Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចំនួន ២

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចំនួន ២

 

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចំនួន ២ មានដូចខាងក្រោម៖

(១).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៩៥ នាក់ ក្នុងនោះមានស្ត្រី ៤៨ នាក់។
ជាលទ្ធផល៖
១-កសិករនាំមុខបានរំលឹកអំពី ខ្សែច្រវាក់ផលិតកម្មបន្លែ ជំរុញការអនុវត្តការដាំដុះបន្លែ ពិភាក្សាអំពីការធ្វើផែនការដាំដុះ ពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយ ព្រមទាំងសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE-AT
២-មន្ត្រីបច្ចេកទេសក្សេត្រសាស្ត្ររបស់មន្ទីរកសិកម្ម បានពន្យល់បន្ថែមអំពីបច្ចេកទេសថ្មីៗនៃការដាំដុះបន្លែ ជូនដល់សមាជិកសហគមន៍។
*បញ្ហាប្រឈម៖ ១) សហគមន៍កសិកម្ម និងសមាជិកខ្វះទុនបង្វិល សម្រាប់ពង្រីកមុខរបរដាំដុះបន្លែ ២) សហគមន៍កសិកម្មមិនទាន់មានទីតាំងសម្រាប់ប្រមូលផ្តុំកសិផលពីសមាជិករបស់ខ្លួន ៣) សមាជិកលក់ផលិតផលដោយខ្លួនឯង។
*ដំណោះស្រាយ៖ ១) បានណែនាំឱ្យស្គាល់អំពីធនាគារដៃគូរ ដែលជាធនាគារមានអត្រាការប្រាក់ទាប ដូចជា ធនាគារ ARDB ២) ស្នើសុំអគារប្រមូលផ្តុំកសិផលពីកម្មវិធី ASPIRE-AT ៣) បន្តការផ្សព្វផ្សាយអំពីគោលការណ៍ និងអត្ថប្រយោជន៍របស់សហគមន៍កសិកម្ម និងជួយស្វែងរកអ្នកប្រមូលទិញកសិផលពីសមាជិកតាមរយៈគណកម្មាធិការរបស់សហគមន៍កសិកម្ម។

 

 

(២).វគ្គបណ្តុះបណ្តាលអំពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្ម នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្ត្រី ១៤ នាក់។
ប្រធានបទសំខាន់ៗ ដែលបានធ្វើបទបង្ហាញ រួមមាន៖
– បច្ចេកទេសនៃការថែទាំ មុននិងក្រោយពេលប្រមូលផលបន្លែ
– ការបង្ហាញអំពីឥទ្ធិពល និងផលប៉ះពាល់អំពីការប្រើប្រាស់ថ្នាំកសិកម្ម
– បច្ចេកទេសនៃការរក្សាទុកសមស្របដែលអាចរក្សាបាននូវគុណភាពបន្លែ និងការធ្វើចំណាត់ថ្នាក់
– បច្ចេកទេសនៃការវេចខ្ចប់ និងការដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ (ផ្សារក្នុងស្រុក និងតាមភោជនីយដ្ឋាន) ។

 

 

 

Leave a Reply

Your email address will not be published.