Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមៀនប៉ៃលិន បន្លែ និងមាន់ស្រែ ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ៣ នៅខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមៀនប៉ៃលិន បន្លែ និងមាន់ស្រែ ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ៣ នៅខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមៀនប៉ៃលិន បន្លែ និងមាន់ស្រែ ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ៣ ៖

១-សហគមន៍កសិកម្មមៀនស្រុកម៉ាឡៃ (ផលិតកម្មមៀនប៉ៃលិន) នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ សម្របសម្រួលដោយលោកស្រី ស៊ុន សុខេង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងបណ្តុះបណ្តាលដោយលោកគ្រូ ងឿន រតន: មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានអ្នកចូលរួមសរុប ១២ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។

២-សហគមន៍កសិកម្មសាមគ្គីឃុំអូរសំព័រ (ផលិតកម្មមាន់ស្រែ) នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ សម្របសម្រួលដោយលោកស្រី ទន់ សម្ផស្ស មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT និងបណ្តុះបណ្តាលដោយលោកគ្រូ ផុន ភីរុន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានអ្នកចូលរួមសរុប ៣៣ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។

៣-សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ (ផលិតកម្មបន្លែ) នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សម្របសម្រួលដោយលោក ផែ សុភ័ក្ត មន្ត្រីទទួលបន្ទុកផែនការ ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី និងលោក ម៉ៅ វុត្ថារី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងបណ្តុះបណ្តាលដោយអ្នកគ្រូ ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់។

 

 

 

Leave a Reply

Your email address will not be published.