Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែ​សុវត្ថិភាព​ នៅខេត្តប៉ៃលិន

កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែ​សុវត្ថិភាព​ នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែ​សុវត្ថិភាព​ នៅភូមិ​ក្រចាប់ សង្កា​ត់អូរតាវ៉ៅ ក្រុង​​ប៉ៃលិន ដែលមានអ្នកចូលរួមសរុប ២៦ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។

​ដំណើការ និងលទ្ធផល៖

– បានបង្ហាញ​សង្ខេប​អំពីកម្មវិធី​ ASPIRE-AT​ និងការ​គាំទ្រ​ដល់សហគមន៍កសិកម្មគោលដៅ

– បានបង្ហាញ​អំពី​បទពិសោធផលិតជីកំប៉ុស្តគោក ដើម្បី​កែលម្អ​គុណភាព​ដី និងការអនុវត្តកសិកម្មល្អរបស់កសិករ​ សឿន សីហា​ ដោយរៀបចំរោងផលិតជីកំប៉ុស្តដាក់ផ្ទាល់ដី មានទំហំ ១៦ ម៉ែត្រការេ ជញ្ជាំង​ឥដ្ឋកម្ពស់ ១ ម៉ែត្រដំបូលប្រក់ស័ង្កសី។ វត្ថុធាតុផ្សំសំខាន់ៗ រួមមាន៖ កាកសំណល់បន្លែក្រោយប្រមូលផល លាមកគោ ផេះអង្កាម ស្មៅឬចំបើងស្ងួត និងកំបោរកសិកម្ម ក្រោយពីរៀបចំដាក់ជាស្រទាប់ៗនិងស្រោចទឹកគ្របផ្អាប់ទុករយៈពេល ២ ខែ ជ្រុំត្រឡប់ម្តង ១ ខែក្រោយ អាចកាច់ជាជីកំប៉ុស្តប្រើប្រាស់បាន។ ក្នុងរយៈពេលបីខែ អាចផលិតជីកំប៉ុស្តបានប្រមាណ ៣ តោន

– បទពិសោធកសិករផលិតថ្នាំពុលធម្មជាតិលើដំណាំបន្លែរបស់កសិករ ហាន ស៊ី​នួន។ វត្ថុ​ធាតុ​ផ្សំ​សំខាន់ៗ រួមមាន៖ រំដេង ១ គីទ្បូក្រាម ស្តៅ ១ គីទ្បូក្រាម ស្លឹកទន្ទ្រាំងខែត ៥ គីទ្បូក្រាម ថ្នាំជក់ ២ ខាំ ទឹកស្អាត​ ៣០ លីត្រ ត្រាំទុករយៈពេល ១៥ ថ្ងៃ យកទៅប្រើប្រាស់បានលើដំណាំបន្លែ។ ទឹកថ្នាំធម្មជាតិ ១ លីត្រ​ លាយទឹកស្អាត ១៩ លីត្រ បន្ថែមសាប៊ូលាងចានកន្លះស្លាបព្រា បាញ់បណ្តេញ/កំចាត់ សត្វល្អិតចង្រៃលើដំណាំបន្លែ ១-២ ដងក្នុង ១ សប្តាហ៍ មានប្រសិទ្ធិភាពល្អ ហើយបន្លែមានសុវត្ថិភាព។

សមាជិកចូលរួមទាំងអស់បានផ្ដល់មតិយោបល់ និងរៀបចំផែនការផលិតជីកំប៉ុស្តគោក និងថ្នាំពុលធម្មជាតិ ដើម្បីផលិត​បន្លែ​សុវត្ថិភាព​ និងកាត់បន្ថយ​ចំណាយថ្លៃដើមផលិតផលិត។

 

 

 

Leave a Reply

Your email address will not be published.