Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធចិញ្ចឹមមាន់ ពីកសិកនាំមុខលោក អ៊ុន រ៉ាដាង ទៅកសិករជាសមាជិកសហគមន៍កសិកម្មស្រម៉រសែនជ័យ នៅខេត្តកំពង់ចាម

កម្មវិធីចែករំលែកបទពិសោធចិញ្ចឹមមាន់ ពីកសិកនាំមុខលោក អ៊ុន រ៉ាដាង ទៅកសិករជាសមាជិកសហគមន៍កសិកម្មស្រម៉រសែនជ័យ នៅខេត្តកំពង់ចាម

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំកម្មវិធីចែករំលែកបទពិសោធចិញ្ចឹមមាន់ ពីកសិកនាំមុខលោក អ៊ុន រ៉ាដាង ទៅកសិករជាសមាជិកសហគមន៍កសិកម្មស្រម៉រសែនជ័យ នៅភូមិក្រឡាញ់ ឃុំស្រម៉រ ស្រុកជើងព្រៃ ដែលមានអ្នកចូលរួមសរុប ៤៥ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់។

គោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធដល់សមាជិកសហគមន៍កសិកម្ម​ អំពីបច្ចេកទេសចិញ្ចឹមមាន់ ​ដែលទទួលបានពីដំណើរទស្សនកិច្ចសិក្សា នៅខេត្តតាកែវ ដោយមានរបៀបវារៈ ដូចខាងក្រោម៖

១-ការជ្រើសរើសទីតាំងចិញ្ចឹម ត្រូវជ្រើសរើសទីទួល កន្លែងដែលមិនលិចទឹក មានខ្យល់ចេញចូល

២-ការជ្រើសរើសមេបា ត្រូវយកមេបាដែលបានចាក់វ៉ាក់សាំងការពារគ្រប់គ្រាន់

៣-របៀបធ្វើវ៉ាក់សាំង (ជួសអុត ញ៉ូកាស អាសន្នរោគ…)​

៤-របៀបផ្សំចំណីមាន់

៥-ការអនុវត្តជាក់ស្តែង។

កសិករនាំមុខបានរៀបចំវ៉ាក់សាំងការពារជំងឺញូកាស ជំងឺអុត ដើម្បីអនុវត្តជាក់ស្តែង និងបានអនុវត្តបង្ហាញ។ បន្ទាប់មក កសិករដទៃអនុវត្តជាបន្តបន្ទាប់ និងការរៀបចំលាយចំណីយកមកបង្ហាញ មានដូចជា មេចំណី គ្រាប់ពោតបំបែក កន្ទក់ ចុងអង្ករវីតាមីនចម្រុះ ម្ស៉ៅព្រីមិច និងបន្លែចម្រុះ។

 

 

 

Leave a Reply

Your email address will not be published.