Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ស្វាយរៀង​ រតនគិរី ត្បូងឃ្មុំ ព្រៃវែង ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តព្រះវិហារ

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ស្វាយរៀង​ រតនគិរី ត្បូងឃ្មុំ ព្រៃវែង ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តព្រះវិហារ

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ស្វាយរៀង​ រតនគិរី ត្បូងឃ្មុំ ព្រៃវែង ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តព្រះវិហារ។

១).ខេត្តតាកែវ៖ បានរៀបចំ (១)រៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបក្សីរីករាយ នៅភូមិអង្គរបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ៣៦ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មចិញ្ចឹមមាន់របស់ពួកគាត់។ (២)វគ្គបណ្តុះបណ្តាលស្ដីពី សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់គណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មបៃតងក្រាំងលាវ នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាននិងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។ (៣)វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មបន្លែផ្ទះសំណាញ់ត្រពាំងធំខាងត្បូង នៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

 

២).ខេត្តស្វាយរៀង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខ យិន សម្ភស្ស ទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។ គោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធជូនដល់សមាជិកសហគមន៍កសិកម្មស្តីពី បច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលទទួលបានពីការអនុវត្តកន្លងមក និងពីទស្សនកិច្ចសិក្សារបស់កម្មវិធី ASPIRE-AT ។ កម្មវិធីនេះ បានផ្តោតទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១-ការរៀបចំផែនការ និងការជ្រើសរើសទីតាំងចិញ្ចឹម
២-ការធ្វើអនាម័យ និងជីវៈសុវត្ថិភាពក្នុងកសិកដ្ឋាន
៣-ការជ្រើសរើសពូជ (កូនមាន់)
៤-ការថែទាំ និងកំដៅកូនមាន់
៥-ការចាក់វ៉ាក់សាំងការពារ និងទំលាក់បរ៉ាសិត
៦-របៀបផ្សំចំណី និងការផ្តល់ចំណី
៧-ការថែទាំមាន់ប្រចាំថ្ងៃ
៨-ជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាលបាល
៩-ការលក់ និងទីផ្សារ។
ក្រោយពីពន្យល់តាមទ្រឹស្តី និងឆ្លើយសំណួរផ្សេងៗ និងរកដំណោះបញ្ហាដែលការលើកដែលអ្នកចូល ហើយមានការធ្វើបង្ហាញជាក់ស្តែងអំពីការធ្វើវ៉ាក់សាំងអសន្តរោគ និងការផ្សំចំណីមាន់ ក្នុងនោះក៏បានអោយកសិករឡើងអនុវត្តផ្ទាល់ផងដែរ។

 

 

៣).ខេត្តរតនគិរី៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្មចំនួន ២ គឺ៖ (១) សហគមន៍កសិកម្មស្វាយចន្ទី កាចក់ជ្រុង នៅភូមិកាចក់ ឃុំកក់ ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។
ជាលទ្ធផលក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល អ្នកចូលរួមបានទទួលចំណេះដឹង៖
១. លក្ខណៈជីវសាស្ត្ររបស់ពូជស្វាយចន្ទី
២. ការអភិវឌ្ឍន៍ត្រួយ ផ្កា និងផ្លែស្វាយចន្ទី
៣. ពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី
៤. ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត និងជម្ងឺ
៥. ការតាក់តែងមែកចន្ទី
៦. ការដាក់ជីគល់ ២ ដង/ឆ្នាំ
៧.ការប្រមូលផលស្វាយចន្ទី
– ការប្រឡេះគ្រាប់ស្វាយចន្ទី
– ការលាងសម្អាតនិងជ្រើសរើសគ្រប់ស្វាយចន្ទី
– ការហាលសម្ងួតគ្រាប់ស្វាយចន្ទី
– ការគណនា ប្រាក់ចំណេញ-ខាត បើហាលគ្រាប់ស្វាយចន្ទីទុកលក់
៨. បញ្ចាំងវីដេអូរអំពី ការគ្រប់គ្រងសត្វល្អិតនិងបច្ចេកទេសប្រមូលផល។
(២) សហគមន៍កសិកម្មស្វាយចន្ទីភូមិទុស នៅភូមិទុស ឃុំតាអង ស្រុកកូនមុំ ដែលមានអ្នកចូលរួមសរុប ២៣ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់។
ជាលទ្ធផលក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល អ្នកចូលរួមបានទទួលចំណេះដឹង៖
១. លក្ខណៈជីវសាស្ត្ររបស់ពូជស្វាយចន្ទី
២. ការអភិវឌ្ឍន៍ត្រួយ ផ្កា និងផ្លែស្វាយចន្ទី
៣. ពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី
៤. ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត និងជម្ងឺ
៥. ការតាក់តែងមែកចន្ទី
៦. ការដាក់ជីគល់ ២ ដង/ឆ្នាំ
៧.ការប្រមូលផលស្វាយចន្ទី៖
– ការប្រឡេះគ្រាប់ស្វាយចន្ទី
– ការលាងសម្អាតនិងជ្រើសរើសគ្រប់ស្វាយចន្ទី
– ការហាលសម្ងួតគ្រាប់ស្វាយចន្ទី
– ការគណនា ប្រាក់ចំណេញ-ខាត បើហាលគ្រាប់ស្វាយចន្ទីទុកលក់
៨. បញ្ចាំងវីដេអូរអំពី ការគ្រប់គ្រងសត្វល្អិតនិងបច្ចេកទេសប្រមូលផល
៩.រំលឹកអំពីលក្ខខណ្ឌទទួលបានកម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ក្នុងអត្រាការប្រាក់ទាប។

 

 

៤).ខេត្តត្បូងឃ្មុំ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខលោកស្រី ទ្រី សុកឃឿន ទៅសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ៣៦ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់។ គោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធជូនដល់សមាជិកសហគមន៍កសិកម្ម អំពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលទទួលបានពីការអនុវត្តកន្លងមក និងពីទស្សនកិច្ចសិក្សារបស់កម្មវិធី ASPIRE-AT ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ការជ្រើសរើសទីតាំងចិញ្ចឹមមាន់
២-ការជ្រើសរើសមេបា
៣-ការថែទាំមាន់សាច់។
កសិករនាំមុខ បានដឹកនាំអនុវត្តបង្ហាញអំពី របៀបនៃលាយចំណីមាន់សាច់ជាប្រចាំនៅរោងចិញ្ចឹមរបស់គាត់ និងបានបង្ហាញអំពី វិធីសាស្រ្តនៃការរៀបចំ និងការសម្អាតទ្រុង ការឱ្យចំណី បង្ហាញអំពីអត្ថប្រយោជន៍ការធ្វើវ៉ាក់សាំង និងឆ្លើយសំណួរផ្សេងៗ ដែលអ្នកចូលរួមសួរនៅទីតាំងកសិដ្ឋានចិញ្ចឹមមាន់របស់គាត់ ជាក់ស្តែង។

 

 

៥).ខេត្តព្រៃវែង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មចំនួន ២ គឺ៖ (i) សហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី នៅឃុំកោះរកា ស្រុកពាមជរ ដែលមានអ្នកចូលរួមសរុប ២៤ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។ ប្រធានចំនួន ៣ ត្រូវបានចែករំលែកដល់កសិករ រួមមាន៖ (១).បច្ចេកទេសធ្វើជីកំប៉ុស្តគោក (២).បច្ចេកទេសធ្វើជីអ៊ីអឹមផ្លែឈើ និង (៣).បច្ចេកទេសបណ្តុះកូនដំណាំ និងការថែទាំ។ (ii) សហគមន៍កសិកម្មពោធិ៍ទងជោគជ័យ នៅក្នុងកញ្ជ្រៀច ស្រុកកញ្ជ្រៀច ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។ ប្រធានចំនួន ៣ ត្រូវបាន លោក ឈុំ ហ៊ល កសិករនាំមុខ បានចែករំលែកជូនដល់កសិករ រួមមាន៖ (១).បច្ចេកទេសធ្វើជីកំប៉ុស្តគោក (២).បច្ចេកទេសធ្វើជីអ៊ីអឹមផ្លែឈើ និង (៣).បច្ចេកទេសបណ្តុះកូនដំណាំនៅត្រេជ័រ និងការថែទាំ។

 

 

៦).ខេត្តឧត្តរមានជ័យ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផល ជូនដល់សហគមន៍កសិកម្មមាន់ស្រែឃុំត្រពាំងតាវ នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយបានបណ្តុះបណ្តាលដោយលោកគ្រូ សំទីន នរិន្ទ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាគ្រូបង្គោល ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។
ខ្លឹមសារមេរៀន៖
១-បច្ចេកទេសចិញ្ចឹមមាន់ស្រែ៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
– វិធានការការពារ (វ៉ាក់សាំង) និងអនាម័យ
-ការប្រើថ្នាំ និងការព្យាបាលជំងឺ
២-បច្ចេកទេសក្រោយពេលប្រមូលផល៖
– របៀបនៃការប្រូលផលកូនមាន់
– របៀបនៃការប្រមូលផលមាន់រស់
– របៀបបោចមាន់ឲ្យបានល្អនិងមានគុណភាព
– របៀបនៃការវេចខ្ចប់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ
– ការសំអាតទ្រុង និងសម្លាប់មេរោគមុនពេលដាក់មានថ្មី។

 

 

៧).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែឃុំភ្នំតូចជោគជ័យ (ផលិតកម្មបន្លែ) នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី សម្របសម្រួលដោយលោកស្រី ស៊ុយ សុវណ្ណី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងផ្សព្វផ្សាយដោយលោក សាយ សម្បត្តិ ជាកសិករនាំមុខ ដែលមានអ្នកចូលរួមសរុប ៤០ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។
មានខ្លឹមសារមេរៀនបច្ចេកទេសដូចខាងក្រោម៖
ក-បញ្ជ្រាបការងារសុវត្ថភាពសង្គម និងបរិស្ថាន៖ សង្ខេបគោលការណ៍នៃយន្តការដោះស្រាយបណ្តឹងសាទុក្ខ
ខ-បច្ចេកទេស និងបទពិសោធន៍ ផលិតបន្លែ៖ ១-បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ ២-ការជ្រើសរើសទីតាំង និងរៀបចំដី ៣-ការជ្រើសរើសពូជ ៤-ការបណ្ដុះកូនបន្លែ ៥-ទឹកសម្រាប់ការស្រោចស្រពបន្លែ ៦-ការថែទាំ ៧-ធ្វើជីកំប៉ុស្ដ ឬជីប៉ូវផ្សំពីផ្លែម្នាស់ ៨-បច្ចេកទេសដុតធ្យូងអង្កាម ៩-ការគ្រប់គ្រង សត្វល្អិត និងជម្ងឺ វិធានការការពារ និងកម្ចាត់ ១០-បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ (ជ្រើសតាមខ្នាតនិងគុណភាព ការវេចខ្ចប់ ការរក្សាទុក ការដឹកជញ្ជូន)។

 

 

៨).ខេត្តបាត់ដំបង៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផល ជូនដល់សហគមន៍កសិកម្មមោងសាមគ្គី នៅឃុំមោង និងសហគមន៍កសិកម្មពន្លឺព្រៃតូច នៅឃុំព្រៃតូច ស្រុកមោងឬស្សី ដែលមានអ្នកចូលរួមសរុប ៤១ នាក់ ក្នុងនោះមានស្រ្តី ២៤ នាក់។ ប្រធានបទផ្តោតសំខាន់លើ៖ (១)ពិភាក្សាអំពី បញ្ហាជួបប្រទះនៃការដាំដុះបន្លែកន្លងមក និងតម្រូវការជាក់ស្តែងរបស់កសិករ និង (២) បង្ហាត់បង្ហាញបច្ចេកទេស និង ឆ្លើយតបទៅនឹងបញ្ហាដែលបានលើកទ្បើងដោយកសិករលើកត្តាសត្វចង្រៃ និងរោគសញ្ញាជំងឺផ្សេងៗ មានដូចជា៖ (ក) ជំងឺរលួយឬស ងាប់ឬស ជ្រុះផ្កា និងលឿងស្លឹក និង (ខ) សត្វល្អិត មានដូចជា៖ ចៃស ស្រឹង… និង (៣) ការប្រើប្រាស់ថ្នាំពុល-គីមីកសិកម្មតាមបច្ចេកទេស (៤) បច្ចេកទេសនៃ ការគ្រប់គ្រងមុនពេល និងក្រោយពេលប្រមូលផលបន្លែ និង (៥) ចុះពិនិត្យនៅកសិដ្ឋានដាំដុះជាក់ស្តែងដូចជាត្រប ត្រសក់ និង សណ្តែកកួរ។

 

 

៩).ខេត្តព្រះវិហារ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មស្ទឹងសែនមនោរម្យ នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។
កម្មវិធីនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញ ដូចខាងក្រោម៖
១–ការជ្រើសរើសពូជមាន់
២–ការសាងសង់ទ្រុងមាន់
៣–ការថែទាំ និងអនាម័យ
៤–ការផលិតមេចំណី
៥–ការផ្ដល់ទឹក និងផ្ដល់ចំណី
៦–ជម្ងឺសំខាន់ៗ និងការការពារ និងព្យាបាល
៧–កម្មវិធីផ្ដល់វ៉ាក់សាំង (ញូកាស អ៊ុត និងជម្ងឺអាសន្នរោគ) ដល់មាន់
៨–ព័ត៌មានទីផ្សារមាន់។

 

 

Leave a Reply

Your email address will not be published.