Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade

កម្មវិធីចែករំលែកចំណេះដឹងពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម នៅខេត្តព្រៃវែង

 

កម្មវិធី ASPIRE-AT ខេត្តព្រៃវែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។

លោក ឆឹយ ឈុន ជាកសិករនាំមុខ និងជាប្រធានសហគមន៍កសិកម្មកសិករអភិវឌ្ឍន៍ថ្មី នៅភូមិសាមគ្កី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ប្រធានសំខាន់ៗចំនួន ៣ ត្រូវបានយកមកចែករំលែក និងអនុវត្តផ្ទាល់ រួមមាន៖ (១).បច្ចេកទេសផលិតជីកំប៉ុស្តគោក (២).បច្ចេកទេសផលិតជីកំប៉ុស្ដទឹក អ៊ីអឹមម្នាស់ និង (៣).បច្ចេកទេសបណ្តុះកូនបន្លែនៅលើត្រេជ័រ និងការថែទាំកូនដំណាំ។

ឆ្លៀតក្នុងឪកាសនេះ ក្រុមការងារក៍បានបង្ហាញបច្ចុប្បន្នភាពនៃកម្មវិធី ASPIRE-AT ការទទួលបានប្រាក់កម្ចីពីកម្មវីធី តាមរយៈធនាគារ ARDB និងព័ត៌មានទូទៅនៃគម្រោង CREA (គោលបំណងគម្រោង ខេត្តគោលដៅ អ្នកទទួលផល ប្រភេទនៃបច្ចេកវិទ្យាដែលមានភាពសមស្របអាកាសធាតុ (CRT) និងដៃគូរសហគារ)។

 

 

 

 

Leave a Reply

Your email address will not be published.