Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង តាកែវ ស្វាយរៀង កំពត កណ្ដាល រតនគិរី និងខេត្តកំពង់ឆ្នាំង

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង តាកែវ ស្វាយរៀង កំពត កណ្ដាល រតនគិរី និងខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង តាកែវ ស្វាយរៀង កំពត កណ្ដាល រតនគិរី និងខេត្តកំពង់ឆ្នាំង។

១).ខេត្តពោធិ៍សាត់៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបឹងកន្ទួតរីកចម្រើន នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។
លទ្ធផលមានដូចខាងក្រោម៖
a.សកម្មភាព៖
– បច្ចេកទេសនៃការចិញ្ចឹមមាន់ស្រែក្នុងស្ថានភាពជាក់ស្ដែង និងដំណេះស្រាយ
– ការរៀបចំទីតាំងចិញ្ចឹមមាន់ ការជ្រើសរើសពូជមាន់ តាមតម្រូវការទីផ្សារ ការធ្វើអនាម័យនិងជីវសុវត្ថិភាព ការថែទាំកូនមាន់ ការធ្វើវ៉ាក់សាំង ការប្រើប្រាស់ប្រភេទវ៉ាក់សាំង ការផលិតចំណីនិងការផ្តល់ចំណីមាន់តាមអាយុរបស់មាន់ និងការថែទាំនិងគ្រប់គ្រងមាន់។
b.លទ្ធផល៖
– អ្នកចូលរួមទទួលបានចំណេះដឹង និងបទពិសោធជោគជ័យនៃការចិញ្ចឹមមាន់
– អ្នកចូលរួមទទួលបានចំណេះដឹងផ្នែកការរៀបចំទីតាំងចិញ្ចឹមមាន់ ការជ្រើសរើសពូជមាន់ តាមតម្រូវការទីផ្សារ ការធ្វើអនាម័យនិងជីវសុវត្ថិភាព ការថែទាំកូនមាន់ ការធ្វើវ៉ាក់សាំង ការប្រើប្រាស់ប្រភេទវ៉ាក់សាំង ការផលិតចំណីនិងការផ្តល់ចំណីមាន់ តាមអាយុរបស់មាន់ និងការថែទាំនិងគ្រប់គ្រងមាន់។

 

 

២).ខេត្តបន្ទាយមានជ័យ ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងមាន់ស្រែ ជូនដល់សហគមន៍កសិកម្មចំនួន ២៖
១-សហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំស្រះរាំង (ផលិតកម្មមាន់ស្រែ) នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី សម្របសម្រួលដោយលោក សេង ជឺឃីម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីកសិកម្មឃុំស្រះរាំង ព្រមទាំងបណ្តុះបណ្តាលដោយលោកគ្រូ ញឹក វិបុល មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។
ខ្លឹមសារមេរៀន៖
ក-បញ្ជ្រាបការងារសុវត្ថភាពសង្គម និងបរិស្ថាន៖ សង្ខេបគោលការណ៍នៃយន្តការដោះស្រាយបណ្តឹងសាទុក្ខ
ខ-បច្ចេកទេសចិញ្ចឹមមាន់៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
– វិធានការការពារ (វាក់សាំង) និងអនាម័យ
– ការប្រើថ្នាំ និងការព្យាបាលជំងឺ
– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
– ព័ត៌មាន និងទីផ្សារ (ការលក់មាន់រស់ និងការវេចខ្ចប់មាន់បោចហើយ)។
២-សហគមន៍កសិកម្មខ្ញែរជោគជ័យ (ផលិតកម្មបន្លែ) នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ សម្របសម្រួលដោយលោកស្រី ទន់ សម្ផស្ស មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងបណ្តុះបណ្តាលដោយអ្នកគ្រូ ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានអ្នកចូលរួមសរុប ៥២ នាក់ ក្នុងនោះមានស្រ្តី ៤៥ នាក់។
ខ្លឹមសារមេរៀន៖
ក-បញ្ជ្រាបការងារសុវត្ថភាពសង្គម និងបរិស្ថាន៖ សង្ខេបគោលការណ៍នៃយន្តការដោះស្រាយបណ្តឹងសាទុក្ខ
ខ-បច្ចេកទេសដាំបន្លែ៖ ១-បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ ២-ការជ្រើសរើសទីតាំងដាំបន្លែ និងរៀបចំដី ៣-ការជ្រើសរើសពូជ ៤-ការបណ្ដុះកូនបន្លែ ៥-ទឹកសម្រាប់ការស្រោចស្រពបន្លែ ៦-ការថែទាំ ៧-សត្វល្អិតសំខាន់ៗ ៨-ជម្ងឺសំខាន់ៗ ៩-អាកាសធាតុ ១០-ការគ្រប់គ្រង សត្វល្អិត និងជម្ងឺ វិធានការការពារ និងកម្ចាត់ ១១-បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ (ជ្រើសតាមខ្នាតនិងគុណភាព ការវេចខ្ចប់ ការរក្សាទុក ការដឹកជញ្ជូន) ១២-ទីផ្សារ និង ១៣-Cam GAP ។

 

 

៣).ខេត្តព្រះវិហារ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្មចំនួន ២ ៖ (១)សហគមន៍កសិកម្មស្រ្តីរតនះ នៅចំការរបស់កសិករ ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន និង (២)សហគមន៍កសិកម្មធ្មាណាឡាគីរីសាមគ្គីសែនជ័យ នៅចំការរបស់កសិករ ភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ដែលមានអ្នកចូលរួមសរុប ៦១ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។
វគ្គនេះមានប្រធានបទដូចខាងក្រោម៖
១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត
២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ
៣–វិធិសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
៥–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
៦–ការកំណត់លក្ខណះនិងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត
៧–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួត និងមានសំណើម ចន្លោះពី ៧-១០%)។

 

 

៤).ខេត្តស្ទឹងត្រែង៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្វាយចន្ទី នៅភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។ គោលបំណង៖ ដើម្បីពង្រឹងផលិតភាពកសិកម្មដំណាំស្វាយចន្ទី ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ឱ្យទាន់ពេលវេលា។
លទ្ធផល៖
– បានពិភាក្សាកំណត់បញ្ហាជួបប្រទះអំពីដំណាំស្វាយចន្ទី (មូសតែ ស្រមើរឬទ្រីប ដង្កូវស៊ីត្រួយ ស្លឹក ក្តឹប កណ្តៀរ ក្រៀមផ្កា ស្វិតក្តិប គាំងក្តិបជ្រុះក្តិប)
-បានបង្ហាញវិធានការការពារ និងកំចាត់៖
1-ប្រើថ្នាំការពារ និងព្យាបាលជម្ងឺផ្សិត ដែលមានធាតុសកម្ម Metalaxyl+Mancozeb
2-ប្រើថ្នាំកំចាត់មូសតែ មានសារធាតុសកម្ម Imidacloprid ឬ Acetamiprid
3-ប្រើថ្នាំកំចាតស្រមើរ ឬ ចៃស មានធាតុសកម្ម Imdacloprid
4-ប្រើថ្នាំកំចាត់ដង្កូវមូរស្លឹក មានធាតុសកម្ម Emamectin
-បានបង្ហាញអំពី៖ បច្ចេកទេសតាក់តែងមែក បច្ចេកទេសថែទាំបំប៉នស្លឹកបន្ទាប់ពីការតាក់តែងមែក បច្ចេកទេសប្រើប្រាស់ជី និងការរៀបចំដី
-វិធានការសង្រ្គោះផ្កា ក្តិប ក្រោយភ្លៀងធ្លាក់
-បច្ចេកទេស បាញ់លាងទឹកភ្លៀង
-អ្វីដែលមិនគួរធ្វើ ក្រោយភ្លៀងធ្លាក់។

 

 

៥).ខេត្តតាកែវ៖ បានរៀបចំ (១)កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មភូមិបីមានជ័យ នៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែរបស់កសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះ ទៅពង្រីកអាជីវកម្មចិញ្ចឹមមាន់របស់ពួកគាត់។
(២)វគ្គបណ្តុះបណ្តាលស្ដីពី សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់គណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មចំប៉ាសែនជ័យ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកឱ្យមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាននិងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។
(៣)វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មគិរីឧត្តមតាអូរ នៅភូមិដោម ឃុំតាអូរ ស្រុកគិរីវង់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។ គោលបំណង របស់វគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 

៦).ខេត្តស្វាយរៀង៖ បានរៀបចំ (១) វគ្គបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ នៅសហគមន៍កសិកម្មចំនួន ២ ៖
១-សហគមន៍កសិកម្មគោកព្រីង នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមសរុប ១៩ នាក់ ក្នុងនោះមានស្រ្តី ០៩ នាក់។
២-សហគមន៍កសិកម្មភូមិតាស្អាង នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់។
វគ្គបណ្ដុះបណ្ដាលមានប្រធានបទសំខាន់ៗ ដូចជា៖ ១.ភាពធន់នឹងអាកាសធាតុ ២.កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម ៣.យន្ដការដោះស្រាយបណ្ដឹងសារទុក ៤.សមភាព សមធម៌ និងតួនាទីយេនឌ័រ។
(២) កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខ យិន សម្ភស្ស ទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិគរ នៅឃុំចន្រ្តី ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។ គោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធជូនដល់សមាជិកសហគមន៍កសិកម្មស្តីពី បច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលទទួលបានពីការអនុវត្តកន្លងមក និងពីទស្សនកិច្ចសិក្សារបស់កម្មវិធី ASPIRE-AT ការចែករំលែកបទពិសោធន៍បានផ្តោតទៅលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
១-ការរៀបចំផែនការ និងការជ្រើសរើសទីតាំងចិញ្ចឹម
២-ការធ្វើអនាម័យ និងជីវៈសុវត្ថិភាពក្នុងកសិកដ្ឋាន
៣-ការជ្រើសរើសពូជ(កូនមាន់)
៤-ការថែទាំ និងកំដៅកូនមាន់
៥-ការចាក់វ៉ាក់សាំងការពារ និងទំលាក់បរ៉ាសិត
៦-របៀបផ្សំចំណី និងការផ្តល់ចំណី
៧-ការថែទាំមាន់ប្រចាំថ្ងៃ។
៨-ជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាលបាល
៩-ការលក់ និងទីផ្សារ។
ក្រោយពីពន្យល់តាមទ្រឹស្តី និងឆ្លើយសំណួរផ្សេងៗ និងរកដំណោះបញ្ហាដែលការលើកដែលអ្នកចូល ហើយមានការធ្វើបង្ហាញជាក់ស្តែង ទៅលើការធ្វើវ៉ាក់សាំងអសន្តរោគ និងការផ្សំចំណីមាន់ ក្នុងនោះក៏បានឱ្យកសិករឡើងអនុវត្តផ្ទាល់ផងដែរ។

 

 

៧).ខេត្តកំពត៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពត្រពាំង នៅភូមិបរិវាស ឃុំសំរោងលើ ស្រុកកបន្ទាយមាស ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្ត្រី ១៩ នាក់។
+សកម្មភាពមានដូចជា៖
-បច្ចេកទេសរៀបចំដី (វាយដីអោយរាបស្មើ ស្រោចទឹកស្មើល្អ ដំណាំចាក់ឬសល្អ ។ល។)
-វិធីសាស្ត្រផលិតជីកំប៉ុស្ត (ទ្រាប់បាត) និងជីទឹក (បំប៉ន)
-ការដាក់ជីទ្រាប់បាត និងសារធាតុចិញ្ចឹម
-បច្ចេកទេសការដាំកូន និងថែទាំ (កូនដំណាំមានសុខភាពល្អ ទើបទទួលផលល្អ)
-បច្ចេកទេសការរៀបចំប្រព័ន្ធទឹក (ប្រព័ន្ធតំណក់ទឹក)
-ការរៀបចំផែនការដាំ ការប្រមូលផល និងការផ្សាភ្ជាប់ទីផ្សារជាមួយឈ្មួញ។

 

 

៨).ខេត្តកណ្ដាល៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខ នឹម ឯក ទៅសមាជិកសហគមន៍កសិកម្មខ្ពបអាទាវ នៅភូមិបឹងលើ ឃុំខ្ពប ស្រុកលើកដែក ដែលមានអ្នកចូលរួមសរុប ៣៩ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់ ។
លទ្ធផលសម្រេចបានរួមមាន៖
– ការជម្រាបជូនអំពី គោលបំណង នៃកម្មវិធីនេះ របស់កសិករនាំមុខ និងទស្សនទានរបស់កម្មវិធី ASPIRE-AT ក្នុងការគាំទ្រដល់សហគមន៍កសិកម្ម ក្នុងខេត្ត និងទូទាំងប្រទេស
– ការចែករំលែកអំពី សហគមន៍កសិកម្មក្នុងខ្សែច្រវាក់តម្លៃបន្លែ ដែលទទួលបានជោគជ័យ ក្នុងខេត្តមួយចំនួន ក្រោមការគាំទ្ររបស់កម្មវិធី ASPIRE-AT ដែលកសិករនាំមុខបានទៅរៀនសូត្រ និងធ្វើទស្សនកិច្ចសិក្សាកន្លងមក
– ការលើកឡើងនូវបញ្ហាជួបប្រទះក្នុងការដាំដុះបន្លែ របស់សមាជិកក្នុងសហគមន៍កសិកម្ម និងការរកដំណោះស្រាយតាមរយៈកិច្ចពិភាក្សាជាមួយមន្ត្រីបង្គោល មកពីការិយាល័យក្សេត្រសាស្ត្រ
– ការបង្ហាញនូវទ្រឹស្ដី នៃដំណើរការផលិតដំណាំ និងការអនុវត្តសកម្មភាពជាក់ស្ដែងលើការផលិត ជីបំប៉ន ថ្នាំបណ្ដេញសត្វល្អិតផ្សំពីរុក្ខជាតិ តាមគោលការណ៍សុវត្ថិភាព និងការផលិតជីកំប៉ុស្ដិ៍គោក ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសមាជិក ដែលបានចូលរួម
– បានណែនាំ និងផ្សព្វផ្សាយបន្ថែមអំពីគោលការណ៍ប្រាក់កម្ចីដែលមានការប្រាក់ទាបពីធនាគារARDB ដើម្បីការពង្រីកអាជីវកម្ម របស់សហគមន៍ និងសមាជិកសហគមន៍កសិកម្ម ក្នុងវិស័យកសិកម្មស្របតាមផលិតកម្មចម្បងរបស់សហគមន៍កសិកម្មនីមួយៗ ។

 

 

៩).ខេត្តរតនគិរី៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្មអភិវឌ្ឍន៍ដំណាំស្វាយចន្ទីបរខាំ នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។
ជាលទ្ធផលរួមមាន៖
១. លក្ខណៈជីវសាស្ត្ររបស់ពូជស្វាយចន្ទី
២. ការអភិវឌ្ឍន៍ត្រួយ ផ្កា និងផ្លែស្វាយចន្ទី
៣. ពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី
៤. ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត និងជម្ងឺ
៥. ការតាក់តែងមែកចន្ទី
៦. ការដាក់ជីគល់ ២ ដង/ឆ្នាំ
៧. ការប្រមូលផលស្វាយចន្ទី៖
– ការប្រឡេះគ្រាប់ស្វាយចន្ទី
– ការលាងសម្អាតនិងជ្រើសរើសគ្រប់ស្វាយចន្ទី
– ការហាលសម្ងួតគ្រាប់ស្វាយចន្ទី
– ការគណនា ប្រាក់ចំណេញ-ខាត បើហាលគ្រាប់ស្វាយចន្ទីទុកលក់
៨. បញ្ចាំងវីដេអូស្តីពី ការគ្រប់គ្រងសត្វល្អិត និងបច្ចេកទេសប្រមូលផល។

 

 

១០).ខេត្តកំពង់ឆ្នាំង៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់សហគមន៍កសិកម្មសេដ្ឋីសាមគ្គី នៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
សកម្មភាព៖
– ធ្វើបទបង្ហាញស្តីពី ការប្រែប្រួលអាកាសធាតុ
– ធ្វើបទបង្ហាញស្តីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម
– ធ្វើបទបង្ហាញស្តីពី យន្តការដោះស្រាយបណ្តឹងសារទុក្ខ
– ធ្វើបទបង្ហាញស្តីពី សមភាព សមធម៌ និងតួនាទីយេនឌ័រ
– ចែករំលែកព័ត៌មានខ្លះៗស្តីពី ប្រាក់កម្ចីធនាគារ ARDB ។
ជាលទ្ធផល ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបានយល់កាន់តែច្បាស់អំពី៖
– ការប្រែប្រួលអាកាសធាតុដែលកសិករអាចបែងចែកដាច់រវាងគ្រោះធម្មជាតិ និងវិធានការបង្ការ
– កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម ដើម្បីធានាថារាល់ការអភិវឌ្ឍន៍គ្មានការប្តឹងផ្តល់ គ្មានការបំពុល និងគ្មានការរើសរើងគ្រប់រូបភាព
– តម្លាភាព និងយន្តការដោះស្រាយបណ្តឹង ដែលសមាជិកគ្រប់រូបហ៊ានបញ្ចេញមតិ និងដឹងពីកន្លែងដែលត្រូវរកជំនួយពេលជួបបញ្ហា
– សមភាពយេនឌ៍រ និងបរិយាបន្នសង្គម ដែលជំរុញឱ្យមានការបង្កើនសំឡេងស្ត្រី និងក្រុមងាយរងគ្រោះក្នុងជួរគណកម្មាធិការ និងសកម្មភាពអាជីវកម្មសហគមន៍កសិកម្ម
– ទទួលបានពត៌មានបឋមខ្លះៗនៃការខ្ចីប្រាក់ពីធនាគារ ARDB ។

 

 

Leave a Reply

Your email address will not be published.