Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តស្វាយរៀង

កម្មវិធីចែករំលែកបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តស្វាយរៀង

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកម្មវិធីចែករំលែកបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។

លោក ទេព សំនៀង ជាកសិករនាំមុខនៅសហគមន៍កសិកម្មភូមិតាស្អាង ភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ដែលបានទៅសិក្សារៀនសូត្រអំពីបទពិសោធ និងបច្ចេកទេសដាំបន្លែសុវត្ថិភាព នៅស្រុកត្រាំកក់ ខេត្តតាកែវ។

កម្មវិធីចែករំលែកនេះ មានការសម្របសម្រួលពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដោយបានផ្តោតទៅលើចំណុចសំខាន់ៗ មានដូចខាងក្រោម៖

១-ការលាយដីបណ្តុះគ្រាប់ពូជបន្លែ

២-ការរៀបចំប្រព័ន្ធដំណក់ទឹក និង

៣-ការក្រាលកៅស៊ូគ្របរង។

រាល់ចំណុចទាំងអស់ខាងលើ ត្រូវបានកសិករនាំមុខពន្យល់ទាំងទ្រឹស្តី និងបង្ហាញការអនុវត្តជាក់ស្តែង។

កម្មវិធីចែករំលែកនេះ បានធ្វើឱ្យកសិករជាសមាជិកសហគមន៍កសិកម្មដែលបានចូលរួម បានទទួលចំណេះដឹងបន្ថែម សម្រាប់យកទៅអនុវត្ត ដើម្បីបង្កើនផលិតភាព នៃផលិតកម្មដំណាំបន្លែ ឱ្យមានភាពប្រសើរឡើងទាំងបរិមាណ និងគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណូលគ្រួសារ។

 

 

 

Leave a Reply

Your email address will not be published.