Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធ និងបច្ចេកទេសចិញ្ចឹមមាន់ស្រែ ពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម នៅខេត្តស្វាយរៀង

កម្មវិធីចែករំលែកបទពិសោធ និងបច្ចេកទេសចិញ្ចឹមមាន់ស្រែ ពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម នៅខេត្តស្វាយរៀង

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកម្មវិធីចែករំលែកបទពិសោធ និងបច្ចេកទេសចិញ្ចឹមមាន់ស្រែ ពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម។

លោក ទេព សិត នៅសហគមន៍កសិកម្មគោកព្រីង ភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។

កម្មវិធីនេះ បានផ្តោតទៅលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖

១-ការជ្រើសរើសទីតាំងសម្រាប់សាងសង់ទ្រង់

២-ការជ្រើសរើសពូជមាន់

៣-ការធ្វើអនាម័យ និងជីវសុវត្ថិភាព

៤-ការចាក់វាក់សាំងការពារ

៥-ការផ្តល់ចំណី ការទំលាក់សត្វល្អិត

៦-ការការពារ និងការព្យាបាលជម្ងឺមាន់។

ក្រោយពីពន្យល់តាមទ្រឹស្តី ហើយក៏មានការអនុវត្តជាក់ស្តែង ទៅលើការធ្វើចាក់វាក់សាំងញូកាស និងវាក់សាំងអុត ដោយកសិករចូលរួមអនុវត្តផ្ទាល់។

 

 

 

Leave a Reply

Your email address will not be published.