Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កណ្ដាល ព្រះវិហារ ប៉ៃលិន តាកែវ ត្បូងឃ្មុំ ព្រះសីហនុ និងខេត្តកំពង់ស្ពឺ

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កណ្ដាល ព្រះវិហារ ប៉ៃលិន តាកែវ ត្បូងឃ្មុំ ព្រះសីហនុ និងខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កណ្ដាល ព្រះវិហារ ប៉ៃលិន តាកែវ ត្បូងឃ្មុំ ព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

១).ខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ៤១ នាក់ ក្នុងនោះមានស្ត្រី ២៦ នាក់។
ខ្លឹមសារមេរៀនបច្ចេកទេសមានដូចខាងក្រោម៖
-បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ
-បច្ចេកទេសដាំប៉េងប៉ោះតូចក្នុងផើងប្លាស្ទិច
-ការគ្រប់គ្រងសមាសភាពចង្រៃ សត្វល្អិត និងជម្ងឺ វិធានការការពារ និងកម្ចាត់
-វិធីសាស្ត្រសម្លាប់មេរោគក្នុងដី (ប្រើភ្លើងហ្គាសដុត និងរោយកំបោរសគ្រប់ថង់ផ្លាស្ទិក៤០ថ្ងៃ)
-បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ
-វិធីសាស្ត្រដុតធ្យូងអង្កាម
-ការធ្វើជីកំប៉ុស្ត
-ជីបំប៉នធម្មជាតិ
-ការប្រើជីលាមកសត្វ(ជ្រូក មាន់ និងគោ)អោយត្រូវនឹងប្រភេទដំណាំ
-ថ្នាំពុលធម្មជាតិ
-ការដាំដំណាំចម្រុះ។

 

 

២).ខេត្តកណ្ដាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មខ្ពបអាទាវ នៅភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។
ការធ្វើបទបង្ហាញបានផ្តោតលើ៖
-ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ
-កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម
-យន្តការដោះស្រាយបណ្ដឹងសាទុក្ខ ប្រកបដោយតម្លាភាព និងដំណើរការនិតិវិធីក្នុងការដោះស្រាយតាមលំដាប់លំដោយ។
តួនាទីរបស់មន្ត្រីទទួលបន្ទុកកិច្ចការពារបរិស្ថាន និងសង្គម ក្នុងកម្រិតថ្នាក់ឃុំ ស្រុក និងកម្មវិធី ក្នុងការជួយសម្របសម្រួលដំណើរការដោះស្រាយបណ្ដឹងសាទុក្ខ៖
– សមធម៌យេនឌ័រ និងបរិយាបន្នសង្គម
– បានណែនាំ និងផ្សព្វផ្សាយបន្ថែមអំពី គោលការណ៍ប្រាក់កម្ចីដែលមានការប្រាក់ទាបពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ដើម្បីការពង្រីកអាជីវកម្ម របស់សមាជិក និងសហគមន៍កសិកម្ម ក្នុងវិស័យកសិកម្មស្របតាមផលិតកម្មចម្បងរបស់សហគមន៍កសិកម្មផងដែរ។

 

 

៣).ខេត្តព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សមាជិកសហគមន៍កសិកម្មរមណីយ៍សាមគ្គី នៅចំការរបស់កសិករ ភូមិអូរពោធិ ឃុំរមណីយ៍ ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។
វគ្គផ្សព្វផ្សាយនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាមដូចខាងក្រោម៖
១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត
២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ
៣–វិធីសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
៥–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
៦–ការកំណត់លក្ខណះនិងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត
៧–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួតនិងមានសំណើម ចន្លោះពី ៧-១០%)។

 

 

៤).ខេត្តប៉ៃលិនបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោតក្រហម ជូនដល់សមាជិកសហគមន៍កសិកម្ម នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់។ វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់លើបច្ចេកទេសមុនការប្រមូលផលរួមមាន៖ ១.ការជ្រើសរើសពូជ ២.ការរៀបចំដី និងការដាំដុះ និង ៣.ការស្រោចស្រព ៤.ការថែទាំដំណាំពោត។ រីឯបច្ចេកទេសក្រោយការប្រមូលផលរួមមាន៖ ១.ការសម្ងួត និងស្តុកទុកពោតក្រហម ២.ទីផ្សារ (កន្លែងប្រមូលទិញ និងកែច្នៃ) និង ៣.ការវិភាគសេដ្ឋកិច្ចលើដំណាំពោតក្រហម។
យោងតាមការពិភាក្សា និងវាយតម្លៃវគ្គនេះ ឃើញថាអ្នកចូលរួមទទួលបានចំណេះដឹងអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោតក្រហម (យល់ច្បាស់អំពីខ្សែចង្វាក់ផលិតកម្មពោតក្រហម) ការសម្ងួត និងការរក្សាទុកផលិតផលបានយូរ មានគុណភាពល្អ ព្រមទាំងទីផ្សារសម្រាប់លក់ពោតក្រហមរបស់ពួកគេផងដែរ។

 

 

៥).ខេត្តតាកែវបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 

៦).ខេត្តត្បូងឃ្មុំបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សមាជិកសហគមន៍កសិកម្មតំបែររុងរឿង នៅឃ្លាំងសហគមន៍កសិកម្ម ភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះស្រ្តី ១១ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីបង្កើនផលិតភាពគ្រាប់ស្វាយចន្ទី ប្រកបដោយគុណភាព សុវត្ថិភាពចំណីអាហារ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន ឆ្លើយតបស្ដង់ដាតម្រូវរបស់ទីផ្សារអន្តរជាតិ និងបង្កើនប្រាក់ចំណេញដល់អ្នកផលិត។
ជាលទ្ធផលក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលសិក្ខាកាមទទួលបាននូវចំណេះដឹងមួយចំនួន ដូចជា៖
-បច្ចេកទេសមុនពេលប្រមូលផល៖
+ការតែងមែកស្វាយចន្ទី
+ការដាក់ដី
+ការប្រើជីបញ្ចេញត្រួយ ផ្កា និងក្តិប
+ការថែទាំក្ដិប
-បច្ចេកទេសក្រោយពេលប្រមូលផល៖
+ការប្រមូលផលគ្រាប់ស្វាយចន្ទី
+ការលាងសម្អាតគ្រាប់ស្វាយចន្ទី
+ការហាលសម្ងួតគ្រាប់ស្វាយចន្ទី
+របៀបនៃការគណនាស្តង់ដារគុណភាពគ្រាប់ស្វាយចន្ទី
+ការស្តុកទុកគ្រាប់ស្វាយចន្ទី។

 

 

៧).ខេត្តព្រះសីហនុបានរៀបចំ៖ (១).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពគ្រួសារសង្កាត់អូរឧកញ៉ាហេង នៅភូមិបត់គគីរ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ដែលមានអ្នកចូលសរុប ៣០ នាក់ ក្នុងនោះស្ត្រី ១៩ នាក់។
វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់លើប្រធានបទ មានដូចខាងក្រោម៖
-ការត្រៀមប្រមូលផលបន្លែ
-ប្រតិបត្តិការប្រមូលផល
-កន្លែងវេចខ្ចប់
-ការដឹកជញ្ជូន
-ទីផ្សារលក់បន្លែ
-ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។
(២).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែព្រៃនប់ នៅភូមិព្រៃនប់២ ឃុំព្រៃនប់ ក្រុងព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្ត្រី ១៧នាក់។
វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់លើប្រធានបទ មានដូចខាងក្រោម៖
-ការត្រៀមប្រមូលផលមាន់ស្រែ
-ប្រតិបត្តិការប្រមូលផល
-កន្លែងវេចខ្ចប់
-ការដឹកជញ្ជូន
-ទីផ្សារលក់មាន់
-ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។

 

៨).ខេត្តកំពង់ស្ពឺបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មរីកចំរើនទួលអំពិល នៅផ្ទះកសិករនាំមុខ លោកស្រី ប៉ោ មុំ ភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលមានអ្នកចូលរួមសរុប ២៣ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។
លទ្ធផល៖ កាចែករំលែកចំណះដឹង និងបទពិសោធអំពីផលិតកម្មមាន់ស្រែនេះ បានផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១-ការធ្វើផែនការចិញ្ចឹម ២-ការជ្រើសរើសទីតាំង និងការធ្វើទ្រុង ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើវ៉ាក់សាំងការពារ ៥-ការផលិតចំណី និងការប្រើប្រាស់ទឹក ៦-ការថែទាំ (កូនមាន់ មេ បា) និង ៧-ការងារទីផ្សារ។
បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្ដីរួចមក លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងកសិករនាំមុខ បានដឹកនាំអនុវត្តជាក់ស្ដែងក្នុងការធ្វើវ៉ាក់សាំង ការបន្តក់ភ្នែក ការជួសអ៊ុត និងការលាយចំណីសម្រាប់មាន់ជំទង់ផងដែរ។ កសិករមានចំណាប់អារម្មណ៍ និងបានសួរនាំច្រើនអំពីការងារនេះ។

 

 

 

 

Leave a Reply

Your email address will not be published.