កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីចំនួន ២ មានដូចខាងក្រោម៖
(១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម នៅភូមិប្រាសាទ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួមសរុប ២៩ នាក់ ក្នុងនោះមានស្ត្រី ២១ នាក់។
ខ្លឹមសារមេរៀនមានដូចខាងក្រោម៖
– បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ
– ការរៀបចំដី
– ការជ្រើសរើសពូជ
– ការបណ្ដុះកូនបន្លែ
– ទឹកសម្រាប់ការស្រោចស្រពបន្លែ
– ការថែទាំ
– អត្ថប្រយោជន៍ដាំក្នុងផ្ទះសំណាញ់
– អត្ថប្រយោជន៍ប្រើដំណក់ទឹក
– ធ្វើជីប៉ូវផ្សំពីផ្លែម្នាស់
– បច្ចេកទេសដុតធ្យូងអង្កាម
– ការបែងចែកតួនាទីលាមកសត្តនីមួយៗ
– ការគ្រប់គ្រង សត្វល្អិតនិងជម្ងឺ វិធានការការពារ និងកម្ចាត់
– បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ។




(២).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មសាមគ្គីបន្លែសុវត្ថិភាពឃុំរហាត់ទឹក នៅភូមិបឹងត្រស់ ឃុំចំណោម ស្រុកមង្គលបូរី ដែលមានអ្នកចូលរួមសរុប ៤៤ នាក់ ក្នុងនោះមានស្ត្រី ៣៤ នាក់។
ខ្លឹមសារមេរៀនមានដូចខាងក្រោម៖
– បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ
– ការរៀបចំដី
– ការជ្រើសរើសពូជ
– ការបណ្ដុះកូនបន្លែ
– ទឹកសម្រាប់ការស្រោចស្រពបន្លែ
– ការថែទាំ
– ការគ្រប់គ្រងសមាសភាពចង្រៃ សត្វល្អិតនិងជម្ងឺ វិធានការការពារ និងកម្ចាត់
– បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ។





