Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធជោគជ័យ ក្នុងផលិតកម្មបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់រទេះ នៅខេត្តព្រះសីហនុ

កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធជោគជ័យ ក្នុងផលិតកម្មបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់រទេះ នៅខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធជោគជ័យ ក្នុងផលិតកម្មបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់រទេះ នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដែលមានអ្នកចូលរួមសរុប ៥0 នាក់ ក្នុងនោះមានស្ត្រី ២៧ នាក់។

*គោលបំណង៖
– ចែករំលែកបទពិសោធជោគជ័យ (F2F) ក្នុងផលិតកម្មបន្លែ ពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់រទេះ
– ផ្សព្វផ្សាយអំពីគោលការណ៍ផ្តល់ប្រាក់កម្ចីរបស់កម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB និងបានប្រកាសជ្រើសរើសសមាជិកដែលត្រូវការកម្ចីប្រាក់នេះ។

*ជាលទ្ធផល៖
– កសិករនាំមុខបានបង្ហាញ និងផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធជោគជ័យ ជូនដល់សមាជិកសហគមន៍កសិកម្ម។ មេរៀនដែលលើកយកមកផ្សព្វផ្សាយមាន ៨ មេរៀន ដូចជា៖ (១) ការរៀបចំដី (២) ការដាក់ជីទ្រាប់បាត និងសារធាតុចិញ្ចឹម (៣) ការរៀបចំរងដាំ (៤) ការរៀបចំប្រព័ន្ធទឹក (៥) ការដាំកូន (៦) ការថែទាំ និងការគ្រប់គ្រង (៧) បញ្ហាប្រឈម និងដំណេះស្រាយ និង (៨) ការប្រមូលផល
– មន្ត្រីបច្ចេកទេសផ្នែកក្សេត្រសាស្ត្របានជួយពន្យល់បន្ថែមអំពីបច្ចេកទេសនៃការដាំដុះបន្លែ ទាំងក្នុង និងក្រៅផ្ទះសំណាញ់ ជូនដល់សមាជិកសហគមន៍កសិកម្ម ព្រមទាំងបានឆ្លើយតបរាល់សំណួររបស់កសិករ ផងដែរ
– ក្នុងអំឡុងពេលនោះ ក្រុមការងារបានឆ្លៀតឱកាសផ្សព្វផ្សាយអំពីគោលការណ៍ផ្តល់ប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ព្រមទាំងបានប្រកាសជ្រើសរើសសមាជិកដែលត្រូវការប្រាក់កម្ចីនេះ ផងដែរ។

 

 

 

 

Leave a Reply

Your email address will not be published.