Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅដល់សមាជិកសហគមន៍កសិកម្ម (F2F) នៅសហគមន៍កសិកម្មសាមគ្គីត្រស់ពិសី និងនៅសហគមន៍កសិកម្មគ្រួសរុងរឿង ខេត្តបាត់ដំបង

កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅដល់សមាជិកសហគមន៍កសិកម្ម (F2F) នៅសហគមន៍កសិកម្មសាមគ្គីត្រស់ពិសី និងនៅសហគមន៍កសិកម្មគ្រួសរុងរឿង ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅដល់សមាជិកសហគមន៍កសិកម្ម (F2F) នៅសហគមន៍កសិកម្មសាមគ្គីត្រស់ពិសី ឃុំអូរតាគី និងនៅសហគមន៍កសិកម្មគ្រួសរុងរឿង ឃុំអន្លង់រុន ស្រុកថ្មគោល ដែលមានអ្នកចូលរួមសរុប ៤២ នាក់ ក្នុងនោះមានស្រ្តី ២៤ នាក់។

ប្រធានបទផ្តោតសំខាន់លើ៖ (១) ការចែករំលែកបទពិសោធរបស់កសិករនាំមុខអំពី ការធ្វើជីទឹកម្នាស់ ជីកំប៉ុស្ត៍ស្ងួត និងថ្នាំពុលកសិកម្ម តាមបែបធម្មជាតិ ដែលបានរៀនសូត្រកាលពីចុងឆ្នាំ ២០២៥ (២) ការលើកទ្បើងអំពីបញ្ហាជួបប្រទះពាក់ព័ន្ធកន្លងមក របស់កសិករ និង (៣) ការបង្ហាត់បង្ហាញ និងការឆ្លើយតបទៅនឹងបញ្ហា ដែលបានលើកទ្បើង ដោយបានអនុវត្តធ្វើផ្សិត កំប៉ុស្ត៍ទ្រីគោឌីម៉ា សរុបបានចំនួន ៤ ការ៉ុង និង (៤) ការអនុវត្តធ្វើជីទឹកម្នាស់បាន ១ ធុងប្រហែល ២៥ លីត្រ។

 

 

 

Leave a Reply

Your email address will not be published.