កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែព្រៃនប់ នៅខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែព្រៃនប់ នៅក្នុងបរិវេណវត្តព្រៃនប់ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៥0 នាក់ ក្នុងនោះមានស្ត្រី ៣១ នាក់។
*គោលបំណង៖
– ចែករំលែកបទពិសោធជោគជ័យរបស់កសិករនាំមុខ ក្នុងការចិញ្ចឹមមាន់ស្រែ ជូនទៅដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែ ឃុំព្រៃនប់
– ផ្សព្វផ្សាយអំពីគោលការណ៍ផ្តល់ឥណទានពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ព្រមទាំងបានប្រកាសជ្រើសរើសសមាជិកដែលត្រូវការកម្ចីប្រាក់នេះ ផងដែរ។
*ជាលទ្ធផល៖
– កសិករនាំមុខ បានបង្ហាញ និងចែករំលែកបទពិសោធជោគជ័យ ទៅដល់សមាជិកសហគមន៍កសិកម្ម។ មេរៀនដែលលើកយកមក រួមមាន៖ (១) បទពិសោធនៃការរៀបចំផែនការ និងទីតាំងសម្រាប់ចិញ្ចឹម (២) បទពិសោធនៃការធ្វើអនាម័យ និងជីវសុវត្ថិភាពក្នុងកសិដ្ឋាន (៣) បទពិសោធនៃការជ្រើសរើសពូជមាន់សម្រាប់យកទៅចិញ្ចឹម (៤) បទពិសោធនៃការមើលថែទាំ និងផ្តល់កម្តៅឱ្យកូនមាន់ (៥) បទពិសោធនៃការចាក់វ៉ាក់សាំង និងទម្លាក់បរាសិត (៦) បទពិសោធនៃការប្រើប្រាស់ និងផ្តល់ចំណីមាន់ (៧) បទពិសោធនៃការមើលថែទាំមាន់ប្រចាំថ្ងៃក្នុងកសិដ្ឋាន (៨) បទពិសោធនៃការជួបប្រទះជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាបាល (៩) បទពិសោធនៃការបង្កាត់សិប្បនិម្មិតមាន់ (១០) បទពិសោធនៃការទុកដាក់ស៊ុត និងជ្រើសរើសស៊ុតយកទៅភ្ញាស់ក្នុងទូភ្ញាស់ និង (១១) បទពិសោធនៃការធ្វើទីផ្សារ និងការលក់
– មន្ត្រីបច្ចេកទេសកសិកម្មផ្នែកក្សេត្រសាស្ត្រ បានជួយពន្យល់បន្ថែមអំពីបច្ចេកទេសនៃការចិញ្ចឹមមាន់ស្រែ ជូនដល់សមាជិកចូលរួមទាំងអស់ ព្រមទាំងបានឆ្លើយតបរាល់សំណួររបស់កសិករ ផងដែរ
– ក្នុងអំឡុងពេលនោះ តំណាងក្រុមការងារបានឆ្លៀតឱកាសផ្សព្វផ្សាយអំពីគោលការណ៍ផ្តល់ឥណទានពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ព្រមទាំងបានប្រកាសជ្រើសរើសសមាជិកដែលត្រូវការប្រាក់កម្ចីនេះ ផងដែរ។







