Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលគ្រូបង្គោលអំពីបច្ចេកវិទ្យាចិញ្ចឹម និងការលក់មាន់ស្រែ របស់កម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីរួមខេត្តកំពង់ឆ្នាំង

វគ្គបណ្តុះបណ្តាលគ្រូបង្គោលអំពីបច្ចេកវិទ្យាចិញ្ចឹម និងការលក់មាន់ស្រែ របស់កម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីរួមខេត្តកំពង់ឆ្នាំង

 

ខេត្តកំពង់ឆ្នាំង៖ ដើម្បីលើកកម្ពស់ផលិតកម្មមាន់ស្រែឱ្យស្របតាមតម្រូវការទីផ្សារ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គបណ្តុះ បណ្តាលគ្រូបង្គោលស្តីពី «បច្ចេកវិទ្យាចិញ្ចឹម និងការលក់មាន់ស្រែ» ដល់មន្ត្រីជំនាញ និងក្រុមហ៊ុនផ្តល់សេវាបច្ចេកទេសកសិកម្ម ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់សហគមន៍កសិកម្មឱ្យកាន់តែរឹងមាំ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) លោកស្រី ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក មាម លាងគ្រី អនុប្រធានការិយាល័យនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីមន្ត្រីជំនាញសុខភាពសត្វ និងផលិតកម្មសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ បុគ្គលិកក្រុមហ៊ុនផ្ដល់សេវាបច្ចេកទេសទាំងបីតំបន់ ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន ៣៦នាក់ (ក្នុងនោះមានស្ត្រី ៦នាក់) ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ៖
• ចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់មន្ត្រីសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមហ៊ុនផ្តល់សេវាបច្ចេកទេសកសិកម្ម ក្នុងការប្រើប្រាស់ឯកសារបច្ចេកវិទ្យាចិញ្ចឹម និងការលក់មាន់ស្រែ ដើម្បីបន្តបណ្ដុះបណ្ដាលសមាជិកសហគមន៍កសិកម្ម
• ចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងផលប៉ះពាល់ផ្សេងៗដែលអាចកើតមាន ដល់សង្គម និងបរិស្ថាន ពីផលិតកម្មមាន់។

ក្នុងឱកាសនោះ ក៏មានការផ្សព្វផ្សាយយ៉ាងលម្អិតអំពីនិតិវិធីនៃការផ្តល់ប្រាក់កម្ចី និងប្រាក់ជំនួយរបស់កម្មវិធី ASPIRE-AT ក្នុងគោលបំណងឱ្យអ្នកចូលរួមយល់ដឹងអំពីលទ្ធភាពទទួលបានប្រាក់កម្ចី និងប្រាក់ជំនួយតាមរយៈ ARDB ដែលផ្តល់ជូនកសិករដែលមានទំហំផលិតកម្មតូច សហគមន៍កសិកម្ម និងក្រុមហ៊ុនកែច្នៃផលិតផលកសិកម្មចំនួន ៦ ប្រភេទ រួមមាន៖ ស្វាយចន្ទី ពោត មាន់ស្រែ បន្លែ ម្រេច និងផ្លែឈើ និងដោយមានការគិតគូរអំពី “កត្តាបរិស្ថាន សង្គម និងការប្រែប្រួលអាកាសធាតុ” និងទម្រង់នៃការរៀបចំយន្តការអំពីការដោះស្រាយបណ្ដឹងសាទុក្ខ ។

 

 

Leave a Reply

Your email address will not be published.