March 18, 2026
កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅដល់សមាជិក (F2F) នៅខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅដល់សមាជិក (F2F) ក្នុងសហគមន៍កសិកម្មបួរសាមគ្គីមានជ័យ នៅឃុំបួរ ស្រុកភ្នំព្រឹក និងសហគមន៍កសិកម្មទួលក្រសាំងសាមគ្គីថ្មី នៅឃុំក្តុលតាហែន ស្រុកបវេល ដោយមានកសិករចូលរួមសរុប ៤៤ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។
ប្រធានបទផ្តោតសំខាន់អំពី ៖ (១) ការអនុវត្តជីកំប៉ុស្ត៍ទឹកម្នាស់ ជីកំប៉ុស្ត៍ស្ងួត និងថ្នាំពុលកសិកម្មតាមបែបធម្មជាតិ ដែលបានរៀនសូត្រនៅចុងឆ្នាំ ២០២៥ (២) ការលើកអំពីបញ្ហាជួបប្រទះពាក់ព័ន្ធរបស់កសិករ កន្លងមក និង (៣) បង្ហាត់បង្ហាញ និងឆ្លើយតបទៅនឹងបញ្ហា ដែលបានលើកទ្បើងតាមរយៈការអនុវត្តបង្ហាញផលិតផ្សិតកំប៉ុស្ត៍ទ្រីគោឌីម៉ាសរុបចំនួន ១០ ការ៉ុង ។




















