ក្រុមការងារបានជួបជាមួយសមាជិកសហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបជាមួយសមាជិកសហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល នៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង។
គោលបំណង ដើម្បីតាមដានការប្រើប្រាស់ថវិកាកម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB របស់សមាជិកសហគមន៍កសិកម្មនេះ។
១).កសិករ អូន ង៉ែត ជាសមាជិកសហគមន៍កសិកម្ម បានទទួលប្រាក់កម្ចី និងបានយកទៅពង្រីកការដាំដុះ ដោយប្រមូលផលបាន មានដូចជា៖
– សណ្ដែកបាយ ១០០ គីទ្បូក្រាម និងលក់បាន ៥ ៥០០រៀល/គីទ្បូក្រាម បានជាទឹកប្រាក់សរុប ៥៥០ ០០០ រៀល
– ស្ពៃក្ដោប ៤ ២០០ គីទ្បូក្រាម និងលក់បាន ១ ០០០រៀល/គីទ្បូក្រាម បានជាទឹកប្រាក់សរុប ៤ ២០០ ០០០ រៀល
– សាលាដ (១៥អា) ៣ ០០០ គីទ្បូក្រាម និងលក់បាន ២ ០០០រៀល/គីទ្បូក្រាម បានជាទឹកប្រាក់សរុប ៦ ០០០ ០០០ រៀល
– ខ្ទឹមស្លឹក និងស្ពៃជ្រក់ កំពុងនៅដំណាក់កាលលូតលាស់ ហើយនឹងអាចប្រមូលផល នាខែមេសា ខាងមុខនេះ។
២).កសិករ ស្រិ ស្រូ ជាកសិករនាំមុខក្នុងសហគមន៍កសិកម្ម ដែលទទួលបានប្រាក់កម្ចី ដោយបាននឹងកំពុងដាំដុះដំណាំ រួមមាន៖ ត្រាវមើម និងខ្ទឹមស្លឹក គ្រោងនឹងប្រមូលផលនៅខែមេសា ខាងមុខនេះ ផងដែរ។














