមី ទៅតាមស្ថានភាពដី ឱ្យបានសមស្រប
៤.ពេលវេលាដែលត្រូវប្រើជី NPK ៖
– ប្រើពេលទ្រាប់បាត់
– ដំណាក់កាលលូតលាស់ដំបូង
– ដំណាក់កាលចេញផ្កានិងផ្លែ
– ក្រោយពេលប្រមូលផលរួច
៥.ពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី
៦.ការបាញ់ថ្នាំការពារ និងកម្ចាត់សត្វល្អិតចង្រៃ ដូចជាប្រភេទថ្នាំ បរិមាណប្រើប្រាស់ទៅតាមបច្ចេកទេស ពេលវេលា និងវិធីសាស្រ្តការបាញ់
៧.សំណូមពរទៅកសិករបន្តការតាក់តែងមែកឱ្យតាមគ្រប់គ្នា និងអនុវត្តនូវបច្ចេកទេសនេះ ជារៀងរាល់ឆ្នាំ។

 

 

៨).ខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីឃុំអូរសំព័រ នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលមានអ្នកចូលរួមសរុប ៤៦ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់។
ខ្លឹមសារមេរៀនបច្ចេកទេស មានដូចខាងក្រោម៖
-ភាពធន់នឹងអាកាសធាតុ
-កិច្ចការពាសុវត្ថិភាពបរិស្ថាន និងសង្គម
-យន្តការដោះស្រាយបណ្តឹងសារទុក្ខ
-សមភាព សមធម៌ និងតួនាទីយេនឌ័រ។

 

 

៩).ខេត្តតាកែវបានរៀបចំកម្មវិធីចំនួន ២ ដូចជា៖ (១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មភូមិបឹងអមតៈ នៅភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៣៩ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការដាំបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មដាំបន្លែរបស់ពួកគាត់។
(២).វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មស្ទឹងស្លាគូរ នៅភូមិដកពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ២៣ នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាន និងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។
(៣).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មទ្រទ្រង់កសិករ នៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 
 
 

[/vc_row]

Leave a Reply

Your email address will not be published.