Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ស្វាយរៀង កណ្ដាល តាកែវ ព្រះសីហនុ ស្ទឹងត្រែង ពោធិ៍សាត់ និងខេត្តបាត់ដំបង

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ស្វាយរៀង កណ្ដាល តាកែវ ព្រះសីហនុ ស្ទឹងត្រែង ពោធិ៍សាត់ និងខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ស្វាយរៀង កណ្ដាល តាកែវ ព្រះសីហនុ ស្ទឹងត្រែង ពោធិ៍សាត់ និងខេត្តបាត់ដំបង។

១).ខេត្តត្បូងឃ្មុំបានរៀបចំ៖ (១).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មពពពេលមានជ័យ នៅភូមិទួលចាន់ ឃុំពពេល ស្រុកពពញាក្រែក ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងបង្កើនផលិតភាពប្រកបដោយគុណភាព សុវត្ថិភាពចំណីអាហារ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន ឆ្លើយតបស្ដង់ដាតម្រូវរបស់ទីផ្សារ និងបង្កើនប្រាក់ចំណេញជូនដល់អ្នកចិញ្ចឹម។
ជាលទ្ធផលក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទទួលបាននូវចំណេះដឹង អំពី៖
១-បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
២-ការជ្រើសរើសទីតាំង និងធ្វើទ្រុងមេបា កូនមាន់ និងមាន់សាច់
៣-ការជ្រើសរើសមេបាពូជ
៤-ការផ្តល់ទឹក និងផ្សំចំណីមេបា កូនមាន់ និងមាន់សាច់
៥-វិធានការការពារ (វាក់សាំង) និងអនាម័យ
៦-ការប្រើថ្នាំ ការព្យាបាលជំងឺ និងការទម្លាក់ប៉ារ៉ាសិត
៧-ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន និង
៨-ព័ត៌មាន និងទីផ្សារ (ការលក់មាន់រស់ និងការវេចខ្ចប់មាន់បោចរួច)។
(២).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីតារាមចុងជាច នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងបង្កើនផលិតភាពគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាព សុវត្ថិភាពចំណីអាហារ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន ឆ្លើយតបស្ដង់ដាតម្រូវរបស់ទីផ្សារអន្តរជាតិ និងបង្កើនប្រាក់ចំណេញដល់អ្នកផលិត។
ជាលទ្ធផលក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទទួលបាននូវចំណេះដឹង អំពី៖
១-បច្ចេកទេសមុនពេលប្រមូលផល
២-ការតែងមែកស្វាយចន្ទី
៣-ការដាក់ដី
៤-ការប្រើជីបញ្ចេញត្រួយ ផ្កា និងក្តឹប
៥-ការថែទាំក្ដឹប
៦-បច្ចេកទេសក្រោយពេលប្រមូលផល
៧-ការប្រមូលផលគ្រាប់ស្វាយចន្ទី
៨-ការលាងសម្អាតគ្រាប់ស្វាយចន្ទី
៩-ការហាលសម្ងួតគ្រាប់ស្វាយចន្ទី
១០-របៀបនៃការគណនាស្តង់ដារគុណភាពគ្រាប់ស្វាយចន្ទី និង
១១-ការស្តុកទុកគ្រាប់ស្វាយចន្ទី។

 

 

២).ខេត្តស្វាយរៀងបានរៀបចំ៖ (១).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២៤ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានចំណុចសំខាន់ៗ ដូចជា៖ ១.ការជ្រើសរើសទីតាំង ២.ការជ្រើសរើសពូជ ៣.ការថែទាំ ៤.ការប្រើប្រាស់ចំណី ៥.ការប្រើប្រាស់វ៉ាក់សាំង និងថ្នាំព្យាបាល ៦.វិធានការជីវសុវត្ថិភាព ៧.ផលប៉ះពាល់បរិស្ថានសង្គម ៨.ការដឹកជញ្ជូនផលិតផលទៅលក់នៅទីផ្សារ ៩.បច្ចេកទេសប្រមូលផល និងការទុកដាក់ផលិតផល ១០.ការកត់ត្រាចំណូលចំណាយការចិញ្ចឹមមាន់សាច់។
(២).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផ្គត់ផ្គង់ផលិតផលស្វាយរៀង នៅភូមិភ្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ៨ នាក់។
វគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
i.បច្ចេកទេសផលិតកូនដំណាំ
ii.បច្ចេកទេសដាំដុះ
iii.វិធីសាស្រ្តការការពារដំណាំពីសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗ
iv.វិធីសាស្រ្តក្នុងការប្រមូលផលដំណាំបន្លែស្លឹក និងបន្លែយកផ្លែ
v.បច្ចេកវិទ្យាក្រោយការប្រមូលផលបន្លែ។
មុននឹងចាប់ផ្តើមលោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបញ្ជាក់ អំពីគោលបំណងនៃវគ្គ ដើម្បីឱ្យអ្នកចូលរួមយល់អំពីសារៈផលប្រយោជន៍ និងការគាំទ្រពីកម្មវិធី។ បន្ទាប់មកលោក ប្រាក់ សាន់ ជាគ្រូបង្គោលបានធ្វើបទបង្ហាញ ជាបន្តបន្ទាប់ និងបានពន្យល់បកស្រាយនូវរាល់ខ្លឹមសារមេរៀន ព្រមទាំងផ្តល់ឱកាសសួរ ឆ្លើយចំពោះកសិករដែលមានចម្ងល់។

 

 

៣).ខេត្តកណ្ដាលបានរៀបចំ៖ (១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម នៅភូមិកណ្ដាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។
លទ្ធផល មានដូចជា៖
– បានជម្រាបជូនអំពី ទស្សនទានកម្មវិធី ASPIRE-AT ក្នុងការគាំទ្រសហគមន៍កសិកម្ម លើដំណើរការអាជីវកម្មរបស់ខ្លួន ស្របតាមប្រភេទផលិតកម្មកសិកម្មជាចម្បង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ពាណិជ្ជកម្មផលិតផលកសិកម្ម និងការនាំចេញ
– បានចែករំលែកនូវចំណេះដឹងរបស់កសិករនាំមុខដែលទទួលបានពីការរៀនសូត្រនៅខេត្តបាត់ដំបង តាកែវ និងខេត្តសៀមរាប ព្រមទាំងបទពិសោធអនុវត្តផ្ទាល់ខ្លួនកន្លងមក អំពីដំណើការដាំដុះដំណាំ ទាំងក្នុង និងក្រៅផ្ទះសំណាញ់
– បានពិភាក្សា អំពីជំងឺ និងកត្តាសត្វចង្រៃដែលតែងតែយាយីលើដំណាំបន្លែ និងដំណោះស្រាយ
– បានបផ្តល់បច្ចេកទេស និងណែនាំ អំពីការរៀបចំដី លើករង ក្នុងផ្ទះសំណាញ់ និងការជ្រើសរើសពូជបន្លែ សម្រាប់ការដាំដុះក្នុងផ្ទះសំណាញ់ផងដែរ
– បានណែនាំធ្វើជីទឹក ថ្នាំបំប៉នទឹក ផលិតចេញពីបន្លែ និងផ្លែឈើទុំ សម្រាប់ប្រើប្រាស់ កាត់បន្ថយថ្លៃដើមផលិត ទទួលបាននូវជី ថ្នាំ មានគុណភាព ធ្វើឱ្យដំណាំលូតលាស់ល្អ និងបរិស្ថានសហគមន៍ល្អ
– បានណែនាំ អំពីដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ ជាងការដាំតាមទម្លាប់ (រៀបចំផែនការដាំដុះ ផលិតតាមទីផ្សារ) ដើម្បីឈានទៅរកផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលបានធ្លាប់អនុវត្តកន្លងមក តាមរយៈបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពរបស់កម្មវិធី ASPIRE កន្លងទៅ
– បានដំណើរការអនុវត្តផ្ទាល់អំពីការធ្វើជីកំប៉ុស្ដិ៍គោក ជី-ថ្នាំបំប៉នទឹក ផលិតចេញពីបន្លែ និងផ្លែឈើទុំ ដោយមានការចូលរួមពីសមាជិកទាំងអស់ ផងដែរ។
(២).វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មពាមរាំងរុងរឿង នៅស្នាក់ការសហគមន៍កសិកម្ម ភូមិពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។
វគ្គបណ្ដុះបណ្ដាលនេះ បានផ្តោតលើ៖
– ការយល់ដឹង អំពីការប្រែប្រួលអាកាសធាតុ
– កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម
– យន្តការដោះស្រាយបណ្ដឹងសាទុក្ខ ប្រកបដោយតម្លាភាព និងដំណើរការនិតិវិធី ក្នុងការដោះស្រាយ តាមលំដាប់លំដោយ
– សមធម៌យេនឌរ័ និងបរិយាបន្នសង្គម។
(៣).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខ លោក កន ប៊ុនធឿន ទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ៨ នាក់។ កម្មវិធីនេះ ផ្តោតលើការចិញ្ចឹមមាន់សាច់ ការភ្ញាស់ពងយកកូន ការធ្វើវាក់សាំង ជីវសុវត្ថិភាព និងការរកទីផ្សារក្នុងស្រុកផងដែរ។

 

 

៤).ខេត្តតាកែវបានរៀបចំ៖ (១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មភូមិបឹងអមតៈ នៅភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៣៩ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការដាំបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មដាំបន្លែរបស់ពួកគាត់។
(២).វគ្គបណ្តុះបណ្តាល ស្ដីពី សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់គណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ចម្រុះ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាន និងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។
(៣).វគ្គបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សហគមន៍កសិកម្មស្ទឹងស្លាគូរ នៅភូមិដកពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២៣ នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 

៥).ខេត្តព្រះសីហនុបានរៀបចំវគ្គបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សហគមន៍កសិកម្មមាន់ស្រែរុងរឿង នៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។
១.គោលបំណង៖
-ការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលមាន់ស្រែ៖ ដើម្បីចិញ្ចឹមមាន់ឱ្យទទួលបានផលល្អ ជោគជ័យ និងដើម្បីលក់បង្កើនប្រាក់ចំណូល
-ការគ្រប់គ្រងបច្ចេកទេសក្រោយពេលប្រមូលផលមាន់ស្រែ៖ ដើម្បី i.រក្សាគុណភាព ii.រក្សាសោភ័ណភាព និង iii.រក្សាតម្លៃអាហារូបត្ថម្ភរបស់មាន់ឱ្យបានយូរ។
២.ជាលទ្ធផល៖
a).ការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលមាន់ មានចំនួន ៥ មេរៀន ដែលត្រូវបានបណ្តុះបណ្តាល រួមមាន៖
i.ការជ្រើសរើសពូជ និងរដូវកាល
ii.ការរៀបចំទ្រុងនិងបរិស្ថាន
iii.ការផ្តល់ចំណី និងទឹក
iv.ការថែទាំសុខភាពនិងការថែទាំជំងឺ
vi.បច្ចកទេសលក់ដើម្បីបានតម្លៃខ្ពស់
b).ការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផលមាន់ មានចំនួន ៥ មេរៀន ដែលត្រូវបានបណ្តុះបណ្តាល រួមមាន៖
i.ការប្រមូលផល (Harvesting)
ii.របៀបចាប់ និងដឹកជញ្ជូន
iii.បច្ចេកទេសធ្វើមាន់ (បើលក់សាច់)
iv.ការវេចខ្ចប់និងថែរក្សាទុក (Storage)
vi.ការត្រួតពិនិត្យគុណភាព និងការបែងចែកប្រភេទ។
ក្នុងអំឡុងពេលបណ្តុះបណ្តាល គ្រូឧទេស បានបង្ហាញពន្យល់លំអិត ព្រមទាំងបានប្រើសម្ភារ និងឧបករណ៍ ដូចជា៖ កុំព្យូទ័រ LCD Projector និងគ្រឿងបំពងសម្លេងផងដែរ។

 

 

៦).ខេត្តស្ទឹងត្រែងបានរៀបចំវគ្គបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្មស្វាយចន្ទីឃុំតាឡាត នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់។
+គោលបំណង៖
-បង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងគ្រាប់ស្វាយចន្ទីតាមបច្ចេកទេសក្រោយពេលប្រមូលផល
-ពង្រឹងសមត្ថភាពគ្រប់គ្រងកសិដ្ឋានតាមការគ្រប់គ្រងហិរញ្ញវត្ថុ ការផ្គត់ផ្គង់ និងទីផ្សារ។
+លទ្ធផល៖
-បានពិភាក្សា និងកំណត់បញ្ហាជួបប្រទះ អំពីដំណាំស្វាយចន្ទី (មូសតែ ស្រមើរ ឬទ្រីប ដង្កូវស៊ីត្រួយ ស្លឹក ក្តឹប កណ្តៀរ ក្រៀមផ្កា ស្វិតក្តិប គាំងក្តិបជ្រុះក្តិប)
-បានបង្ហាញ អំពីវិធានការការពារ និងកំចាត់៖
a-ប្រើថ្នាំការពារ និងព្យាបាលជម្ងឺផ្សិត ដែលមានធាតុសកម្ម Metalaxyl+Mancozeb
b-ប្រើថ្នាំកំចាត់មូសតែ មានសារធាតុសកម្ម Imidacloprid ឬ Acetamiprid
c-ប្រើថ្នាំកំចាតស្រមើរ ឬ ចៃស មានធាតុសកម្ម Imdacloprid
d-ប្រើថ្នាំកំចាត់ដង្កូវមូរស្លឹក មានធាតុសកម្ម Emamectin
-បានបង្ហាញ អំពីបច្ចេកទេសតាក់តែងមែក បច្ចេកទេសថែទាំបំប៉នស្លឹកបន្ទាប់ពីការតាក់តែងមែក បច្ចេកទេសប្រើប្រាស់ជី និងការរៀបចំដី
-វិធានការសង្រ្គោះផ្កា ក្តឹប ក្រោយភ្លៀងធ្លាក់
-បច្ចេកទេសបាញ់លាងទឹកភ្លៀង
-អ្វីដែលមិនគួរធ្វើ ក្រោយភ្លៀងធ្លាក់។

 

 

៧).ខេត្តពោធិ៍សាត់បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ៣៣ នាក់ ក្នុងនោះមានស្រ្តី ២៧ នាក់។
សកម្មភាព និងលទ្ធផល ដូចខាងក្រោម៖
+.សកម្មភាព៖
–ការប្រើប្រាស់ជី និងប្រើថ្នាំពុលធម្មជាតិ លើដំណាំបន្លែ ក្នុងផ្ទះសំណាញ់ របស់កសិករ
–ផ្ដល់ចំណេះដឹងនិងបទពិសោធន៍ជោគជ័យ
–បច្ចេកទេសរៀបចំដី និងការបណ្តុះកូន
–បច្ចេកទេសធ្វើជីធម្មជាតិ (កំប៉ុស្ត) និងការប្រើប្រាស់។
+.លទ្ធផល៖
–កសិករបានយល់ដឹង អំពីការប្រើប្រាស់ជី និងប្រើថ្នាំពុលធម្មជាតិ
–បានចែករំលែកចំណេះដឹង និងបទពិសោធជោគជ័យ
–កសិករបានយល់ដឹង អំពីបច្ចេកទេសរៀបចំដី និងការបណ្តុះកូន
–កសិករបានយល់ដឹង អំពីបច្ចេកទេសធ្វើជីធម្មជាតិ (កំប៉ុស្ត) និងការប្រើប្រាស់។

 

 

៨).ខេត្តបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សហគមន៍កសិកម្មចំនួន ២ គឺ៖ (១).សហគមន៍កសិកម្មដូនបាសាមគ្គី នៅឃុំដូនបាន និង (២).សហគមន៍កសិកម្មព្រះផុសពន្លឺថ្មី ស្រុកគាស់ក្រទ្ប ដែលមានអ្នកចូលរួមសរុប ៣៨ នាក់ ក្នុងនោះមានស្រ្តី ៣១ នាក់។
គោលបំណង៖ (a).ជំរុញខ្សែចង្វាក់ផលិតកម្មមាន់ស្រែ (b).ផ្តល់បច្ចេកទេសសំខាន់ក្នុងចឹញ្ចឹម និងអនុវត្តន៍ (c).ការរៀបចំទ្រុងមាន់ ការជ្រើសរើសមេបាពូជ ការប្រើប្រាស់វ៉ាក់សាំង (d).ការធ្វើអនាម័យទ្រុង និងបរិស្ថានជុំវិញ ស្តង់ដាសម្រាប់ទីផ្សារ ជីវសុវត្ថិភាពលើការសម្លាប់ ការបោច និងវេចខ្ចប់ និងធ្វើជីវសុវត្ថិភាពលើការដឹកជញ្ចូន ជំរុញការធ្វើអនាម័យរអនុវត្តនជីវសុវត្ថិភាពមុនចេញលក់លើទីផ្សារ ព្រមទាំងសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។

 

 

 

 

 

Leave a Reply

Your email address will not be published.