Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

១).ខេត្តសៀមរាបបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខ លៀប លី ទៅសមាជិកសហគមន៍កសិកម្មកសិករសាមគ្គីអភិវឌ្ឍ នៅភូមិបុស្ស ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។
ប្រធានបទដែលបានចែករំលែក រួមមាន៖
១.ការថែទាំមាន់
២.ការផលិតចំណីមាន់ដែលមានគុណភាព
៣.ការជ្រើសរើសពូជមាន់ និងការចិញ្ចឹម សមស្របតាមតម្រូវការទីផ្សារ
៤.លក្ខខណ្ឌផ្សេងៗ ក្នុងការស្នើសុំឥណទានដើម្បីពង្រីកអាជីវកម្ម
៥.ចែករំលែកបទពិសោធក្នុងការប្រើប្រាស់សម្ភារៈ សមស្របនឹងអាកាសធាតុ និងការរៀបចំទ្រុង។

 

 

២).ខេត្តកំពង់ឆ្នាំងបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មខ្លុងពពកអភិវឌ្ឍន៍ថ្មី ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។
+គោលបំណងនៃកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយអំពី៖
១.ការធ្វើផែនការដាំដុះ
២.ការប្រើប្រាស់ជី និងថ្នាំកសិកម្ម
៣.ការដាំដុះបែបកសិកម្មទំនើប
៤.យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញ
៥.របៀបផលិតជីកំប៉ុស្ត។
+ជាលទ្ធផល កសិករនាំមុខ បានចែករំលែកបទពិសោធជោគជ័យលើវិស័យកសិកម្ម រួមទាំងការផលិតជីកំប៉ុស្ត ដោយបង្ហាញដល់អ្នកចូលរួមទាំងអស់។

 

 

៣).ខេត្តកំពង់ស្ពឺបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែចម្រុះសុវត្ថិភាពឃុំក្រាំងអំពិល នៅភូមិកក់ក្រពើ ឃុំក្រាំងអំពិល ស្រុកសំរោងទង ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។
ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ បានចែករំលែក៖
– បច្ចេកទេសនៃការដាក់ជីលើដំណាំ តាមដំណាក់កាល
– ការគ្រប់គ្រងកត្តាចង្រៃលើដំណាំ
– ការសំអាតស្លឹកត្រកួន ការវេចខ្ចប់បន្លែ ប្រកបដោយគុណភាព និងសោភ័ណភាព
– ការរក្សាស៊ីតុណ្ហភាព និងការដឹកជញ្ជូន។

 

 

 

Leave a Reply

Your email address will not be published.