ការជួបជាមួយសមាជិកសហគមន៍កសិកម្មសម្បត្តិមានជ័យ នៅខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបជាមួយសមាជិកសហគមន៍កសិកម្មសម្បត្តិមានជ័យ នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។
គោលបំណង ទៅតាមដានសកម្មភាពផលិតកម្មមាន់៖
១-ជាទូទៅសហគមន៍កសិកម្មនេះ មានផលិតកម្មកូនមាន់ និងមាន់សាច់ មានដំណើរការល្អ ដោយមានសមាជិកសកម្ម ២ គ្រួសារ ដែលគ្រួសារនីមួយៗមានមាន់ចាប់ពី ៥០០ ទៅ ១ ២០០ ក្បាល
២-កសិករ ១ គ្រួសារទទួលបានកម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB កាលពីខែមករា ឆ្នាំ ២០២៦ កំពុងប្រើប្រាស់ប្រាក់កម្ចីនេះ ទៅទិញធាតុចូលសម្រាប់ផលិតកម្មមាន់សាច់ចំនួន ៣០០ ក្បាល និងលក់ជាបន្តបន្ទាប់
៣-កសិករនាំមុខលោក ហួន ធូ ដែលបានទៅរៀនសូត្របទពិសោធន៍ពីកសិករឆ្នើមនៅភូមិអរដុត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីដើមខែមីនា ឆ្នាំ ២០២៦ ។ លោកទីប្រឹក្សាសម្របសម្រួលបានពិភាក្សាអំពីប្រធានបទសំខាន់ៗ ដែលនឹងត្រូវយកចែករំលែកដល់សមាជិក ក្នុងដើមត្រីមាសទី ២ ខាងមុខនេះ
៤-ក្រុមការងារក៏បានណែនាំបន្ថែមអំពី ការធ្វើផែនការចិញ្ចឹមមាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការកត់ត្រាចំនួនមាន់ដែលផលិតបាន និងបានលក់ ព្រមទាំងតម្លៃ ប្រចាំខែ សម្រាប់ជាទិន្នន័យបញ្ចូលក្នុងប្រព័ន្ធ MIS ។










