Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ

កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ

 

កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ។

១).ខេត្តតាកែវ៖ បានរៀបចំ (១)កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ៣៦ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការដាំដុះបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មដំណាំបន្លែរបស់ពួកគាត់។ (២)វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មចំប៉ាសែនជ័យ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។ វគ្គនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

២).ខេត្តកណ្ដាល៖ បានរៀបចំ (១) កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះឃុំកោះខែល នៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
លទ្ធផលមានដូចជា៖
-ពិភាក្សាអំពៅជំងឺ និងកត្តាសត្វចង្រៃដែលតែងតែយាយីលើដំណាំបន្លែ និងដំណោះស្រាយ
-ការរៀបចំដី លើករង និងការជ្រើសរើសពូជបន្លែ តាមពូជបន្លែដែលមានគុណភាព និងដំណុះល្អ
-ការធ្វើជីទឹក ថ្នាំបំប៉នទឹក ផលិតចេញពីបន្លែ និងផ្លែឈើទុំ សម្រាប់ប្រើប្រាស់កាត់បន្ថយថ្លៃដើមផលិត ទទួលបាននូវជី ថ្នាំ មានគុណភាព ធ្វើឱ្យដំណាំលូតលាស់ល្អ និងបរិស្ថានសហគមន៍កសិកម្មល្អ
-ការដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ ជាងការដាំតាមទម្លាប់ (រៀបចំផែនការដាំដុះ ផលិតតាមទីផ្សារ) ដើម្បីឈានទៅរកផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលបានធ្លាប់អនុវត្តកន្លងមក តាមរយៈបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពនៃកម្មវិធី ASPIRE
-ដំណើរការអនុវត្តផ្ទាល់លើការធ្វើជីទឹក ថ្នាំបំប៉នទឹក ផលិតចេញពីបន្លែ និងផ្លែឈើទុំ ដោយមានការចូលរួមពីសមាជិក ដែលបានចូលរួមនាពេលនោះផងដែរ។
(២) កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះឃុំកោះខែល នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។
លទ្ធផល មានដូចជា៖
– ពិភាក្សាអំពីជំងឺ និងកត្តាសត្វចង្រៃដែលតែងតែយាយីលើដំណាំបន្លែ និងដំណោះស្រាយ
– ការរៀបចំដី លើករង និងការជ្រើសរើសពូជបន្លែ តាមពូជបន្លែដែលមានគុណភាព និងដំណុះល្អ
– ការធ្វើជីទឹក ថ្នាំបំប៉នទឹក ផលិតចេញពីបន្លែ និងផ្លែឈើទុំ សម្រាប់ប្រើប្រាស់ កាត់បន្ថយថ្លៃដើមផលិត ទទួលបាននូវជី ថ្នាំ មានគុណភាព ធ្វើឱ្យដំណាំលូតលាស់ល្អ និងបរិស្ថានសហគមន៍ល្អ
– ការដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ ជាងការដាំតាមទម្លាប់ (រៀបចំផែនការដាំដុះ- ផលិតតាមទីផ្សារ) ដើម្បីឈានទៅរកផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលបានធ្លាប់អនុវត្តកន្លងមក តាមរយៈបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពនៃកម្មវិធី ASPIRE
– ដំណើរការអនុវត្តផ្ទាល់លើការធ្វើជីទឹក ថ្នាំបំប៉នទឹក ផលិតចេញពីបន្លែ និងផ្លែឈើទុំ ដោយមានការចូលរួមពីសមាជិក ដែលបានចូលរួមនាពេលនោះផងដែរ ។

 

៣).ខេត្តសៀមរាប៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មដានរុនសាមគ្គី នៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ដែលមានអ្នកចូលរួមសរុប ២៩ នាក់ ក្នុងនោះមានស្រ្តី ២៧ នាក់។
ប្រធានបទមានដូចខាងក្រោម៖
១.ណែនាំ និងពង្រឹងសមត្ថភាពដល់កសិករ (លក្ខណៈសម្បត្តិសំខាន់ៗរបស់កសិករចិញ្ចឹមមាន់ដែលជោគជ័យ)
២.បច្ចេកទេសក្នុងការិចិញ្ចឹមមាន់ដើម្បីទទួលបានទិន្នផលល្អ
២.១.ការជ្រើសរើសពូជ
២.២.ការធ្វើទ្រុង
២.៣.ការចាក់វ៉ាក់សាំងការពារជំងឺ
២.៤.ការថែទាំង និងជីវអនាម័យ
៣.ការចែករំលែកបទពិសោធន៍ជោគជ័យក្នុងការចិញ្ចឹមមាន់ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ
៤.លក្ខខណ្ឌផ្សេងៗ ក្នុងការទទួលបានឥណទានពីកម្មវិធី ASPIRE-AT ។

 

៤).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងមាន់ស្រែ ជូនដល់សហគមន៍កសិកម្មចំនួន ២ មានដូចខាងក្រោម៖
១-សហគមន៍កសិកម្មកសិករសង្កាត់និមិត្ត (ផលិតកម្មមាន់ស្រែ) នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់។
ខ្លឹមសារមេរៀន៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា
– វិធានការការពារ (វាក់សាំង) និងអនាម័យ
– ការប្រើថ្នាំ និងការព្យាបាលជំងឺ
– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
– ព័ត៌មាន និងទីផ្សារ (ការលក់មាន់រស់ និងការវេចខ្ចប់មាន់បោចហើយ)។
២-សហគមន៍កសិកម្មឃុំជប់វារី (ផលិតកម្មបន្លែ) នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។
មានខ្លឹមសារមេរៀន៖ ១-បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ ២-ការជ្រើសរើសទីតាំងដាំបន្លែ និងរៀបចំដី ៣-ការជ្រើសរើសពូជ ៤-ការបណ្ដុះកូនបន្លែ ៥-ទឹកសម្រាប់ការស្រោចស្រពបន្លែ ៦-ការថែទាំ ៧-សត្វល្អិតសំខាន់ៗ ៨-ជម្ងឺសំខាន់ៗ ៩-អាកាសធាតុ ១០-ការគ្រប់គ្រង សត្វល្អិត និងជម្ងឺ វិធានការការពារ និងកម្ចាត់ ១១-បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ (ជ្រើសតាមខ្នាតនិងគុណភាព ការវេចខ្ចប់ ការរក្សាទុក ការដឹកជញ្ជូន) ១២-ទីផ្សារ និង ១៣-Cam GAP ។

 

៥).ខេត្តស្វាយរៀង៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មព្រៃផ្អុងអភិវឌ្ឍន៍ នៅភូមិព្រៃផ្អុង ឃុំស្វាយយា ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ២៣ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។
វគ្គបណ្ដុះបណ្ដាលមានប្រធានបទសំខាន់ៗដូចខាងក្រោម៖
១.បច្ចេកទេសផលិតកូនដំណាំ
២.បច្ចេកទេសដាំដុះ
៣.វិធីសាស្រ្តការការពារដំណាំពីសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗ
៣.វិធីសាស្រ្តក្នុងការប្រមូលផលដំណាំបន្លែស្លឹក និងបន្លែយកផ្លែ
៤.បច្ចេកវិទ្យាក្រោយការប្រមូលផលបន្លែ។
មុននឹងចាប់ផ្តើមលោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានបញ្ជាក់អំពីគោលបំណងនៃវគ្គ ដើម្បីឱ្យអ្នកចូលរួមយល់អំពីសារៈប្រយោជន៍ និងការគាំទ្រពីកម្មវិធី។ បន្ទាប់មកលោក ប្រាក់ សាន់ ជាគ្រូបង្គោលបានធ្វើបទបង្ហាញជាបន្តបន្ទាប់ និងបានពន្យល់បកស្រាយនូវរាល់ខ្លឹមសារមេរៀន ព្រមទាំងផ្តល់ឱកាសសួរ-ឆ្លើយចំពោះកសិករដែលមានចម្ងល់។

 

៦).ខេត្តប៉ៃលិន៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅភូមិបរយ៉ាខា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្ត្រី ១២ នាក់។
គោលបំណងនៃកម្មវិធីនេះ៖ មន្រ្តីបច្ចេកទេសពីមន្ទីរកសិកម្ម និងកសិករនាំមុខ ចែករំលែកបទពិសោធក្នុងដំណើរការភ្ញាស់ពងមាន់ក្នុងទូរភ្ញាស់ ដោយរៀបរាប់អំពីការជ្រើសរើស និងពិនិត្យពងមាន់ និងការរៀបចំពងមាន់ក្នុងទូរ ការពិនិត្យសីតុណ្ហភាព សំណើម ចរន្តខ្យល់ក្នុងទូរភ្ញាស់ ព្រមទាំងការឧស្សាហ៌បង្វិលនិងឆ្លុំះពងមាន់ក្នុងទូរផងដែរ។ មន្រ្តី និងកសិករនាំមុខ នាំកសិករចូលរួមពិភាក្សាគ្នាអំពីបទពិសោធ និងបច្ចេកទេសចិញ្ចឹមមាន់មិនងាប់ ទទួលបានលទ្ធផលល្អ និងបានមាន់ហូប និងលក់សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ ដោយការចិញ្ចឹមអនុវត្តតាមបច្ចេកទេសកសិកម្មដែលរួមមាន៖ ១.ការផ្តល់វ៉ាក់សាំងមាន់ ២.ការផលិតនិងផ្គត់ផ្គង់ចំណីទឹក និង ៣.ការថែទាំសុខភាពអនាម័យមាន់ទ្រុង និងបរិវេណចិញ្ចឹមផងដែរ។

 

៧).ខេត្តបាត់ដំបង៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោត ជូនដល់សហគមន៍កសិកម្មពាមឯកសាមគ្គី នៅផ្ទះប្រធានសហគមន៍កសិកម្ម ឃុំពាមឯក ស្រុកឯកភ្នំ ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។ ប្រធានបទផ្តោតសំខាន់លើ៖ (១) លើកអំពីញ្ហាជួបប្រទះនៃការដាំដុះពោតរបស់កសិករកន្លងមក (២) បង្ហាត់បង្ហាញបច្ចេកទេសមុន/ក្រោយពេលប្រមូលផលពោត និងឆ្លើយតបដំណោះស្រាយទៅនឹងបញ្ហាដែលបានលើកទ្បើងដោយកសិករ (៤) បង្ហាញផ្ទាំងរូបភាពអំពីសត្វចង្រៃ និងរោគសញ្ញាជំងឺផ្សេងៗលើដំណាំពោត ។

 

៨).ខេត្តពោធិ៍សាត់៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលក្នុងផលិតកម្មមាន់ស្រែ ជូនដល់សហគមន៍កសិកម្មព្រៃដំរីចម្រើនផល ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់ នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន។
+សកម្មភាព និងលទ្ធផលដូចខាងក្រោម៖
– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត
– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ
– ការជ្រើសរើសមេបាពូជ
– ការផ្តល់ទឹក និងផ្សំចំណីមាន់
– វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ
– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន
– ទីផ្សារ។

 

៩).ខេត្តឧត្តរមានជ័យ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មចំនួន ២ គឺ៖ ពេលព្រឹកធ្វើនៅសហគមន៍កសិកម្មកសិកររុងរឿង ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង និងពេលរសៀលធ្វើនៅសហគមន៍កសិកម្មមាន់ស្រែភូមិទួលប្រាសាទ ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលមានអ្នកចូលរួមសរុប ៤៣ នាក់ ក្នុងនោះមានស្រ្តី ៣២ នាក់។ ប្រធានបទ មានដូចខាងក្រោម៖
១.ណែនាំ និងពង្រឹងសមត្ថភាពដល់កសិករ (លក្ខណៈសម្បត្តិសំខាន់ៗរបស់កសិករចិញ្ចឹមមាន់ដែលជោគជ័យ)
២.ការសាងសង់ទ្រុង
– ការជ្រើសរើសទីតាំងសាងសង់ទ្រុង
– ការសាង់សង់ទ្រុងកូនមាន់ ទ្រុងមាន់សាច់ និងទ្រុងមេបាពូ
៣.ការជ្រើសរើសមេបាពូជ
៤.របៀបធ្វើវ៉ាក់សាំងការពារ
– ញ៉ូកាស់លើកទី ១ កូនមាន់អាយុ ៣-៧ ថ្ងៃ
– ជួសអុតកូនមាន់អាយុ ១៤ ថ្ងៃ
– រំលឹកញ៉ូកាស់កូនមាន់អាយុ ២១ ថ្ងៃ
– អាសន្នរោគអាយុមាន់ ៤៥-៥០ ថ្ងៃ
– របៀបប្រើថ្នាំបន្ទាប់ពីធ្វើវ៉ាក់សាំងរួច
៥.ការថែទាំង និងអនាម័យ
៦.ការថែទាំកូនមាន់ ដោយការផ្តល់កម្ដៅតាមអាយុកាល
៧.ការរៀបចំសំអាតទ្រុងមុនពេលដាក់មាន់ថ្មី
៨.អនុវត្តជាក់ស្តែងអំពីការប្រើប្រាស់វ៉ាក់សាំង និងរបៀបផ្សំចំំណី
៩.ផ្សព្វផ្សាយអំពីគោលការណ៍ឥណទានពីកម្មវិធី ASPIRE-AT ។

 

១០).ខេត្តព្រះវិហារ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្ម (១)ធម្មជាតិអភិវឌ្ឍន៍កសិករខ្មែរជាយដែន នៅឯចំការរបស់កសិករ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ដ និង (២)កន្ទួតរីកចំរើន នៅឯចំការរបស់កសិករ ភូមិកន្ទួត ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ដ ដែលមានអ្នកចូលរួមសរុប ៥៤ នាក់ ក្នុងនោះមានស្រ្តី ៤២ នាក់។
វគ្គនេះបានធ្វើបទបង្ហាញ មានដូចខាងក្រោម៖
១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត
២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ
៣–វិធិសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
៥–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
៦–ការកំណត់លក្ខណះនិងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត
៧–ការស្តុកទុកគ្រាប់ចន្ទី(កន្លែងស្តុកទុកស្ងួតនិងមានសំណើម ចន្លោះពី ៤០-៦៥%)។

 

១១).ខេត្តត្បូងឃ្មុំ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យចិញ្ចឹមមាន់ស្រែពីកសិករនាំមុខ លោកស្រី ទ្រី សុខខឿន ទៅសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ៨ នាក់។ កម្មវិធីនេះបានផ្តោតលើ៖ (១)-ជ្រើសរើសទីតាំងសម្រាប់ធ្វើទ្រុងចិញ្ចឹមមាន់ (២)-ការជ្រើសរើសមេបាពូជ (៣)-ការធ្វើវ៉ាក់សាំង (៤)-របៀបផ្សំចំណីមាន់សាច់ និង (៥)-ការថែទាំមាន់សាច់ ។

 

 

Leave a Reply

Your email address will not be published.