សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សៀមរាប ពោធិ៍សាត់ ប៉ៃលិន និងខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សៀមរាប ពោធិ៍សាត់ ប៉ៃលិន និងខេត្តបាត់ដំបង។
១).ខេត្តក្រចេះបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សមាជិកសហគមន៍កសិកម្មក្របីចូលរូងអភិវឌ្ឍន៍ នៅភូមិក្របីចូលរូង ឃុំស្រែចារ ស្រុកស្នួល ដែលមានអ្នកចូលរួមសរុប ១៤ នាក់ ក្នុងនោះស្រ្តី ៧ នាក់។
ជាលទ្ធផល សមាជិកសហគមន៍កិសកម្មបានយល់ដឹង និងអាចអនុវត្តបាននូវ៖
១.វិធីសាស្រ្តហាលសម្ងួតគ្រាប់ស្វាយចន្ទី
២.វិធីសាស្រ្តវិភាគរក KOR ជាស្តង់ដាចាប់ពី ២៥ – ៣២ភាគរយ
៣.ការវាស់សំណើមសម្រាប់គ្រាប់ស្វាយចន្ទីស្ងួតគឺចន្លោះចាប់ពី ៨ – ១០ភាគរយ
៤.ការវាស់សំណើមគ្រាប់ស្វាយចន្ទីសើមចន្លោះចាប់ពី១៥ – ២០ភាគរយ
៥.ការហាយសម្ងួតរយៈពេលចន្លោះពី ៥ – ៧ថ្ងៃ ដើម្បីវិភាគសំណើម និង KOR និងទុកឲ្យត្រជាក់ មុនច្រកចូលប៉ាវ និងស្តុកទុកក្នុងឃ្លាំងដាក់លើធ្នើរ
៦.បច្ចេកទេសថែទាំដំណាំស្វាយចន្ទី
៧.វិធានការចម្រុះគ្រប់គ្រងកត្តាចង្រៃ
៨.មុខងារសារធាតុចិញ្ចឹមសម្រាប់ដំណាំ
៩.ការថែទាំ និងការដាក់ជី
១០.ការផលិតជីត្រី ជីផលិតពីផ្លែឈើ និងជីកំប៉ុសគោក
១១.គុណសម្បត្តិនៃការតាក់តែងមែកស្វាយចន្ទី
១២.គន្លឹះកាត់បន្ថយបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ។





២).ខេត្តសៀមរាបបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្គរស្មីស្រ្តីសាមគ្គី ចំនួន ២ វគ្គ៖ វគ្គទី១ នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិស្រិតខាងកើត ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់ និងវគ្គទី២ នៅផ្ទះកសិករនាំមុខ ទក់ សុខា ភូមិស្រិតខាងកើត ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។
ប្រធានបទបណ្តុះបណ្តាល៖
-ទីតាំដាំដុះ សមស្របក្នុងការរស់ និងការធ្វើកសិកម្ម
-ដំណើរវិវត្តន៍ ពេលវេលា កសិឧតុនិយម
-វិធានការគ្រប់គ្រង ក្នុងការការពារ ថែទាំ ដំណោះស្រាយ
-សួនដំណាំបន្លែ ក្នុងផ្ទះសំណាញ់ និងសួនទីវាល
-កត្តាចង្រៃផ្សេងៗ មានសត្វល្អិត ជំងឺ បញ្ហាប្រឈម
-សត្វបង្កាត់លំអង
-ពូជដំណាំនិងបន្លែ និងជីរបង្កើនដាំដុះ
-ការលក់ផលិតផលទៅទីផ្សារ ក្រុមហ៊ុន អ្នកប្រមូលទិញ
-គ្រួសារប្រភេទបន្លែ
-ការអនុបច្ចេកទេសធ្វើជីរបំប៉នដំណាំ។







៣).ខេត្តពោធិ៍សាត់បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍អូរសណ្ដាន់ នៅភូមិពុទ្ទ្រាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្រ្តី ២៣ នាក់។
សកម្មភាព និងលទ្ធផល មានដូចខាងក្រោម៖
–បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
–ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
–ការជ្រើសរើសមេបាពូជ
–ការផ្តល់ទឹក និងផ្សំចំណីមាន់
–វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ
–ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
–ទីផ្សារ។



៤).ខេត្តប៉ៃលិនបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មស្ទឹងត្រង់មហាសាមគ្គី នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។
ជាលទ្ធផល៖
– បានបង្ហាញ និងពិភាក្សាអំពីផលប៉ះពាល់ដល់សុវត្ថិភាពបរិស្ថាន និងសង្គម ក្នុងការប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ IFAD និង EIB ព្រមទាំងវិធានការគ្រប់គ្រងនិងដោះស្រាយវិវាទ
– បានណែនាំអំពីកសិកម្មឆ្លាតវៃដែលមាន ភាពធន់នឹការប្រែប្រួលអាកាសធាតុ
– បានបង្ហាញអំពីយន្តការដាក់ពាក្យបណ្តឹង និងយន្តការដោះស្រាយបណ្ដឹងសាទុក្ខ
– បានបង្ហាញអំពីសមភាពយេនឌ័រ ការលើកកម្ពស់សមភាព សមធម៌ Gender និងបរិយាប័ន្នសង្គម។
តាមរយៈវគ្គបណ្តុះបណ្តាល និងការពិភាក្សា ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិកទាំងអស់ បានចូលរួមមតិយោបល់ និងបានយល់ដឹងអំពីគោលបំណង និងសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលផងដែរ។



៥).ខេត្តបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មសាមគ្គីកំពង់ចម្លង នៅឃុំវត្តតាមិម ស្រុកសង្កែ និងកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មអូរសំរិលអភិវឌ្ឍន៍ នៅឃុំអូរសំរិល ស្រុកសំទ្បូត ដែលមានចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ៣៧ នាក់។ (១).វគ្គបណ្តុះបណ្តាលមានប្រធានបទផ្តោតសំខាន់លើ៖ a.ពិភាក្សាអំពីបញ្ហាជួបប្រទះនៃការដាំដុះបន្លែកន្លងមក និងតម្រូវការជាក់ស្តែងរបស់កសិករ b.បង្ហាត់បង្ហាញបច្ចេកទេស និងឆ្លើយតប ទៅនឹងបញ្ហា ដែលបានលើកទ្បើងដោយកសិករអំពីកត្តាសត្វចង្រៃ និងរោគសញ្ញាជំងឺផ្សេងៗដូចជា៖ ជំងឺរលួយឬស ងាប់ឬស ជ្រុះផ្កា និងលឿងស្លឹក c.ការប្រើប្រាស់ថ្នាំពុល-គីមីកសិកម្មតាមបច្ចេកទេស d.បច្ចេកទេសនៃការគ្រប់គ្រងមុនពេល និងក្រោយពេលប្រមូលផលបន្លែ និងការផលិតជីទឹកម្នាស់ ១ ធុង ស្មើនឹង ២ លីត្រ។ (២).កម្មវិធីចែករំលែកបទពិសោធជោគជ័យនេះ មានប្រធានបទដូចជា៖ a.ការចែករំលែកបច្ចេកទេស/បទពិសោធពីកសិករនាំមុខ b.ណែនាំឱ្យចាក់វ៉ាក់សាំង (មានគុណភាព) គ្រប់ចំនួនដូស សម្អាតទ្រុងជាប្រចាំ បាញ់ថ្នាំកំចាត់មេរោគ ដាក់ទឹកស្អាតឱ្យមាន់ផឹកជាមួយថ្នាំ និងប្រភេទថ្នាំធម្មជាតិ ព្រមទាំងលាងសម្អាតស្នូកទឹកជាប្រចាំ ហាមចេញចូលក្នុងទ្រុងដោយសេរី បើមានសត្វឈឺរាយការណ៍ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬកសិកម្មឃុំ-ស្រុក សត្វងាប់ជីកកប់ ឱ្យបានត្រឹមត្រូវ និងកុំយកទៅបរិភោគ ត្រូវកប់ ឬដុតចោល និង c.ចុះពិនិត្យ និងសិក្សានៅកសិដ្ឋានចិញ្ចឹមមាន់ដោយផ្ទាល់។











