កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធបច្ចេកទេសចិញ្ចឹមមាន់ស្រែពីកសិកនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម នៅខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធបច្ចេកទេសចិញ្ចឹមមាន់ស្រែពីកសិកនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម នៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ដែលមានអ្នកចូលរួមសរុប ៣៨ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។
លោក ច្រឹក សុខហេង ជាកសិករនាំមុខក្នុងសហគមន៍កសិកម្មទ្រទ្រង់។
គោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធជូនដល់សមាជិកសហគមន៍កសិកម្ម ស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលទទួលបានពីការអនុវត្តកន្លងមក និងពីទស្សនកិច្ចសិក្សារបស់កម្មវិធី ASPIRE-AT ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ការជ្រើសរើសទីតាំងចិញ្ចឹម
២-ការជ្រើសរើសមេបា
៣-របៀបផ្សំចំណីមាន់
៤-ការចែករំលែករបស់អ្នកប្រមូលទិញមាន់ ដែលទទួលបានតម្លៃល្អ
៥. កសិករនាំមុខ បានដឹកនាំអនុវត្តបង្ហាញអំពីរបៀបនៃលាយចំណីបង្ហាញ មានដូចជា ចំណីសម្រាប់មាន់តូច មាន់ធំ និងបានបង្ហាញអំពីវិធីសាស្រ្តនៃការរៀបចំនិងការសម្អាតទ្រុង ការឱ្យចំណី ការចាក់វ៉ាក់សាំង និងឆ្លើយសំណួរផ្សេងៗ ដែលអ្នកចូលរួមសួរនៅទីតាំងកសិដ្ឋានចិញ្ចឹមមាន់របស់គាត់ ជាក់ស្តែង។








