កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម។
ទី១. បានធ្វើឡើងនៅកសិដ្ឋាន លោកស្រី សូយ សៅរ័ត្ន ជាកសិករនាំមុខក្នុងផលិតកម្មមាន់ស្រែ នៃសហគមន៍កសិកម្មត្រពាំងចាន់រីកចម្រើន នៅភូមិសាឡន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ៥៣ នាក់ ក្នុងនោះមានស្រ្តី ៤៦ នាក់។
កម្មវិធីនេះបានផ្តោតទៅលើចំណុចសំខាន់ៗ មានដូចខាងក្រោម៖
១-ការធ្វើផែនការចិញ្ចឹម ២-ជ្រើសរើសទីតាំង និងការធ្វើទ្រុង ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើអនាម័យថែទាំ ៥-ការធ្វើវ៉ាក់សាំងការពារ ៦-ការផលិតចំណី ៧-ការវិភាគទីផ្សារ និងទុនកម្ចីវិនិយោគ។
ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលបានធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។
ទី២. បានធ្វើទ្បើងនៅសហគមន៍កសិកម្មពពេលសាមគ្គីមានពន្លឺ ដែលកំពុងអនុវត្តអាជីវកម្មដាំ និងលក់បន្លែ មានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ២៦ នាក់ ដើម្បីផ្សព្វផ្សាយ និងចែករំលែក អំពី៖ ១.ការធ្វើផែនការដាំដុះ ២.ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ៣.ការដាំដុះបែបកសិកម្មទំនើប ៤.យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំនេញ និង ៥. របៀបផលិតជីកំប៉ុស្តិ៍។
ជាលទ្ធផល៖ កសិករនាំមុខក្នុងសហគមន៍កសិកម្មខាងលើនេះបានចែករំលែកបទពិសោធជោគជ័យក្នុងការដាំបន្លែ រួមទាំងការផលិតជីកំប៉ុស្តិ៍ដោយបានបង្ហាញជាក់ស្ដែងជូនដល់អ្នកចូលរួមទាំងអស់។













