វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរីកចំរើន
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរីកចំរើន នៅទីស្នាក់ការរបស់សហគមន៍ ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកស្រុកកណ្ដាលស្ទឹង ដែលមានអ្នកចូលរួមសរុប ៣៨ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។
ប្រធានបទសំខាន់ៗ ដែលបានធ្វើបទបង្ហាញ រួមមាន៖
-បច្ចេកទេសនៃការថែទាំ មុន និងក្រោយពេលប្រមូលផលបន្លែ
-ការបង្ហាញអំពី ឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំកសិកម្ម
-បច្ចេកទេសនៃការរក្សាទុក សមស្របដែលអាចរក្សាបាននូវគុណភាពបន្លែ និងការធ្វើចំណាត់ថ្នាក់
-បច្ចេកទេសនៃការវេចខ្ចប់ និងការដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ (ផ្សារទំនើប និងផ្សារធម្មតា)។
អំឡុងពេលដំណើរការវគ្គ ក្រុមការងារក៏បានចែកជូននូវឯកសារមេរៀន សម្រាប់អ្នកចូលរួម និងបានដឹកនាំការពិភាក្សាអំពី បញ្ហាជួបប្រទះជាក់ស្ដែងដំណើរការផលិតបន្លែរបស់ សមាជិកដែលជាអ្នកផលិតផ្ទាល់ ក្នុងសហគមន៍កសិកម្ម។




