វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ២ នៅខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ២ គឺ៖
១-សហគមន៍កសិកម្មសាមគ្គីបន្លែសុវត្តិភាពឃុំរហាត់ទឹក (ផលិតកម្មបន្លែ) នៅភូមិកស្វាយត ឃុំរហាត់ទឹក ស្រុកមង្គលបូរី សម្របសម្រួលដោយលោក ម៉ៅ វុត្ថារី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងបណ្តុះបណ្តាលដោយអ្នកគ្រូ សែ សុធាវី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។
២-សហគមន៍កសិកម្មបន្លែសុវត្តិភាពរុងរឿង (ផលិតកម្មបន្លែ) នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី សម្របសម្រួលដោយលោកស្រី ទន់ សម្ផស្ស មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធី និងបណ្តុះបណ្តាលដោយអ្នកគ្រូ ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។







