Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្វាយរៀង ព្រះវិហារ និងខេត្តកណ្ដាល

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្វាយរៀង ព្រះវិហារ និងខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្វាយរៀង ព្រះវិហារ និងខេត្តកណ្ដាល។

១).ខេត្តសៀមរាប៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មគោកធ្លកក្រោមមានជ័យស្ត្រីសាមគ្គី នៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្រ្តី ២៣ នាក់។ ប្រធានបទ៖ ១.ណែនាំអំពីការបណ្តុះ និងថែទាំកូនបន្លែក្នុងថាសបណ្តុះ និងមានការអនុវត្តផ្ទាល់ ២.ការធ្វើជីបំប៉នលើដំណាំ ៣.ការណែនាំពីលក្ខខណ្ឌផ្សេងៗ ក្នុងការទទួលបានឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT និង ៤.ការដាំដុះស្របតាមតម្រូវការទីផ្សារ។

 

២).ខេត្តស្វាយរៀង៖ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ នៅសហគមន៍កសិកម្មស្រូវស្មាច់កំពង់រោទិ៍ ភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើប្រធានបទសំខាន់ៗមានដូចខាងក្រោម៖ ១.ភាពធន់នឹងអាកាសធាតុ ២.កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម ៣.យន្ដការដោះស្រាយបណ្ដឹងសារទុក និង ៤.សមភាព សមធម៌ និងតួនាទីយេនឌ័រ។

 

៣).ខេត្តព្រះវិហារ៖ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់សមាជិកសហគមន៍កសិកម្ម (១)សាមគ្គីរហ័័សមានជ័យ បុប្ភាចន្ទីរួសរាន់មានជ័យ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង និង (២)បុប្ភាចន្ទីរួសរាន់មានជ័យ នៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ៤៧ នាក់ ក្នុងនោះមានស្រ្តី ២២ នាក់។ វគ្គនេះធ្វើទ្បើងក្រោមប្រធានបទមានដូចខាងក្រោម៖ ១.ភាពធន់និងអាកាសធាតុ ២.កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម ៣.យន្ដការដោះស្រាយបណ្ដឹងសារទុក្ខ និង ៤.សមភាព សមធម៍ និងតួនាទីយេនឌ័រ។

 

៤).ខេត្តកណ្ដាល៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់ ។ លទ្ធផលនៃការចែករំលែកចំណេះដឹង និងបទពិសោធជោគជ័យដែលទទួលបានពីកសិដ្ឋាន និងកសិករជោគជ័យ របស់ខេត្តផ្សេង ក្នុងការចិញ្ចឹមមាន់ស្រែនេះ ត្រូវបានបង្ហាញ និងដឹកនាំអនុវត្តដោយកសិករនាំមុខ កន ប៊ុនធឿន ដែលផ្តោតលើ៖ ១-ការរៀបចំផែនការ និងការជ្រើសរើសទីតាំងចិញ្ចឹម (ការសាងសង់រោង) ២-ការជ្រើសរើសពូជ(កូនមាន់) និងការថែទាំកូនមាន់ ៣-ការធ្វើវ៉ាក់សាំងការពារ (កូនមាន់ និងវ៉ាក់សាំងរំលឹកសម្រាប់មេបា) ៤-របៀបផ្សំចំណី និងការផ្តល់ចំណី ៥-ការតាមដានអាការមាន់ ការព្យាបាល ការប្រើប្រាស់ថ្នាំតាមប្រភេទជំងឺ ៦-ការធ្វើអនាម័យ និងជីវសុវត្ថិភាពបរិវេណកន្លែងចិញ្ចឹមមាន់ និង ៧-ការចិញ្ចឹមសម្រាប់ទីផ្សារ ។ កម្មវិធីនេះក៏មានការចែកឯកសារមេរៀនជូនដល់អ្នកចូលរួមទុកជាសម្រាប់មើល និងរៀនតាមនាពេលក្រោយ និងបានបំផុសសំណួរក្នុងការចិញ្ចឹមមាន់ស្រែនេះ ដែលជួបបញ្ហាប្រចាំថ្ងៃ រួមជាមួយនឹងការពន្យល់តាមទ្រឹស្តី និងឆ្លើយសំណួរផ្សេងៗរបស់អ្នកចូលរួមផងដែរ។ ជាមួយគ្នានេះ កសិករនាំមុខក៏បានដឹកនាំអនុវត្តផ្ទាល់អំពីរបៀបផ្សំចំណី ការផ្តល់ចំណី រួមនឹងការអនុវត្តជាក់ស្ដែងលើការធ្វើវ៉ាក់សាំងញូកាស ជួសអុត ដោយអនុវត្តម្នាក់ម្តងៗពីអ្នកចូលរួមផ្ទាល់ផងដែរ។

 

Leave a Reply

Your email address will not be published.